Wednesday, August 27, 2025
Homeព័ត៌មានជាតិទូរស័ព្ទអត់លើក ហៅអត់ឆ្លើយ... ពួកគាត់សម្រេចធ្វើបែបនេះ

ទូរស័ព្ទអត់លើក ហៅអត់ឆ្លើយ… ពួកគាត់សម្រេចធ្វើបែបនេះ

ភ្នំពេញ ៖ យុវជនជានិស្សិតឆ្នាំទី៣ម្នាក់ ត្រូវបានគេប្រទះឃើញដេកស្លាប់យ៉ាងអាណោចអាធ័មនៅក្នុងបន្ទប់ជួលជាន់ទី៣ ខណៈដែលមិត្តភក្តិជនរងគ្រោះបានចុចទូរស័ព្ទទៅរកច្រើនដងមិនឃើញលើក លុះតាមមកហៅដល់បន្ទប់ក៏មិនឮឆ្លើយ ទើបនាំគ្នាទម្លុះទ្វារចូលទៅមើល ស្រាប់តែប្រទះឃើញជនរងគ្រោះដេកស្លាប់រឹងស្តូកបាត់ទៅហើយ។

ហេតុការណ៍នេះ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីម៉ោង១០ និង៣០នាទីព្រឹក ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចបន្ទប់ជួលជាន់ទី៣ ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិបុរី១០០ខ្នង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

សមត្ថកិច្ចបានឱ្យដឹងថា សពជនរងគ្រោះខាងលើ មានឈ្មោះពញ្ញា អាយុ២២ឆ្នាំ ជានិស្សិត ឆ្នាំទី៣ មានលំនៅភូមិត្រើយឃ្លោក ឃុំដូនខ្ពស់ ស្រុកបុរីជលសារ។

តាមប្រភពព័ត៌មានពីម្ចាស់ផ្ទះជួល បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ គាត់បានឃើញមិត្តភក្តិរបស់ជនរងគ្រោះ បានមកប្រាប់គាត់ថា គេបានតេទៅជនរងគ្រោះជាច្រើនដង តែអត់លើកទូរស័ព្ទសោះ ទើបនាំគ្នាឆ្ងល់ ហើយក៏សម្រេចចិត្តនាំគ្នាឡើងទៅគោះទ្វារបន្ទប់ជាច្រើនដងទៀត ប៉ុន្តែជនរងគ្រោះនៅតែអត់ភ្ញាក់ចេញមកបើកទ្វារដដែល ទើបមានការសង្ស័យ ក៏នាំគ្នាធាក់ទ្វារចូលទៅមើល ក៏ប្រទះឃើញជនរងគ្រោះដេកស្លាប់រឹងខ្លួនបាត់ទៅហើយ ជាហេតុធ្វើឱ្យកើតមានការផ្អើល ឆោឡោ និងរាយការណ៍ប្រាប់សមត្ថកិច្ចចុះមកពិនិត្យភ្លាមៗតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញកោសល្យវិច័យ បានចុះមកពិនិត្យ រួចបញ្ជាក់ប្រាប់ថា ជនរងគ្រោះស្លាប់ដោយសារតែជំងឺគាំងបេះដូង រួចក៏ធ្វើកំណត់ហេតុប្រគល់សពជូនទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី នៅឯខេត្តតាកែវ៕

RELATED ARTICLES