Friday, April 26, 2024
Homeសន្ដិសុខសង្គមប្តីស្រវឹងបើកឡានលឿន ប្រពន្ធពោះធំស្ដីបន្ទោស ខឹងវ៉ៃពកថ្ងាស

ប្តីស្រវឹងបើកឡានលឿន ប្រពន្ធពោះធំស្ដីបន្ទោស ខឹងវ៉ៃពកថ្ងាស

ភ្នំពេញ៖ បុរសជាប្តីម្នាក់ បានផឹកស្រាស្រវឹងជោក រួចក៏បើករថយន្តជូនប្រពន្ធទៅ ធ្វើការ ដោយល្បឿនលឿនពេក ទើបប្រពន្ធ រអ៊ូរទាំ និងស្តីបន្ទោស២-៣ម៉ាត់ ស្រាប់តែប្តី ខឹងច្រឡោត ក៏វាយប្រពន្ធបណ្តាលឱ្យពក ថ្ងាស ទើបប្រពន្ធចុះពីលើរថយន្ត យំស្រែកឆោឡោ ផ្អើលដល់អ្នកដំណើរតាមផ្លូវ កាលពីវេលាម៉ោង ៩និង៣០នាទីព្រឹក ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦ នៅចំណុចក្បែរវិមានឯករាជ តាមផ្លូវព្រះសុរា- ម្រឹត ស្ថិតក្នុងភូមិ៣ សង្កាត់ចតុមុខ ខណ្ឌដូនពេញ ។

ជនបង្កជាប្តីដែលវ៉ៃប្រពន្ធពកថ្ងាសនោះ មានឈ្មោះសុខ សុបញ្ញា អាយុ២៥ឆ្នាំ មុខរបរ បុគ្គលិកណាហ្គាវើល ផ្នែកឌីជេ ស្នាក់នៅសង្កាត់ ព្រែកប្រា ខណ្ឌច្បារអំពៅ។ ចំណែកស្ត្រីរងគ្រោះ ជាប្រពន្ធ មានឈ្មោះអៀង បុប្ជា អាយុ២៥ឆ្នាំ កំពុងពពោះ៣ខែ មុខរបរបុគ្គលិកណាហ្គាវើល ស្នាក់នៅជាមួយគ្នា ។

តាមសម្តីរបស់ស្ត្រីជាប្រពន្ធ បានរៀបរាប់ ប្រាប់ទាំងទឹកភ្នែកថា នៅមុនពេលកើតហេតុ ប្តីប្រពន្ធនាងធ្វើការក្នុងសណ្ឋាគារណាហ្គាវើល ជាមួយគ្នា គ្រាន់តែវេនខុសគ្នា ដោយប្តីរបស់ នាងធ្វើការវេនយប់ ចំណែកនាងធ្វើការវេនថ្ងៃ។ នៅមុនពេលកើតហេតុ នៅព្រឹកថ្ងៃទី១០ ខែ តុលា ប្តីរបស់នាងទើបនឹងចេញពីធ្វើការ ដោយ ស្ថិតក្នុងសភាពស្រវឹងស្រាជោក លុះពេលមក ដល់ផ្ទះក៏បានបើករថយន្តជូននាងទៅធ្វើការ តែដោយមានជាតិសុរាក្នុងខ្លួន ទើបប្តីនេះ បាន បើករថយន្តក្នុងល្បឿនយ៉ាងលឿននិងចេះតែ រកប៉ះរថយន្តម៉ូតូគេជាហូរហែតាមផ្លូវ ។

sdffsdsdf
នារីរងគ្រោះ

ស្ត្រីរងគ្រោះជាប្រពន្ធ បន្តថា ដោយខ្លាច ប្តីរថយន្តបង្កគ្រោះថ្នាក់ដល់អ្នកដទៃ ពិសេស នាំទុក្ខដល់ទាំងខ្លួននាង ដែលកំពុងពពោះកូន ក្នុងផ្ទៃ៣ខែទៀតនោះ ទើបនាងបានស្តីបន្ទោស ប្តី២-៣ ម៉ាត់កុំឱ្យបើករថយន្តលឿនពេក ខ្លាច មានគ្រោះថ្នាក់ តែប្តីមិនត្រឹមតែមិនស្តាប់ប៉ុណ្ណោះ ទេ ថែមទាំងជាន់ហ្គែបន្ថែមល្បឿនកាន់តែលឿន ទៅមុខ បំណងផ្គើនសម្តីនាងទៀត ទើបនាងចេះតែរអ៊ូរទាំ ស្រាប់តែប្តីខឹង ក៏ឈប់រថយន្ត ហើយចាប់ក្បាលរបស់នាងវ៉ៃយកៗទាំងកំរោល ហើយបើកុំតែនាងយកដៃរង មិនដឹងថា ត្រូវ ប៉ុន្មានដៃ បែករយះក្បាលដេរប៉ុន្មានថ្នេរនោះ ទេ។ ភ្លាមនោះ នាងបានដកកូនសោរថយន្ត រួច ចុះពីលើរថយន្ត យំស្រែក ឆោឡោហៅគេឯង ឱ្យជួយ បង្កឱ្យមានការភ្ញាក់ ផ្អើលពេញដងផ្លូវ តែម្តង លុះបន្តិចក្រោយមក សមត្ថកិច្ចក៏ចុះមក ដល់នាំពួកនាងទាំង២នាក់ប្តីប្រពន្ធទៅប៉ុស្តិ៍នគរ- បាលចតុមុខ ដើម្បីសាកសួរតែម្តង ។

តាមសម្តីរបស់ស្ត្រីឈ្មោះសួន វឌ្ឍនៈ អាយុ ៤៦ឆ្នាំ ស្នាក់នៅភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ត្រូវជាម្តាយរបស់ភាគី ខាងប្តី បានរៀបរាប់ប្រាប់សមត្ថកិច្ចថា កូនប្រុស របស់គាត់និងកូនប្រសាស្រីនេះរស់នៅមិនសូវ ចុះសម្រុងគ្នាឡើយ តែងជួបរឿងរ៉ាវឈ្លោះ ប្រកែកគ្នាញឹកញាប់ណាស់ ហើយនៅឆ្នាំ២០១៥ ពួកគេទាំងពីរនាក់ធ្លាប់ផ្តាច់ទំនាក់ទំនងជាមួយ- គ្នាម្តងរួចមកហើយ ដោយកូនប្រុសរបស់គាត់ បានបង់លុយទៅឱ្យភាគីប្រពន្ធចំនួន១ពាន់ដុល្លារ។ ក្រោយមកពួកគេទាំង២ ក៏ត្រូវរ៉ូវគ្នា វិញ ចំណែកគាត់ជាម្តាយក៏មិនជំទាស់អ្វីដែរ ព្រោះយល់ថា ជារឿងរបស់កូនៗ។ តាំងពីត្រូវ រ៉ូវគ្នាវិញ ពួកគេបានទិញផ្ទះបង់រំលោះមួយ ល្វែង និងរស់នៅជាមួយគ្នា តែនៅបន្តឈ្លោះ គ្នាដដែល។ ជាក់ស្តែង នៅមុនពេលកើតហេតុ បើតាមកូនប្រុសគាត់ប្រាប់ថា ពេលដែលគេ កំពុងតែបើករថយន្ត ស្រាប់តែប្រពន្ធយកដៃ ខ្វាចរូបគេជាប្តីមុន ទើបគេខឹងក៏វាយប្រពន្ធ វិញទៅ ។

sfsdffds

សមត្ថកិច្ចប៉ុស្តិ៍ចតុមុខ បានឱ្យដឹងថា នៅ មុនពេលកើតហេតុ មានបុរសម្នាក់ជាមន្ត្រីរាជការម្នាក់ បានជិះម៉ូតូមកដល់មុខប៉ុស្តិ៍ ហើយ បានប្រាប់ថា មានប្តីប្រពន្ធវាយគ្នាក្នុងរថយន្តសុំ ឱ្យកម្លាំងចុះជួយអន្តរាគមន៍។ ភ្លាមនោះ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ក៏ប្រទះឃើញករណីប្តីវាយប្រពន្ធមែន ទើបនាំទាំងប្តី ប្រពន្ធមកសាកសួរតែម្តង ។

សមត្ថកិច្ចបញ្ជាក់ថា ក្រោយធ្វើការសម្របសម្រួលគ្នាភាគីខាងប្រពន្ធមិនបានធ្វើការប្តឹង ផ្តល់អ្វីទេ គ្រាន់តែស្នើឱ្យសមត្ថកិច្ចជួយអប់រំ ណែនាំប្តីឈប់ឱ្យប្រើហិង្សាដាក់នាងទៀត និង ធ្វើកិច្ចសន្យាតែខ្លួនផង បន្ទាប់មកប្តីប្រពន្ធទាំង ២ក៏ត្រូវរ៉ូវគ្នាវិញ ហើយក៏ដឹកដៃគ្នាឡើងរថយន្ត បើកចេញទៅបាត់ ៕

ដោយ៖ ង៉ូវ ឌីណា

RELATED ARTICLES