Wednesday, August 27, 2025
Homeព័ត៌មានជាតិអតីតស្វាមីទូច ស្រីលក្ខណ៍ ចេញមុខបកស្រាយរឿងស្នេហ៏ប្រេះឆា

អតីតស្វាមីទូច ស្រីលក្ខណ៍ ចេញមុខបកស្រាយរឿងស្នេហ៏ប្រេះឆា

ខណៈដែលជីវិតស្នេហារវាងអ្នកនាងទូច ស្រីលក្ខណ៍ និងស្វាមីបរទេស បានឈានដល់ការចែកផ្លូវគ្នា មានមនុស្សភាគច្រើនយល់ថា ស្វាមីរបស់នាងមានស្រីថ្មី និងឈប់យកចិត្តទុកដាក់លើប្រពន្ឋកូន។ ចំណែកទូច ស្រីលក្ខណ៍ វិញ បានបង្ហាញភាពឈឺចាប់ បង្ហូរទឹកភ្នែក រហូតលើឆាកតន្ត្រី។

យ៉ាងណា ពេលនេះស្រាប់តែផ្ទុះឡើងនូវរឿងរ៉ាវគូរឲ្យភ្ញាក់ផ្អើល ដែលអតីតស្វាមីទូច ស្រីលក្ខណ៍ លោក Morten Kvammen បានចេញលិខិតស្រាយបំភ្លឺជុំវិញរឿងនេះ ឲ្យសារធារណៈជនបានដឹងដើមចមច្បាស់វិញម្តង។

មហាជនបានដឹងថា ទូច ស្រីលក្ខណ៍ កំពុងតែទទួលបានភាពកក់ក្តៅចិត្ត ត្រឡប់មកវិញ ក្រោយពេលដែលអ្នកនាងរកបានអ្នកស្អំចិត្ត បុរសវ័យក្មេង រាងសាច់ដុំម្នាក់ ជាគ្រូហាត់សាច់ដុំធ្វើជាគូស្នេហ៍។

គ្រប់គ្នាបានដឹងថា ស្រីលក្ខណ៍ អាចនឹងមានវិបត្តិស្នេហ៍ ឈឺផ្សាក្រោយពេលជីវិតស្នេហ៍ ក្រោមផ្កាស្លាមិនសមប្រកប។ គេអាណិតនាងច្រើនគ្នាណាស់ នៅពេលជួបរឿងបែបនេះ។ យ៉ាងណា ផ្ទាំងអាថ៌កំបាំងបានទាញបំបែក ក្រោយពេលអតីតស្វាមីរបស់ទូច ស្រីលក្ខណ៍ ចេញមុខមកបរិយាយសារស័ព្ទយ៉ាងវែងអន្លាយពាក់ព័ន្ឋការដើរដល់ផ្លូវបំបែក ដែលអ្នកណាៗមិននឹកស្មានថា ទៅជាបែបនេះ។

នៅក្នុងលិខិតនោះ បកស្រាយជាភាសាខ្មែរ និងអង់គ្លេស ដោយអតីតស្វាមីទូច ស្រីលក្ខណ៍ លើកឡើងថា នាងព្យាយាមមិនឲ្យលោកបានជួបកូនប្រុស ក្រោយឯកភាពគ្នាប្រគល់ផ្ទះវីឡាឲ្យនាងបានរស់នៅសព្វថ្ងៃ។

ក្នុងលិខិតបានទម្លាយថា នាងបានប្រើលុយធនាគាររួមគ្នា និងមានទំនាក់ទំនងរួមគ្នា ជាមួយបុរសសាច់ដុំដូចក្នុងរូបនោះ តាំងពីអំឡុងខែ១២ ឆ្នាំ២០១៩មក។ ពោលគឺក្នុងពេល ដំណឹងលែងលះមិនទាន់បានដឹងឮ ។

លិខិតដដែលសរសេរថា មានមនុស្សជាច្រើនបានយល់ថា លោកជាស្វាមីមានស្រីថ្មី និងឈប់យកចិត្តទុកដាក់លើប្រពន្ឋកូន ទាំងនោះជាការប្រឌិតប៉ុណ្ណោះ។ ស្រីលក្ខណ៍ ព្យាយាមបង្ហាញភាពឈឺចាប់ យំយែកលើឆាកតន្ត្រី ដើម្បីកាន់តែឲ្យគេមើលឃើញ លោកថា ជាភាគីមិនល្អ។

យ៉ាងណាក្រោយពីមានការបកស្រាយពីអតីតស្វាមី ពេលនេះនៅមិនទាន់ឃើញប្រតិកម្ម ឬការឆ្លើយតបពីទូច ស្រីលក្ខណ៍ ចំពោះការបែកធ្លាយលិខិតស្រាយបំភ្លឺរបស់អតីតប្ដីនាងនេះឡើយ។

អតីតស្វាមីស្រីលក្ខណ៏ ដែលគេដឹងថា ធ្វើជំនួញ បានលើកឡើងទៀតថា ការដែល នាងចោទថា លោកឈប់ស្រឡាញ់កូន និងបោះបង់នាង មិនផ្តល់លុយកាក់ គឺជារឿងមិនពិត គឺចង់តបទៅវិញថា អ្នកនាងមានស្នេហាថ្មី និងចង់បែកបាក់ជាមួយលោកមុនទើប ក្លាយជាមូលហេតុនៃការ ប្រេះឆានេះឡើង៕

RELATED ARTICLES