Tuesday, September 23, 2025
Homeតារាខ្មែរម៉ា ដូណា កំពុងត្រូវប៉ាន់ទីផ្សារ រ៉ូលីន ស្ងាត់ ពេលចូលថោន

ម៉ា ដូណា កំពុងត្រូវប៉ាន់ទីផ្សារ រ៉ូលីន ស្ងាត់ ពេលចូលថោន

នៅរយៈពេលចុងក្រោយនេះ គេសង្កេតឃើញថា ទីផ្សារតារាភេទទី៣ លោកម៉ា ដូណា ហាក់មានប្រៀបជាងរ៉ូលីន ព្រោះតែតាមបណ្ដាកម្មវិធីជាច្រើន គេឃើញម៉ាដូណា ត្រូវបានគេហៅជាហូរហែ ធ្វើឲ្យប្រាក់ចំណូលរបស់ដូណា កើនជាងឆ្នាំមុន ថ្វីត្បិតតែកាលពីខែមុន លោកដូណា បាក់មុខខ្លះៗ ព្រោះតែត្រូវតារាកំពូលទើស លោកម៉ៃ សុគន្ធ ទារលុយជំពាក់ចំនួន៦០០០ដុល្លារក្ដី។

ដូណា នៅតែមានទីផ្សារសិល្បៈ ហើយថ្មីៗនេះរូបគេថែមទាំងត្រូវបានជ្រើសតាំងជាទូតសុច្ឆន្ទៈរបស់ហាងពេជ្រ មួយទៀតផង។

ប៉ុន្តែបើក្រឡេកមើលរ៉ូលីន វិញ ហាក់មិនសូវចេញមុខមាត់ខ្លាំងដូចមុនទៀតទេ តាំងពីក្លាយទៅជាតារាចម្រៀងថោន មក ហើយបើប្រៀបធៀបម៉ាដូណា គឺលោកដូណា ហៅសេះ មានប្រៀបជាងនៅរយៈពេលចុងក្រោយនេះ។

ម៉ា ដូណា មិនត្រឹមតែចេញមុខច្រើនតាមបណ្ដាកម្មវិធីទាំងឡាយនោះទេ ប៉ុន្ដែបើក្រឡេកមើលរឿងស្នេហារបស់លោកវិញ ក៏ធ្វើឲ្យតារាភេទទី៣ផ្សេងទៀត ច្រណែនមិនស្ទើរដែរ ព្រោះតែរកបានប្ដីក្មេងរូបសង្ហា លោកណុប ហេងទ្រី ឱបពេញដើមទ្រូងយ៉ាងមានសេចក្ដីសុខជារៀងរាល់រាត្រីតែម្ដង ទើបធ្វើឲ្យតារាសម្ដែងគន់ រៀមរតនៈ ហៅចែរ៉ូហ្សា បានត្រឹមដេកលេបទឹកមាត់។

ទោះជាយ៉ាងណា ក្រោយរកបានប្ដីរូបសង្ហានេះមក ម៉ាដូណា នៅតែមិនទាន់ហ៊ានកំណត់ពេលវេលាចូលរោងការឡើយ។ ដោយឡែក រ៉ូលីន វិញ ធ្លាប់ឆ្លើយសំណួរបស់អ្នកកាសែតថា យកប្ដីប្រុសឬស្រីនោះថា មិនទាន់សម្រេចចិត្តទេ បើទោះជាកន្លងមកធ្លាប់លេចឮថា លោកជាគូស្នេហ៍របស់ VJ តាប៊ុយ តែទាំងសងខាងបានប្រកែកទៅហើយក្ដី។

មហាជនរង់ចាំមើលថា តើគូស្នេហ៍ភេទទី៣ លោកម៉ាដូណា និងប្រុសស្នេហ៍ណុប ហេងទ្រី នឹងអាចរក្សាបានយូរអង្វែងតទៅទៀតទេ ព្រោះតែកន្លងមកពួកគេធ្លាប់មានបញ្ហារកាំរកូសគ្នាជាញឹកញាប់ ដោយសារតែមានភេទទី៣ ព្យាយាមចង់ឆក់ដណ្ដើមប្ដីលោកដូណា៕

RELATED ARTICLES