Wednesday, August 27, 2025
Homeព័ត៌មានជាតិបានម្តងរត់គេចខ្លួនបាត់ មកម្តងទៀត គេស្ទាក់ចាប់ជាប់

បានម្តងរត់គេចខ្លួនបាត់ មកម្តងទៀត គេស្ទាក់ចាប់ជាប់

ភ្នំពេញ ៖ បុរសម្នាក់ដែលប្រើប្រាស់គ្រឿងញៀន រហូតបែកថ្នាំលែងដឹងខុសត្រូវ ត្រូវបាន ម្ចាស់ផ្ទះចាប់បញ្ជូនមកឱ្យសមត្ថកិច្ច បន្ទាប់ពីជននេះបានយកកាំបិតផ្គាក់កាប់ដាច់គំរបក្បាលរថយន្ត និងយកដុំថ្មគប់ដំបូលផ្ទះ កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចផ្ទះគ្មានលេខ ស្ថិតក្នុងភូមិចំពុះក្អែក១ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ។

តាមរបាយការណ៍របស់សមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា កាលពីថ្ងៃទី០៥ ខែសីហា ឆ្នាំ ២០២០ វេលាម៉ោង៦និង៣០នាទីព្រលប់ ជនរងគ្រោះទុករថយន្តម៉ាក Lexus400h ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AO-2496  នៅចំណុចផ្ទះកើតហេតុ ស្រាប់តែជនសង្ស័យដែលគេស្គាល់ថាជាមនុស្សញៀនថ្នាំ បានយកកាំបិតផ្គាក់ទៅកាប់ដាច់គំរបក្បាលរថយន្តជនរងគ្រោះ រួចគេចខ្លួន។

លុះដល់ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង៨ព្រឹក ជនសង្ស័យដដែលបានយកដុំថ្មទៅគប់ដំបូលផ្ទះជនរងគ្រោះធ្លុះ២កន្លែងថែមទៀត ក៏ត្រូវបានជនរងគ្រោះឃាត់ខ្លួនប្រគល់ឱ្យសមត្ថកិច្ច ចាត់ការតាមច្បាប់ (ជនសង្ស័យប្រើប្រាស់គ្រឿងញៀន)។

របាយការណ៍ឱ្យដឹងដែរថា ជនរងគ្រោះឈ្មោះសេ គឹមវ៉ាង ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងឈើ ស្នាក់នៅផ្ទះកើតហេតុ ក្នុងភូមិឃុំខាងលើ។ ចំណែកជនសង្ស័យឈ្មោះហង្ស សុខគុណា ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិចំពុះក្អែក១ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ។

ក្រោយពេលឃាត់ខ្លួនជនសង្ស័យ ត្រូវសមត្ថកិច្ចបញ្ជូនទៅកាន់អធិការដ្ឋានខណ្ឌ ដើម្បីសាកសួរ និងចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES