Wednesday, August 27, 2025
Homeព័ត៌មានជាតិលោកគួច ចំរើន ផ្តល់១០លាន ឲ្យសមត្ថកិច្ចចាប់ចោរលួចកាត់ខ្សែភ្លើង

លោកគួច ចំរើន ផ្តល់១០លាន ឲ្យសមត្ថកិច្ចចាប់ចោរលួចកាត់ខ្សែភ្លើង

បន្ទាប់ពីអភិបាលខេត្តព្រះសីហនុ លោកគួច ចំរើន កំពុងស្រាវជ្រាវចាប់ខ្លួនជនដែលបានបំផ្លិចបំផ្លាញដើមឈើ ដែលដាំតាមដងផ្លូវនានា ក្នុងខេត្តព្រះសីហនុ រំលងមិនបានប៉ុន្មានថ្ងៃ ស្រាប់តែមានជនសង្ស័យមិនស្គាល់មុខផ្សេងទៀតបានលួចកាត់ខ្សែភ្លើង និងឲ្យអ្នកទិញខ្សែភ្លើពីចោរ រាយការណ៍មកកាន់សមត្ថកិច្ចឲ្យបានឆាប់ បើចង់រួចខ្លួន។

កាលពីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០ លោកគួច ចំរើន បានបង្ហោះសារថា “បើកប្រតិបត្តិការធំមួយ​ ដើម្បីបង្ក្រាបករណី​ ចោរលួចខ្សែភ្លើងបំភ្លឺ​សាធារណ:​។

ខ្ញុំផ្ដល់ថវិកា ១០លានរៀល​ អោយសមត្ថកិច្ច​ដឹកនាំការបង្ក្រាប​ឲ្យខានតែបាន​ ។ បទល្មើសតូច​តាច​ តែផ្ដន្ទាទោសដោយមិនលើកលែង​។ អ្នកទិញខ្សែភ្លើងរបស់ចោរ​ បើចង់រួចខ្លួន​ សូមឆាប់រាយការណ៍​ឲ្យបានឆាប់​ បើលាក់លៀមទៀត​ ដល់ពេលសមត្ថកិច្ចស្រាវជ្រាវរកឃើញ​ គឺត្រូវមានទោសជាដាច់ខាត”​។

យ៉ាងណា មកដល់ពេលនេះ គេមិនទាន់ឃើញអ្នកទិញខ្សែភ្លើងរាយការណ៍មកសត្ថកិច្ចនៅឡើយ ខណៈដែលកម្លាំងសមត្ថកិច្ចកំពុងស្រាវជ្រាវតាមចាប់ជនសង្ស័យមកផ្តន្ទាទោស៕

RELATED ARTICLES