Tuesday, September 23, 2025
Homeព័ត៌មានជាតិសន្តិសុខយាមសុខៗ ស្រាប់តែសំឡេង... ភ្ញាក់ផ្អើលតែម្តង

សន្តិសុខយាមសុខៗ ស្រាប់តែសំឡេង… ភ្ញាក់ផ្អើលតែម្តង

ភ្នំពេញ ៖ នារីរូបស្រស់ម្នាក់មិនដឹងជាមានវិបត្តិផ្លូវចិត្តរឿងអ្វីដោះស្រាយមិនចេញ ក៏បានអង្គុយផឹកស្រាបៀរផងស្រាក្រហមផងតែម្នាក់ឯង នៅរានហាលបន្ទប់ខុនដូររបស់ខ្លួន ស្ថិតនៅជាន់ទី២៤ លុះក្រោយពេលស្រវឹងធ្លាក់ភ្នែក ក៏សម្រេចចិត្តគិតខ្លីស្ទុះលោតចុះពីលើអគារខុនដូរជាន់ទី២៤ ធ្លាក់មកដល់ដីស្លាប់ភ្លាមៗមួយួរំពេច។

ហេតុការណ៍ដ៏រន្ធត់ខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចអគារខុនដូ Sky Lar ជាន់ទី២៤ មានទីតាំងស្ថិតនៅតាមផ្លូវលេខ៤១ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

នារីរងគ្រោះដែលលោតចុះពីជាន់ទី២៤ សម្លាប់ខ្លួនខាងលើ មានឈ្មោះ JANG HEYIYOUNG មានអាយុ៣២ឆ្នាំ (ថ្ងៃខែឆ្នាំកំណើត ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ១៩៨៨) ជនជាតិកូរ៉េខាងត្បូង កានលិខិតឆ្លងដែនលេខ M40927442 ចូលមកប្រទេសកម្ពុជា កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ តាមច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ទិដ្ឋការផុតកំណត់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០។

យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ច បានបញ្ជាក់ឱ្យដឹងថា ករណីខាងលើនេះ យោងតាមសន្តិសុខដែលយាមនៅកន្លែងកើតហេតុខាងលើ បានប្រាប់ថា នៅមុនពេលកើតហេតុ ខណៈដែលគាត់កំពុងយាមប្រចាំការដូចសព្វដង ស្រាប់តែមកដល់វេលាម៉ោងកើតហេតុខាងលើ ក៏ឃើញស្ត្រីរងគ្រោះខាងលើ មិនដឹងយ៉ាងម៉េចក៏បានធ្លាក់ពីលើអគារខុនដូ Sky Lar ជាន់ទី២៤ ចុះមកក្រោមបណ្តាលឱ្យស្លាប់ភ្លាមៗនៅក្នុងដីឡូត៍មួយកន្លែងដែលនៅក្បែរនោះ។

ភ្លាមៗនោះ គាត់ជាសន្តិសុខយាមនៅអគារខុនដូ Sky Lar ក៏ប្រញាប់រាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានភ្លាមៗតែម្តង។ ក្រោយសមត្ថកិច្ចចុះមកដល់សួរនាំ រួចក៏ឈានដល់ការឃាត់ខ្លួនបុរសជាជនបរទេសចំនួន២នាក់ នាំយកទៅសាកសួរផងដែរ។

តាមប្រភពពីសមត្ថកិច្ច បានបញ្ជាក់ប្រាប់ថា ក្រោយកើតហេតុ សមត្ថកិច្ចជំនាញការិយាល័យបច្ចេកទេសកោសល្យវិច័យស្នងការដ្ឋានរាជធានីភ្នំពេញ បានចុះមកពិនិត្យ និងធ្វើកោសល្យវិច័យសពរួចបញ្ជាក់ថា ស្ត្រីរងគ្រោះខាងលើពិតជាស្លាប់ដោយសារធ្លាក់ពីទីខ្ពស់ប្រាកដមែន។ តែសមត្ថកិច្ចមិនទាន់ហ៊ានសន្និដ្ឋានថា ជាករណីឃាតកម្ម ឬជាករណីអត្តឃាតបាននៅឡើយទេ ពោលគឺកំពុងតែស្រាវជ្រាវបន្ត។

យ៉ាងណាក្តី នៅលើរានហាលបន្ទប់ខុនដូរបស់នារីរងគ្រោះ ស្ថិតនៅជាន់ទី២៤ សមត្ថកិច្ចបានរកឃើញមានដបស្រាក្រហម រួមនឹងកំប៉ុងស្រាបៀរមួយចំនួនផងដែរ។

សាកសពនារីរងគ្រោះ ត្រូវបានសមត្ថកិច្ចដឹកយកទៅតម្កល់ទុក ដើម្បីរង់ចាំខាងតំណាងស្ថានទូតមកទទួល និងចាត់ចែងបន្ត៕

RELATED ARTICLES