Wednesday, April 24, 2024
Homeព័ត៌មានជាតិខឹងឪស្តីបន្ទោស កូនប្រុសទាញដងពូថៅ វាយបាក់ដៃសងខាង

ខឹងឪស្តីបន្ទោស កូនប្រុសទាញដងពូថៅ វាយបាក់ដៃសងខាង

ខេត្តកំពត៖ យុវជនឈាមរាវខ្វះការពិចារណាម្នាក់ ចូលចិត្តប្រព្រឹត្តខ្លួនមិនល្អ ដើរ លេងផឹកស៊ីស្រវឹងសឹងរាល់ថ្ងៃ មិនសូវគិតខ្វល់ ជួយធ្វើការងារផ្ទះអ្វីទាំងអស់ លុះឪពុកទ្រាំ មិនបាន ក៏ហៅមកស្តីបន្ទោស ដោយប្រើសម្តី ប្រមាថធ្ងន់ៗ ស្រាប់តែកូនប្រុសចិត្តភ្លើងទប់ កំហឹងមិនបាន ក៏ទាញដងកាំបិតផ្គាក់ និងដង ពូថៅ វាយសំពងទៅលើឪពុកបង្កើតរបស់ខ្លួន បណ្តាលឱ្យបាក់ដៃទាំងសងខាងរងរបួសធ្ងន់ ។

ករណីកូនប្រុសអកតញ្ញូវាយឪពុកបង្កើត បាក់ដៃនោះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៨យប់ ថ្ងៃទី១០ ខែតុលា ឆ្នាំ ២០១៦ នៅចំណុចភូមិអណ្តូងជីមឺន ឃុំកំពង់គ្រែង ស្រុកទឹកឈូ។

ជនបង្កហេតុដែលលើកដៃវាយឪពុកដោយ មិនខ្លាចបាបនោះ មានឈ្មោះដន់ វណ្ណរី អាយុ ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ។ ចំណែកបុរស រងគ្រោះជាឪពុក មានឈ្មោះវ៉ែន ហ៊ូន អាយុ ៥២ឆ្នាំ។ ឪពុកកូនទាំង២នាក់ មានលំនៅក្នុង ភូមិ-ឃុំកើតហេតុខាងលើជាមួយគ្នា។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹង ថា ជនបង្កជាកូនប្រុសនោះ គឺជាក្មេងឈាមរាវ មិនសូវស្តាប់ដំបូន្មានឪពុកម្តាយចាស់ទុំអ្វីទេ ចូល ចិត្តដើរលេងប៉ោឡែផឹកិស៊ីស្រវឹងអួទីនួរាល់ថ្ងៃ  ហើយឱ្យតែស្រវឹង ឧស្សាហ៍អុកឡុកក្នុងផ្ទះខ្លាំង ណាស់។ កន្លងមក បុរសរងគ្រោះជាឪពុកធ្លាប់ បានស្តីប្រដៅអប់រំកូនប្រុសម្នាក់នេះដែរ តែកូន ប្រុសហាក់មិនសូវយកចិត្តទុកដាក់ស្តាប់សម្តី ឪពុកសោះ។

sdfsd

ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ បុរសរងគ្រោះជាឪពុក បានហៅកូនប្រុស មកស្តីប្រដៅអប់រំពីរឿងកូនប្រុសចូលចិត្តដើរ  លេងអត់ប្រយោជន៍ តែដោយខឹងនឹងកូនប្រុស តមាត់ ទើបឪពុកប្រើសម្តីជេរប្រមាថកូនប្រុស ខ្លះទៅ ស្រាប់តែកូនប្រុសចិត្តកំណាចផ្ទុះកំហឹង ក៏ស្ទុះទៅទាញពូថៅ និងកាំបិតផ្គាក់ រួចយក ដងកាំបិត និងពូថៅ វាយសំពងទៅលើឪពុក បណ្តាលឱ្យបាក់ដៃទាំងសងខាង រងរបួសធ្ងន់ តែម្តង។

ក្រោយកើតហេតុ កូនប្រុសអប្រិយបាន រត់គេចខ្លួនបាត់ស្រមោល ចំណែកបុរសរងគ្រោះ ជាឪពុក ត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅ កាន់មន្ទីរពេទ្យបង្អែកខេត្តកំពត ដើម្បីសង្គ្រោះ។ រហូតដល់វេលាម៉ោង៨ព្រឹក ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦ សមត្ថកិច្ចក៏ចុះស្រាវជ្រាវចាប់ឃាត់ ខ្លួន ជនបង្កហេតុជាកូនប្រុសបាន ខណៈដែល កូនប្រុសដែលប្រើហិង្សាដាក់ឪពុកបាក់ដៃនេះ  កំពុងព្យាយាមលាក់ខ្លួននៅក្នុងភូមិ-ឃុំខាងលើ។

ជនសង្ស័យជាកូនអកតញ្ញូ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់ សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី ៕

ដោយ៖ ង៉ែត វ៉ាន់ឌឿន

RELATED ARTICLES