Wednesday, August 27, 2025
Homeព័ត៌មានជាតិខលទៅរាយការណ៍ប្រាប់សមត្ថកិច្ច ជាប់ខ្នោះខ្លួនឯង​ ដោយសារប្រើល្បិចនេះ

ខលទៅរាយការណ៍ប្រាប់សមត្ថកិច្ច ជាប់ខ្នោះខ្លួនឯង​ ដោយសារប្រើល្បិចនេះ

ខេត្តព្រះសីហនុ ៖ កម្លាំងនគរបាលខេត្តព្រះសីហនុ បានបើកប្រតិបត្តិការបង្ក្រាបករណីចាប់ជំរិតជនជាតិចិន និងជនជាតិចិន ដោយចាប់ជនសង្ស័យវ៉ៃខ្នោះម្នាក់ និងរំដោះជនរងគ្រោះម្នាក់។ ប្រតិបត្តិការនេះ ប៉ូលិសធ្វើឡើងនៅវេលាម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចលើភ្នំមួយកន្លែង ស្ថិតក្នុងភូមិ២ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត បានឱ្យដឹងថា មុនឈានដល់ប្រតិបត្តិការបង្ក្រាបករណីនេះ កម្លាំងសមត្ថកិច្ចបានទទួលទូរស័ព្ទពីជនជាតិចិនម្នាក់ ឈ្មោះ ZHANG KUN DUAN ថាមានគេកំពុងជួញដូរគ្រឿងញៀននៅទីតាំងខាងលើ។ បន្ទាប់ពីបានទទួលបណ្តឹងរួច កម្លាំងសមត្ថកិច្ចបានចុះទៅដល់ទីតាំងខាងលើ សមត្ថកិច្ចបានឃើញជនជាតិចិនម្នាក់ជាប់ចំណងដោយដៃទាំងសងខាងត្រូវគេរុំស្កុត និងមានស្នាមរបួស ហើយមានម្សៅសមួយថង់ (សង្ស័យជាសារធាតុញៀន) នៅក្នុងកាបូបរបស់ជនជាតិចិននោះ ក៏មកបាននាំមកស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីសួរនាំ។

ក្រោយពីសួរនាំរួច ទើបដឹងថា ករណីនេះគឺជាល្បិចរបស់ជនសង្ស័យដែលបានចាប់ជនរងគ្រោះជំរិតទារប្រាក់ ដោយដាក់គ្រឿងញៀនចូលក្នុងកាបូបរបស់ជនរងគ្រោះ ដើម្បីទម្លាក់កំហុសមកលើជនរងគ្រោះ ប៉ុន្តែសមត្ថកិច្ចបានត្រួតពិនិត្យម្សៅសនោះ បញ្ជាក់ថា មិនមែនជាសារធាតុញៀនទេ។ បន្ទាប់មក កម្លាំងជំនាញបានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតឈានដល់ឃាត់ខ្លួនជនសង្ស័យម្នាក់។

សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យឈ្មោះ ZHANG KUN DUAN អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ គ្មានលិខិតឆ្លងដែនជាប់នឹងខ្លួន ស្នាក់នៅភូមិ៣ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ (ជាអ្នកទូរស័ព្ទមកបោកសមត្ថកិច្ច) និងជនរងគ្រោះជាជនជាតិចិនដូចគ្នា ឈ្មោះ HU DAO LONG អាយុ៣៥ឆ្នាំ មុខរបរម៉ៅការសំណង់ ស្នាក់នៅរាជធានី-ភ្នំពេញ មានស្នាមរបួសដៃជើងនិងក។

លោកស្នងការបានឱ្យដឹងដែរថា ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចដកហូតបានទូរស័ព្ទដៃ iPhone7 ពណ៌ខ្មៅ មួយគ្រឿង, ទូរស័ព្ទដៃ ម៉ាក SAMSUNG ពណ៌មាស (របស់ជនរងគ្រោះ) កាបូបស្ពាយមួយ (របស់ជនរងគ្រោះ), ម្សៅសមួយកញ្ចប់ និងលុយ១៦០ដុល្លារ។

ករណីនេះកម្លាំងជំនាញ បានកសាងសំណុំរឿងតាមនីតីវិធីបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីផ្តន្ទាទោសតាមច្បាប់៕

RELATED ARTICLES