ឆ្លងចរន្តឆក់ជាងផ្សារដែកម្នាក់ ធ្លាក់ពីលើដំបូលយ៉ាប របួសធ្ងន់

gdfsdf

ភ្នំពេញ៖ បុរសម្នាក់ឡើងតសំយ៉ាបផ្ទះល្វែងមួយកន្លែង ខ្វះការប្រុងប្រយត្ន័លើកដែកទៅប៉ះនិងខ្សែកាបស្រាតបណ្ដាលឲ្យឆ្លងចរន្តឆក់ធ្លាក់ពីលើដំបូលរងរបួសធ្ងន់ កាលពីវេលាម៉ោង៩និងព្រឹកថ្ងៃទី៩ ខែតុលា ត្រង់ចំនុចភូមិអូរបែកក្អម សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

តាមប្រភពព័តមានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានឡើងទៅតដំបូលយ៉ាបផ្ទះល្វែងមួយកន្លែងធ្វើពីសង្ក័សីនៅត្រង់ចំនុចខាងលើ ពេលដែលជនរងគ្រោះលើកដែកឡើងលើបំណងយកទៅផ្សារភ្ជាប់ឆ្អឹងដំបូលខ្វះការប្រុងប្រយ័ត្នលើកដែកលើងលើខ្ពស់ពេក ក៍ជ្រុលទៅប៉ះនិងខ្សែភ្លើងស្រាតដែលរត់តាមបង្គោលអគ្គិសនីកម្ពុជា ដែលរត់ពីលើដំបូលផ្ទះល្វែងខាងលើនោះ បណ្ដាលឲ្យដែកដែលជនរងគ្រោះកាន់ឡើងលើនោះទៅកៀរនិងខ្សែភ្លើងស្រាតនោះឆ្លងចរន្តអគ្គិសនី ធ្វើឲ្យជនរងគ្រោះភ្ញាក់ដាច់ផ្ងារមកក្រោយធ្លាក់ពីលើដំបូលសង្ក័សីសំយាបមុខផ្ទះល្វែងខាងលើនោះ ហើយធ្លាក់មកដល់ដីឆក់រលាត់ស្បែកក្បាលពោះ ។ ភ្លាមៗនោះជនរងគ្រោះត្រូវបានអ្នករួមការងារដឹកតាមរ៉ឺម៉កម៉ូតូយកទៅសង្គ្រោះនៅមន្ទីរពេទ្យព្រះកុសមះ ដើម្បីព្យាបាល ។

sdadsf

ជនរងគ្រោះខាងលើនោះមានឈ្មោះ ស៊ឹម តូច ភេទប្រុស  អាយុ២៧ឆ្នាំ  មុខរបរជាងផ្សារដែក ស្នាក់នៅផ្ទះមេការនៅម្ដុំភូមិអូរបែកក្អម សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ មានស្រុកកំណើតក្នុងភូមិសំរោង ឃុំសំរោង ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។

ប្រភពពីវេជ្ជបណ្ឌិតប្រចាំការនៅមន្ទីរពេទ្យខាងលើ បានឲ្យដឹងថា ជនរងគ្រោះឆ្លងចរន្តអគ្គិសនីឆក់រលាត់ស្បែកក្បាលពោះនេះគឺស្ថិតក្នុងដំណាក់កាលទីពីរ ធ្ងន់ធ្ងរគួរសមដែរ តែមិនគ្រោះថ្នាក់ដល់អាយុជីវិតឡើយ បច្ចុប្បន្នជនរងគ្រោះកំពុងសំរាកព្យាបាលនៅក្នុងមន្ទីរពេទ្យព្រះកុសមះ ៕

ដោយ៖ សោល វណ្ណៈ