Saturday, April 20, 2024
Homeសន្ដិសុខសង្គមប្រពន្ធលួចមានប្រុសថ្មី ប្តីចាប់អារក រួចសម្លាប់ខ្លួនមុខកូនស្រី

ប្រពន្ធលួចមានប្រុសថ្មី ប្តីចាប់អារក រួចសម្លាប់ខ្លួនមុខកូនស្រី

ស្ត្រីខ្មែរម្នាក់មានប្តីជាជនជាតិថៃ រួមរស់រហូតបង្កើតបានកូនប្រុសស្រី២នាក់ ជាចំណងនិស្ស័យ តែបែរជាលួចផិតក្បត់ប្តី ទាក់ទងនឹង ប្រុសថ្មី រហូតដល់ប្តីស៊ើបដឹង ទប់កំហឹងមិនបាន ក៏ចាប់ប្រពន្ធអារកសម្លាប់ចោល រួចអារកខ្លួន ឯង បណ្តាលឱ្យស្លាប់ទាំង២នាក់ប្តីប្រពន្ធនៅ ចំពោះមុខកូនស្រីខ្លួនឯង បង្កឱ្យមានការភ្ញាក់ ផ្អើលឡើង កាលពីវេលាល្ងាចថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៦ នៅក្នុងភូមិ៣ ឃុំឆងគុំ ស្រុកវឌ្ឍនាណាខន ខេត្តស្រះកែវ ប្រទេសថៃ ។

ស្ត្រីរងគ្រោះ ដែលត្រូវប្តីចាប់អារកសម្លាប់ នោះ មានឈ្មោះរិន តេជៈ អាយុ៣៩ឆ្នាំ ជន- ជាតិខ្មែរ មានស្រុកកំណើតនៅខេត្តបាត់ដំបង ប្រទេសកម្ពុជា តែបានចេញមករស់នៅប្រទេស ថៃ ដោយស្នាក់នៅភូមិខាងលើ អស់រយៈពេល ជាង១០ឆ្នាំមកហើយ និងបានស្វាមីជាជនជាតិ ថៃ ឈ្មោះថា តេជៈ អាយុ៤៥ឆ្នាំ រស់នៅក្នុង តំបន់នេះ និងរួមរស់បង្កើតបានកូនប្រុសស្រី២ នាក់ ជាចំណងនិស្ស័យ ។

តាមប្រភពពីមេភូមិ៣ បានឱ្យដឹងថា កន្លងមក ស្ត្រីរងគ្រោះធ្លាប់ប្តឹងលោកថា នាងត្រូវប្តី វាយធ្វើបាបស្ទើររាល់ថ្ងៃ ពោលគឺឱ្យតែពេលប្តី ត្រឡប់មកពីធ្វើការវិញ តែងរករឿងឈ្លោះ វាយដំនាងមិនឈប់។ កន្លងមក លោកជាមេភូមិ ក៏ធ្លាប់ហៅបុរសជាប្តី មកណែនាំអប់រំឱ្យបញ្ឈប់ សកម្មភាពប្រើអំពើហិង្សាដែរ ព្រោះវាខុសនឹង ច្បាប់ ហើយបុរសជាប្តីក៏ទទួលស្គាល់កំហុស របស់ខ្លួនដែរ ព្រមទាំងសន្យាថាខ្លួនឈប់ប្រើហិង្សា ដាក់ប្រពន្ធទៀតហើយ។

sdffsd

ដោយឡែកស្ត្រីឈ្មោះច័ន្ទ តេជៈ ត្រូវជា ម្តាយបង្កើតរបស់ជនដៃដល់ជាប្តី បានឱ្យដឹងថា  កូនប្រុសរបស់គាត់បាននារីខ្មែរជាភរិយាប៉ុន្មាន ឆ្នាំមកហើយ រហូតរួមរស់បានកូនប្រុសស្រី២ នាក់។ ប៉ុន្តែមុនកើតហេតុ២ថ្ងៃ គឺកូនប្រុសរបស់ គាត់ បានចុះទូរស័ព្ទមកសួរសុខទុក្ខគាត់ និង ប្រពន្ធផងដែរ ស្រាប់តែមកដល់ថ្ងៃកើតហេតុ នៅពេលកូនប្រុសនេះមកលេងផ្ទះ គេក៏បាន ឈ្លោះប្រកែកជាមួយប្រពន្ធយ៉ាងខ្លាំង ដោយ កូនប្រុសបានចោទប្រកាន់ប្រពន្ធ ថា លួចផិត ប្តី មានប្រុសសហាយនៅក្រៅផ្ទះ តែគាត់ដែល រស់នៅផ្ទះក្បែរគ្នា បានត្រឹមអង្គុយស្តាប់ពីផ្ទះ ទៅប៉ុណ្ណោះ ព្រោះបើហាមទៅក៏កូនប្រុសមិន ស្តាប់ដែរ តែកូនស្រីរបស់ពួកគេម្នាក់ នៅក្នុង ផ្ទះមើលឪម៉ែឈ្លោះគ្នា។

ស្ត្រីជាម្តាយបន្តថា រំពេចនោះ ស្រាប់តែ ឮសំឡេងចៅស្រីរបស់គាត់ស្រែកឆោឡោយ៉ាង ខ្លាំង និងបានរត់ចេញមកក្រៅផ្ទះ ស្រែកហៅ គេឱ្យជួយ ទើបផ្អើលដល់អ្នកភូមិ ស្ទុះទៅមើល ក៏ប្រទះឃើញប្តីប្រពន្ធពួកគេដេកដួលលើគ្នា  នៅក្នុងថ្លុកឈាម ហើយក្នុងដៃស្តាំរបស់ប្តីមាន កាន់កាំបិតចុងស្រួចប្រវែង៤តឹកមួយដើមយ៉ាង ណែន។

តាមសម្តីរបស់កូនស្រីជនរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ ឪពុកម្តាយរបស់គេបានឈ្លោះគ្នាយ៉ាងខ្លាំង បន្ទាប់ មក ឪពុកបានស្ទុះមកច្របាច់កម្តាយយ៉ាងខ្លាំង រួចក៏ទាញកាំបិតចុងស្រួចមកអារកម្តាយ បណ្តាល ឱ្យដួលប្រកាច់ស្លាប់មួយរំពេច ហើយភ្លាមនោះ ឪពុកបានអារកខ្លួនឯងស្លាប់ តាមក្រោយដែរ។

sdffsd

ដោយឡែក ប្រភពក្រៅផ្លូវការមួយ បាន បង្ហើបប្រាប់ថា មូលហេតុដែលប្តីចាប់ប្រពន្ធ អារក រួចអារកសម្លាប់ខ្លួនដែរនេះ គឺព្រោះតែប្តី តាមទាន់ប្រពន្ធរបស់ខ្លួនដែលបានផិតក្បត់ លួច លាក់មានសហាយស្មន់ជាមួយប្រុសថ្មី ទើបប្តី ទប់កំហឹងមិនបាន ក៏ឈានដល់ការចាប់ប្រពន្ធ អារក រួចអារកសម្លាប់ខ្លួនតាមក្រោយតែម្តង។

បន្ទាប់មកតម្រួតថៃចុះពិនិត្យនិងធ្វើកោសល្យវិច័យសពរួច បានបញ្ជាក់ថា បំពង់ខ្យល់ ទាំង២នាក់ប្តីប្រពន្ធត្រូវបានកាត់ផ្តាច់ ដោយ ទទួលរងនូវការអារនឹងកាំបិតដ៏មុតស្រួច។

សពបុរសជាប្តី ត្រូវបានប្រគល់ឱ្យក្រុមគ្រួសាររៀបចំធ្វើបុណ្យនៅក្នុងភូមិកើតហេតុ ខាងលើ។ ចំណែកសពស្ត្រីជាប្រពន្ធ គេមិន ទាន់ដឹងថា ត្រូវបញ្ជូនមកកាន់ខេត្តបាត់ដំបង ជាស្រុកកំណើត ដើម្បីប្រគល់ឱ្យក្រុមគ្រួសារ ឬ ក៏បូជានៅឯខេត្តស្រះកែវ ជាមួយប្តីនោះទេ ៕

ដោយ៖ ដារិទ្ធ

RELATED ARTICLES