Friday, April 26, 2024
Homeព័ត៌មានជាតិបាត់ប្ដី៣ថ្ងៃ ប្រទះឃើញស្លាប់អណ្តែតទឹក

បាត់ប្ដី៣ថ្ងៃ ប្រទះឃើញស្លាប់អណ្តែតទឹក

ភ្នំពេញ៖ ប្រជាពលរដ្ឋប្រទះឃើញសពអណ្តែតទឹកស្រះខាងក្រោយផ្ទះស្មានតែជារូបម៉ារា កាំងដែលគេដាក់តាំង ទាល់តែនាំស្រង់ទើបដឹងថាជាសពបុរសម្នាក់ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧ព្រឹកថ្ងៃទី១០ ខែតុលា ស្ថិតនៅក្នុងភូមិក្រាំងក្រូច សង្កាត់ទៀន ខណ្ឌដង្កោ ។

បើតាមសម្ដីស្រ្តីម្នាក់ឈ្មោះ ជា ស្រីធំ អាយុ២៨ឆ្នាំ មុខរបរនៅផ្ទះ ត្រូវជាប្រពន្ធសពបានប្រាប់អោយដឹងថា ប្ដីរបស់គាត់ដែលបានស្លាប់ឈ្មោះ វិចិត្រ អាយុ៣៥ឆ្នាំ មុខរបរជាអ្នកអូសរទេះបន្លែនៅផ្សារដើមគរ គាត់បានបន្ដទៀតថាប្ដីរបស់គាត់ជាធម្មតាមិនសូវមកផ្ទះទេ ២ឬ ៣ ថ្ងៃទើបចូលផ្ទះម្ដង តែប៉ុន្មានថ្ងៃនេះមិនឃើញគាត់មកផ្ទះ បែរជាមិននឹកស្មានថាគាត់ស្លាប់អញ្ចឹងសោះ ។

dsdfsdsf

ប្រភពព័ត៌មានបានឲ្យដឹងថាពីរនាក់ប្តីប្រពន្ធដែលស្លាប់អណ្តែតទឹកនេះរស់នៅជាមួយបង ប្អូននៅភូមិកើតហេតុ ស្រ្តីជាប្រពន្ធជាមានកូន២នាក់ កូនស្រីអាយុ២ឆ្នាំ និងកូនក្នុងផ្ទៃ៣ខែ ។

ចំណែកស្រ្ដីម្នាក់ឈ្មោះស៊ុន មិនា ភេទស្រី អាយុ២៧ឆ្នាំ ស្នាក់នៅកន្លែងកើតហេតុខាងលើ បានប្រាប់បញ្ជាក់បន្ថែមឲ្យដឹងថា មុនពេលកើតហេតុខ្លួនបានដើរទៅងូតទឹកស្រះដែលនៅក្រោយផ្ទះប្រមាណជា២៥០ម៉ែត្រ ខណៈពេលទៅដល់នាងប្រទះឃើញសពអណ្តែតនៅក្នុងស្រះ ភ្លាមនោះនាងស្មានថា ជារូបម៉ារាកាំងដែលគេដាក់តាំងលក់ ក៏ប្រាប់អ្នកភូមិឲ្យជួយស្រង់ចេញពីស្រះ ក្រោយពេលអ្នកភូមិនាំគ្នាទៅមើលទើបដឹងថានោះមិនមែនជាម៉ារ៉ាកាំងនោះទេ ជាសពមនុស្សស្លាប់អណ្ដែតទឹក ទើបធ្វើឲ្យផ្អើលដល់ប្រជាពលរដ្ឋការណ៍ទៅសមត្ថកិច្ច ។

fdfdssfd
ប្រពន្ធសព ឈរមើលគេស្រង់សពប្ដីចេញពីទឹក

ក្រោយពីធ្វើកោសល្យវិច្ឆ័យរួចមកខាងសមត្ថកិច្ចជំនាញបានសន្និដា្ឋនថាបុរសខាងលើពិតជាស្លាប់ដោសារលង់ទឹកពិតប្រាដកមែន ។ បន្ទាប់ពីធ្វើកោលសល្យវិច្ឆ័យចប់រួចរាល់ខាងសមត្ថកិច្ចបានធ្វើលិខិតប្រគល់សពដល់ក្រុមគ្រួសារ និងសាច់ញ្ញាតិរៀបចំបូជានៅមាត់ស្រះតែម្តង ៕

ដោយ៖ ណន អ៊ាត

RELATED ARTICLES