ភ្នំពេញ ៖ ក្រោយពីមានឈ្មោះជាថៅកែស្រីនៃម្ចាស់ផលិតផលថែរក្សាសម្រស់ និងបង្កើតប្រេនផ្ទាល់ខ្លួន អតីតតារាសម្តែង អ្នកនាងគឹម លីហ្សា ត្រូវបានមហាជនចាប់អារម្មណ៍បន្ថែមទៀតថា នាងទំនងជាបង្កើតមុខជំនួញថ្មី ជាអ្នកលក់ពេជ្រ ហើយមើលទៅ ព្រោះប៉ុន្មានថ្ងៃមុននេះ អ្នកនាងលីហ្សា បានបង្ហោះសារក្នុងហ្វេសប៊ុកអមដោយរូបថតជាច្រើនសន្លឹកនិងវីដេអូឃ្លីប ព្រមទាំងពាក្យពេជ្រមួយចំនួនទៀតផង។

ហ្វេសប៊ុកផ្លូវការរបស់អ្នកនាងគឹម លីហ្សា បានបង្ហោះវីដេអូឃ្លីប រួមនឹងសំណេររៀបរាប់ថា “សុំសួរមួយបងប្អូន បើខ្ញុំបើកហាងលក់ពេជ្រ តើជួយគាំទ្រទេ?”។

ជាមួយនឹងការដាក់សំណួរបែបនេះ បានធ្វើឲ្យមហាជនភ្ញាក់ផ្អើល និងមុខរបរថ្មីមួយនេះ បន្ទាប់ពីនាង ត្រូវបានគេមើលឃើញថា កំពុងជោគជ័យលើជំនួញអនឡាញ ដែលវាយលុកទីផ្សារ និងឈរលើលេខរៀងជួរមុខផងដែរ បើធៀបជាមួយនិងផលិតផលអនឡាញល្បីឈ្មោះមួយចំនួនទៀត។

សូមរំលឹកថា ក្រោយចាកចេញពីទឹកដីកម្ពុជា ទៅរស់នៅប្រទេសអូស្រា្តលី ជាមួយស្វាមី និងទទួលបានចំណងដៃកូនប្រុសពីរនាក់ តារាសម្តែងគឹម លីហ្សា បានវិលមកប្រទេសកំណើត និងបានដឹកដៃស្វាមី មកធ្វើជំនួញអនឡាញ យ៉ាងជោគជ័យជាបន្តបន្ទាប់។

អ្វីដែលកាន់តែភ្ញាក់ផ្អើលទៀតនោះ គេបែជាសង្កេតឃើញថា លីហ្សា ប្រហែលជាគ្រោងបើកហាងលក់ពេជ្រ នៅពេលដ៏ខ្លីខាងមុខនេះហើយ បន្ទាប់ពីនាងបានបង្ហើបពីគម្រោងនេះ នៅតាមបណ្តាញសង្គមហ្វេសប៊ុកកាលពីពេលថ្មីៗនេះ៕


