Thursday, April 25, 2024
Homeព្រឹត្តិការណ៍សង្គមហែក្បួនទិវាសិទ្ធិលំនៅឋាន ប៉ះទង្គិចជាមួយសន្តិសុខ ផ្អើលទាំងព្រឹក

ហែក្បួនទិវាសិទ្ធិលំនៅឋាន ប៉ះទង្គិចជាមួយសន្តិសុខ ផ្អើលទាំងព្រឹក

ភ្នំពេញ៖ ក្នុងទិវាសិទ្ធិលំនៅឋាន នាព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦នេះ មានប្រជាពលរដ្ឋ និងសង្គមស៊ីវិលជាច្រើន បានចូលរួមហែក្បួន នៅរាជធានីភ្នំពេញ រហូតមានការប៉ះទង្គិចគ្នា ជាមួយសន្តិសុខ បណ្តាលឱ្យរងរបួសមួយចំនួន ក្នុងនោះ មានមន្ត្រីឃ្លាំមើលសិទ្ធិមនុស្សរបស់ អង្គការលីកាដូ១រូបផងដែរ ។

ទិវាសិទ្ធិលំនៅឋានពិភពលោក លើកទី៣១ ឆ្នាំនេះ ក្រោមប្រធានបទ “សិទ្ធិទទួលបានលំនៅឋាន”។ ជាច្រើនលើកមកហើយ សហគមន៍ តែងជ្រើសរើសយកកន្លែងប្រារឰសិទ្ធិលំនៅឋាន ពិភពលោក នៅតំបន់ដីក្រហម។ សម្រាប់ឆ្នាំនេះ សហគមន៍មានទំនាស់ដីធ្លីនៅរាជធានីភ្នំពញ និងនៅតាមបណ្តាខេត្ត ចំនួន៧៧សហគមន៍ រួមជាមួយព្រះសង្ឃ តំណាងអង្គការ សង្គមស៊ីវិល អង្គការមិនមែនរដ្ឋាភិបាល សរុប ប្រមាណជាង១ពាន់នាក់ បាន ជួបជុំគ្នានៅតំបន់ ដីក្រហម ដើម្បីថ្លែងសារទុក្ខលំបាកនានាផ្ញើ ទៅរាជរដ្ឋាភិបាល។ ពោលគឺតំណាង សហគមន៍ ទាំងនោះ បានឡើងសម្តែងមតិម្នាក់ម្តងៗ អំពី បញ្ហានានានៅតាមសហគមន៍របស់ខ្លួន ហើយ បានដង្ហែញត្តិដាក់ជូនក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ ក្នុងបំណងស្នើកុំឱ្យប្រើ ប្រព័ន្ធតុលាការចាប់អ្នករងគ្រោះ ដីធ្លី ស្នើឱ្យអាជ្ញាធរពង្រឹងការអនុវត្តច្បាប់ដីធ្លី និងរាល់ការអភិវឌ្ឍត្រូវផ្តល់សំណងសមរម្យ ឬអភិវឌ្ឍន៍នៅ នឹងកន្លែង ។ ក្រៅពីនេះ ក៏មានបញ្ចូលនូវយុទ្ធនាការ “ថ្ងៃចន្ទពណ៌ខ្មៅ” ទាមទារឱ្យរាជរដ្ឋាភិបាល ទម្លាក់ចោលការ ចោទប្រកាន់ និងដោះលែង មន្ត្រីសិទ្ធិមនុស្សសមាគមអាដហុក 9ឌៅះជឿប ៤រូប និងអគ្គលេខាធិការរង គ.ជ.ប លោកនី ចរិយា។ ផ្តល់ទីតាំងសម្រាប់ធ្វើពិធីបុណ្យខួប ១០០ថ្ងៃ ជូនបណ្ឌិតកែម ឡី និងពន្លឿនការ រកយុត្តិធម៌។ ដោះស្រាយបញ្ចប់ទំនាស់ដីធ្លីនៅ សហគមន៍បឹងកក់ បុរីកីឡា និងសហគមន៍ផ្សេង ទៀតនៅសេសសល់ឱ្យបាន ចប់សព្វគ្រប់។ អំពាវនាវឱ្យអាជ្ញាធរដោះលែងសកម្មជនដីធ្លីតំបន់ បឹងកក់ អ្នកស្រីទេព វន្នី និងទម្លាក់ចោលការ ចោទប្រកាន់លើសកម្មជនដីធ្លីដទៃទៀត ។

sddsfsd

មន្ត្រីសិទ្ធិមនុស្ស បានលើកឡើងថា ការបណ្តេញប្រជាពលរដ្ឋចេញពីដីនិងលំនៅឋានទាំងបង្ខំ និងគ្មានសំណងសមរម្យ រហូតប្រើហិង្សាទៀតនោះ នៅតែកើតមានជាបន្តបន្ទាប់ ម៉្លោះហើយ ទើបប្រជាពលរដ្ឋនាំគ្នាប្រមូលផ្តុំ រម្លឹកទិវាសិទ្ធិលំនៅឋានពិភពលោក ដើម្បីដាស់ តឿនឱ្យរាជរដ្ឋាភិបាល បន្តស្វែងរកដំណោះស្រាយ ជូនពួកគាត់។ លើសពីនេះ បញ្ហាដីធ្លីបានក្លាយ ទៅជាជំងឺមហារីក ទៅហើយ ហេតុនេះ ប្រសិនបើរាជរដ្ឋាភិបាល នៅតែព្រងើយកន្តើយក្នុងការដោះស្រាយនោះ នាំឱ្យមានក្តីបារម្ភថា នឹងអាចមានបដិវត្តន៍ដីធ្លីនៅពេលអនាគត ។

ទោះយ៉ាងណា មុនមានការជួបជុំគ្នាហែ ក្បួននោះ រដ្ឋបាលរាជធានីភ្នំពេញ បានបដិសេធ មិនឱ្យសហគមន៍មានវិវាទដីធ្លី ប្រារឰទិវាសិទ្ធិ លំនៅឋានពិភពលោកលើកទី៣១ នៅតំបន់ដី ក្រហម និងដង្ហែក្បួននោះទេ ក្រោមហេតុផល ថា ជិតស្ថានទូតរុស្ស៊ី ប៉ះពាល់សន្តិសុខសណ្តាប់- ធ្នាប់ស្ថានទូត និងបញ្ហាស្ទះចរាចរណ៍ជាដើម។

sdffdssdf

ដោយសារមិនមានការអនុញ្ញាតពីអាជ្ញាធរ រាជធានីភ្នំពេញ ទើបជាទិដ្ឋភាពនៅថ្ងៃនោះ កង កម្លាំងចម្រុះប្រដាប់ដោយអាវុធបានដាក់បារ៉ាស់  រារាំងមិនឱ្យប្រារឰទិវាសិទ្ធិលំនៅឋានពិភពលោក នៅតំបន់ដីក្រហមតាមគម្រោងទេ ដោយឱ្យទៅ ធ្វើពិធីនេះ នៅទីលានប្រជាធិបតេយ្យវិញ ធ្វើ ឱ្យពលរដ្ឋសហគមន៍មានទំនាស់ដីធ្លីទាំងនោះ នាំគ្នាដង្ហែក្បួន ចេញពីតំបន់ដីក្រហម ក្រោម តំណក់ភ្លៀងមានបដាក្នុងដៃ និងឧបករណ៍បំពង សំឡេងផង ឆ្ពោះទៅកាន់ទីលានប្រជាធិបតេយ្យ។ ប៉ុន្តែតាមសេចក្តីរាយការណ៍បានឱ្យដឹងថា ពេល ក្បួនមកដល់ម្តុំសាលាវិចិត្រសិល្បៈក៏មានសន្តិ- សុខខណ្ឌដូនពេញមួយឡាន បានចុះមកដណ្តើម បដារបស់អ្នកតវ៉ា បណ្តាលឱ្យមានការប្រតាយប្រតប់គ្នារហូតមានការប៉ះទង្គិចរងរបួសដល់ អ្នកចូលរួមហែក្បួនមួយចំនួនក្នុងនោះ មាន លោកចាន់ ពុទ្ធិស័ក្តិ តំណាងសហគមន៍បឹងកក់ និងអ្នកកាសែត១រូប បានរងរបួស។ ចំណែក មន្ត្រីសិទ្ធិមនុស្សនៃអង្គការលីកាដូ (ឡីជៅឌឿះ) លោកអំ សំអាត ដែលបានតាមឃ្លាំមើល ការដង្ហែក្បួននោះ ត្រូវបានសន្តិសុខខណ្ឌដូនពេញ ព្យាយាមចាប់ខ្លួន  ប៉ុន្តែលោកបានរើបម្រះនិង គេចខ្លួនបាន បណ្តាលឱ្យរងរបួសស្រាល។

sfdfsdsfd
មន្រ្ដីលីកាដូ រងរបួសក្នុងហេតុការណ៍ប៉ះទង្គិចគ្នា

លោកអំ សំអាត មានប្រសាសន៍ថា “ការរារាំង ជារឿងមួយ ប៉ុន្តែរឿងដែលធ្ងន់ធ្ងរ ខ្ញុំជាមន្ត្រីសិទ្ធិមនុស្ស ខ្ញុំឃើញអំពើហិង្សា ខ្ញុំឃាត់ កុំឱ្យប្រើប្រាស់អំពើហិង្សា ប៉ុន្តែសន្តិសុខទាំងអស់ នោះ បានប្រើប្រាស់អំពើហិង្សាលើខ្ញុំ នេះបង្ហាញ យ៉ាងច្បាស់ហើយថា សូម្បីមន្ត្រីនៃអង្គការសិទ្ធិមនុស្ស គេនៅប្រើប្រាស់អំពើហិង្សា ទម្រាំប្រជាពលរដ្ឋ។ អ៊ីចឹងរាជរដ្ឋាភិបាល មិនបាច់ឆ្លើយ បដិសេធថា មិនមានការរំលោភសិទ្ធិមនុស្សទេ ពីព្រោះខ្ញុំជាមន្ត្រីឃ្លាំមើលសិទ្ធិមនុស្ស ខ្ញុំឃ្លាំមើលព្រឹត្តិការណ៍ ហើយខ្លួនខ្ញុំផ្ទាល់មានអត្តសញ្ញាណត្រឹមត្រូវ ហើយត្រូវបានរងនូវអំពើហិង្សា។

sdfsdffsd

នេះ គឺបញ្ជាក់ថា ស្ថានភាពសិទ្ធិមនុស្សបច្ចុប្បន្ន មិនមានការគោរពទេ។ សន្តិសុខខណ្ឌដូនពេញ ខ្ញុំស្គាល់ច្បាស់ទាំងអស់ ហើយក្នុងចំណោមនោះ ក៏ខ្ញុំធ្លាប់ជួយកាលដែលត្រូវរងអំពើហិង្សានៅទី លានប្រជាធិបតេយ្យដែរ គឺសន្តិសុខទាំងអស់នោះ ក៏ត្រូវរងកាវាយដំ ហើយខ្ញុំក៏បានជួយហើយបញ្ជូន ទៅមន្ទីរពេទ្យដែរ។ ប៉ុន្តែឥឡូវគឺគេសងគុណមន្ត្រីសិទ្ធិមនុស្ស តាមបែបប្រើប្រាស់អំពើហិង្សា និងការវាយដំ គឺអត់មានហេតុផលទេ ពេលដែលវ៉ៃប្រជាពលរដ្ឋ ខ្ញុំឃាត់ថាកុំប្រើប្រាស់អំពើហិង្សា ហើយគេបែរជាប្រើប្រាស់អំពើហិង្សាមកលើ ខ្ញុំវិញ ៕

ដោយ៖ កុលបុត្រ

RELATED ARTICLES