Friday, April 26, 2024
Homeព័ត៌មានជាតិនគរបាលឃាត់ខ្លួនជនជាតិចិន១៩នាក់ ពីបទលួចបើកកាស៊ីណូតាមអ៊ីនធឺណេត

នគរបាលឃាត់ខ្លួនជនជាតិចិន១៩នាក់ ពីបទលួចបើកកាស៊ីណូតាមអ៊ីនធឺណេត

ខេត្តសៀមរាប៖ កម្លាំងនគរបាលអន្តោប្រវេសន៍ និងនគរបាលអន្តរាគមន៍ នៃស្នងការ ដ្ឋានខេត្តសៀមរាប ក្រោមការដឹកនាំពីតំណាង អយ្យការអមសាលាដំបូងខេត្ត បានចុះទៅបង្ក្រាប ករណីលួចបើកល្បែងអ៊ីនធើណេតខុសច្បាប់ រហូតឈានទៅដល់ការឃាត់ខ្លួនជនជាតិចិន ប្រុស-ស្រីចំនួន១៩នាក់។ នៅវេលាម៉ោង១០ និង៣០ នាទីព្រឹក ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិក្រួសសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ។

dsfdsfd

លោកវរសេនីយ៍ទោ ជា គឹមសាន ស្នងការ រងនគរបាលអន្តោប្រវេសន៍នៃស្នងការដ្ឋានខេត្ត សៀមរាប បានឱ្យដឹងនារសៀលថ្ងៃទី១១ ម្សិល មិញថា ដោយមានការស៊ើបអង្គេតយ៉ាងល្អិតល្អន់ ពីកម្លាំងនគរបាលអន្តោប្រវេសន៍ ទើបសមត្ថកិច្ច អាចឈានដល់ការឃាត់ខ្លួនជនសង្ស័យជនជាតិ ចិន ប្រុស-ស្រីចំនួន១៩នាក់ នៅតាមគោលដៅ ចំនួនចំនួន២កន្លែងផ្សេងគ្នា ទី១-គឺនៅផ្ទះសំណាក់ ស៊ានហួធៀន និងទី២-គឺនៅបុរីអាត់ខេនចំនួន ២ល្វែង ។

លោកស្នងការរងបានបន្តថា ទោះជាយ៉ាង ណា សមត្ថកិច្ចនៅមិនទាន់ដឹងថា ជនជាតិចិន ទាំងនេះ មកកាន់ប្រទេសកម្ពុជា តាមច្រកណា នោះទេ ពីព្រោះពួកគេស្ថិតក្រោមការសាកសួរ ពីសមត្ថកិច្ចជំនាញ នៅឡើយ ។ ជនជាតិចិន ទាំងនេះ ជាប់ពាក់ព័ន្ធនឹងការបើកលេងល្បែង ហ្គេមតាមអ៊ីនធើណេត ប្រហាក់ប្រហែលគ្នានឹង ល្បែងកាស៊ីណូដែរ។ ហើយករណីនេះ សមត្ថកិច្ច កំពុងស្រាវជ្រាវព័ត៌មានបន្ថែមទៀត ។

sdfsdfs

ក្រោយពេលបង្ក្រាប និងចាប់ខ្លួនរួចមក សមត្ថកិច្ចបានបញ្ជូនជនជាតិចិន ទាំងនោះ ទៅ កាន់ការិយាល័យនគរ បាលអន្តោប្រវេសន៍ នៃ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដើម្បី សាកសួរ និងចាត់ការបន្តតាមនីតិវិធី ៕

ដោយ៖ ចាន់ សុភាព

RELATED ARTICLES