Tuesday, September 23, 2025
Homeតារាខ្មែរលោកជំទាវ ស្រីតូច ចំណាន ថ្ងៃខួបកំណើតស្វាមី មិនពាក់គ្រឿងអលង្ការពេជ្រ

លោកជំទាវ ស្រីតូច ចំណាន ថ្ងៃខួបកំណើតស្វាមី មិនពាក់គ្រឿងអលង្ការពេជ្រ

អ្នកនាងម៉ៅ ចំណាន ហៅស្រីតូច ចំណាន ដែលជាអតីតតារាសម្ដែងនិងពិធីការិនីល្បីឈ្មោះនោះ បានរៀបចំធ្វើខួបកំណើតឲ្យស្វាមីរបស់នាង លោកឧកញ៉ាមហាសេដ្ឋី គិត ម៉េង កាលពីរសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២០ នៅភូមិគ្រឹះរបស់អ្នកនាងនៅសង្កាត់ទួលទំពូង ខណ្ឌចំការមន រាជធានីភ្នំពេញ។

គេឃើញមានវត្តមានឥស្សរជនល្បីៗចូលរួមអបអរសាទរលោកឧកញ៉ាគិត ម៉េង ជាបន្ដបន្ទាប់ ក្នុងនោះដែរ ក៏មានលោកជំទាវហ៊ុន ម៉ាណា អញ្ជើញចូលរួមដោយបង្ហាញពីការរាប់អានយ៉ាងស្និតស្នាល ជាមួយលោកឧកញ៉ាគិត ម៉េង និងស្រីតូច ចំណាន ផងដែរ។

តាមអ្នកទៅចូលរួមកម្មវិធីនោះ បានបង្ហើបឲ្យដឹងថា អ្នកនាងស្រីតូច ចំណាន មានក្ដីរំភើបនៅពេលដែលភ្ញៀវជាច្រើនដែលទៅចូលរួមនោះ ពួកគេសុទ្ធតែមានបាច់ផ្កា និងសារជូនពរស្វាមីរបស់អ្នកនាងជាមហាសេដ្ឋីនៅកម្ពុជា នេះ។

អ្នកដែលចូលរួមបានបង្ហើបឲ្យដឹងថា លោកឧកញ៉ាគិត ម៉េង កើតនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ១៩៦៨ នៅខេត្តកណ្ដាល ហើយលោកជាកូនទី៣​(កូនពៅ) របស់ពាណិជ្ជករជាប់សែស្រឡាយចិនម្នាក់ ឈ្មោះលោកគិត ប៉េងអៀក។

មហាជនជាច្រើនបានចាប់អារម្មណ៍ចំពោះអ្នកនាងស្រីតូច ចំណាន នៅថ្ងៃខួបកំណើតប្ដីឧកញ៉ាមហាសេដ្ឋីនោះថា អ្នកនាងមិនបានគ្រងគ្រឿងអលង្ការពេជ្រទាំងឈុតៗ ដូចអ្នកលក់តាម Online មួយចំនួនឡើយ គឺនាងស្លៀកពាក់យ៉ាងសាមញ្ញប៉ុណ្ណោះ។

ប៉ុន្តែគេអាចមើលឃើញថា នោះមកពីអ្នកនាងចំណាន មិននិយមអួតអាងទ្រព្យសម្បត្តិឲ្យគេឃើញ ព្រោះថា អ្នកណាៗក៏ដឹងដែរថា ពេលនេះនាងជាសេដ្ឋិនីម្នាក់នៅកម្ពុជាទៅហើយ អីចឹងមិនចាំបាច់បង្ហាញ ក៏គ្រប់គ្នាដឹងរួចជាស្រេចដែរ។

លោកម៉ម រស្មី ជាជំនួយការរបស់លោកឧកញ៉ាគិត ម៉េង បានប្រាប់តាមទូរស័ព្ទកាលពីថ្ងៃទី៣ ខែកញ្ញា ថា លោកឧកញ៉ាគិត ម៉េង ឆ្នាំនេះវ័យ៥១ឈានចូល៥២ឆ្នាំហើយ។ លោកថា កម្មវិធីខួបម្សិលមិញនេះ ធ្វើតែនៅគេហដ្ឋានរបស់លោកឧកញ៉ាប៉ុណ្ណោះ មិនទៅធ្វើនៅកន្លែងផ្សេង ឬជប់លៀងធំដុំនោះទេ។

លោកបន្តថា ដូចជាលោកជំទាវហ៊ុន ម៉ាណា អីចឹង គាត់រាប់អានគ្នា មិនបានអញ្ជើញទេ តែគាត់ដឹងមកតែម្ដង។ លោកឧកញ៉ាគិត ម៉េង កូនចៅស្រលាញ់គោរពគាត់ណាស់ អីចឹងចេះតែធ្វើខួបឲ្យគាត់ជារៀងរាល់ឆ្នាំ ទាំងគាត់មិនចង់ធ្វើប៉ុន្មានទេ។

ពាក់ព័ន្ធអ្នកនាងស្រីតូច ចំណាន តែងខ្លួនបែបសាមញ្ញៗមិនមានគ្រឿងពេជ្រជ្រែកខ្លួនដូចជំទាវផ្សេងៗទៀតនោះ ឬដូចអ្នកលក់ឡេតាមអនឡាញ លោកម៉ម រស្មី អះអាងថា មកពីលោកជំទាវចំណាន ធ្លាប់ពិបាក អីចឹងគឺគាត់ដឹងរបៀបតែងខ្លួន។ លោកថា មនុស្សដែលធ្លាប់ពិបាក គឺមិននិយមតែងខ្លួនពាក់គ្រឿងពេជ្រទាំងនោះទេ ដូចជា លោកជំទាវស្រីតូច ចំណាន នេះឯង។

ស្រីតូច ចំណាន បានរួមរស់ជាមួយលោកឧកញ៉ាគិត ម៉េង ជាច្រើនឆ្នាំ រហូតដល់មានកូន៤នាក់ (ស្រី២) ទើបដឹកដៃគ្នារៀបការកាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៥ តាមសំណូមពររបស់កូនស្រីទី២ ឈ្មោះគិត ស៊ូរៀ អាយុ១៣ឆ្នាំ។ ក្រោយរៀបការជាង៥ឆ្នាំនេះ អ្នកនាងស្រីតូច ចំណាន មិនទាន់ពពោះកូនទី៥ឡើយ ខណៈដែលលោកម៉ម រស្មី ធ្លាប់អះអាងថា លោកជំទាវចំណាន មិនទាន់ចង់បានកូនថែមទៀតទេ៕ ​ ហ៊ឹម វិចិត្រ

RELATED ARTICLES