Friday, March 29, 2024
Homeព័ត៌មានជាតិប្រពន្ធដើរលេងច្រើនហាមមិនស្តាប់ ប្តីវ៉ៃប៉ោងមុខ

ប្រពន្ធដើរលេងច្រើនហាមមិនស្តាប់ ប្តីវ៉ៃប៉ោងមុខ

ភ្នំពេញ៖ ប្តីប្រពន្ធមួយគូនេះ ចាប់ដៃរួមរស់នឹងគ្នាអស់រយៈពេល៥ឆ្នាំ រហូតបង្កើតបាន កូនប្រុសស្រី២នាក់ ប៉ុន្តែជីវិតគ្រួសារ ជួបរឿង រកាំរកូសច្រើនជាងសុភមង្គល រហូតឈានដល់ សម្រេចចិត្តចែកផ្លូវគ្នាដោយមានអាជ្ញាធរមូល- ដ្ឋានដឹងឮទៀតផង តែមិនបានប៉ុន្មាន ក៏លួចត្រូវរ៉ូវ គ្នាវិញ។ បន្ទាប់មកបុរសជាប្តីខឹងនឹងរឿងប្រពន្ធ ដើរលេងច្រើន ហាមមិនស្តាប់ ក៏ផ្ទុះជម្លោះក្តៅ គគុករហូតដល់ប្តីទប់កំហឹងមិនបាន ក៏ជ្រុលដៃ វ៉ៃប្រពន្ធប៉ោងមុខ ធ្វើឱ្យប្រពន្ធខឹង ក៏ប្តឹងប៉ូលិស ឱ្យជួយអន្តរាគមន៍។

ករណីអំពើហិង្សាក្នុងគ្រួសារប្តីវ៉ៃប្រពន្ធ ប៉ោងមុខនេះ បានកើតមានការភ្ញាក់ផ្អើលឡើង  កាលពីវេលាម៉ោង៩យប់ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦ នៅចំណុចភូមិព្រៃដូនអុក សង្កាត់ ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។

បុរសជាប្តីដែលវាយប្រពន្ធប៉ោងមុខនោះ មានឈ្មោះផាន ភារុណ អាយុ៣៦ឆ្នាំ មុខរបរ បើករថយន្តដឹកសិស្ស មានលំនៅក្នុងភូមិ-សង្កាត់ កើតហេតុខាងលើ។ ចំណែកភាគីខាងប្រពន្ធ មានឈ្មោះណោ ធារី អាយុ៣២ឆ្នាំ មុខរបរ កម្មការិនីរោងចក្រ មានស្រុកកំណើតនៅស្រុក កៀនស្វាយ ខេត្តកណ្តាល មានកូនប្រុសស្រី២ នាក់ក្នុងបន្ទុក សព្វថ្ងៃរស់នៅជុំគ្នាក្នុងភូមិកើតហេតុខាងលើ ។

តាមសម្តីបុរសជាប្តី បានរៀបរាប់ប្រាប់ ថា លោកបានស្គាល់គ្នាជាមួយនាងណោ ធារី (ប្រពន្ធ) តាំងពីអំឡុងឆ្នាំ២០១០ លុះបន្ទាប់ ពីស្គាល់ចិត្តថ្លើមគ្នារួចហើយ លោកក៏រំអុកឪពុក- ម្តាយឱ្យចូលស្តីដណ្តឹងរៀបការជាមួយគ្នាតាម ប្រពៃណី គិតមកដល់ពេលនេះប្តីប្រពន្ធលោក រួមរស់ជាមួយគ្នាបាន៥ឆ្នាំហើយ និងបង្កើតបាន កូនប្រុសស្រី២នាក់ ជាចំណងនិស្ស័យ ។

dfssdf

បុរសជាប្តីរូបនោះ បន្តថា ជីវិតប្តីប្រពន្ធ របស់លោក រស់នៅហាក់មិនសូវចុះសម្រុងនឹង គ្នាសោះ ជួបមុខដឹងតែឈ្លោះប្រកែកគ្នាមិន ស្វាង មិនសូវមានសុភមង្គលល្អូកល្អិនដូចគ្រួសារ គេដទៃទេ។ ដោយសារតែរកាំរកូសខ្លាំងពេក រហូតដល់អស់ចិត្តរៀងៗខ្លួន ទីបំផុតប្តីប្រពន្ធ លោកក៏សម្រេចចិត្តព្រមព្រៀងចែកផ្លូវគ្នាដើរ  ដោយបានផ្តិតមេដៃលែងលះនៅចំពោះមុខ អាជ្ញាធរមូលដ្ឋាន កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៦។ លុះលែងលះគ្នាមិនបានប៉ុន្មានថ្ងៃ ផង ប្រពន្ធរបស់លោក ក៏វិលត្រឡប់មកសុំត្រូវរ៉ូវ គ្នាវិញស្ងាត់ៗ ដោយសំអាងថា អាណិតកូនៗ មិនចង់ឱ្យកូនកំព្រាឪពុកម្តាយ និងប្រាប់ថាមិន បាច់ជូនដំណឹងដល់អាជ្ញាធរមូលដ្ឋានអ្វីទេ  នាំវែងឆ្ងាយ។

បុរសជាប្តី បានបញ្ជាក់ឱ្យដឹងថា តាំងពី ត្រូវរ៉ូវគ្នាវិញមក ប្រពន្ធនេះ ចាប់ផ្តើមប្តូរចរិត ដើរហើរសេរី ធ្វើខ្លួនដូចមនុស្សគ្មានប្តីសី ហើយ ពេលដើរលេងម្តងៗតែងបិទទូរស័ព្ទ និងមិន ព្រមផ្តល់ដំណឹងដល់ប្តីសោះ ទុកឱ្យលោកជាប្តី រង់ចាំផ្លូវប្រពន្ធផ្សាភ្នែក ហើយកន្លងមកលោក ក៏ធ្លាប់ស្តីប្រដៅហាមប្រាមកុំឱ្យប្រពន្ធប្រព្រឹត្ត បែបនេះទៀតដែរ តែប្រពន្ធមិនព្រមស្តាប់ សោះ។ លុះដល់យប់ថ្ងៃកើតហេតុ ប្តីប្រពន្ធលោក ក៏ផ្ទុះជំលោះសាជាថ្មី រហូតដល់លោកទប់កំហឹង មិនបាន ក៏ជ្រុលដៃវ៉ៃប្រពន្ធ បណ្តាលឱ្យប៉ោងមុខតែម្តង ។

ចំណែកភាគីស្ត្រីជាប្រពន្ធវិញ នៅពេល អ្នកយកព័ត៌មានសុំសម្ភាសន៍ និងថតរូបភាព ស្លាកស្នាមរបួសត្រូវប្តីវាយ បែរជាបដិសេធមិន ព្រមឆ្លើយបំភ្លឺ រួចក៏គេចមុខ ដើរចូលទៅក្នុង ប៉ុស្តិ៍ប៉ូលិសបាត់ទៅ ។

sddsfsdf

ដោយឡែកមន្ត្រីនគរបាលមូលដ្ឋានវិញ  បានបញ្ជាក់ថា រឿងរ៉ាវទំនាស់គ្រួសារមួយនោះ រ៉ាំរ៉ៃណាស់ ធ្លាប់មានជំលោះជាញឹកញាប់ រហូត ដល់បានលែងលះគ្នាម្តងរួចមកហើយ តាំងពី អំឡុងដើមឆ្នាំ២០១៦កន្លងមកនេះ តែមិនយូរ ប៉ុន្មាន អ្នកទាំង២ក៏លួចត្រូវរ៉ូវគ្នាវិញ ដោយមិន ប្រាប់អាជ្ញាធរឱ្យដឹងឮនោះទេ រហូតដល់ផ្ទុះ- ហិង្សា ទើបរត់មកប្តឹងសមត្ថកិច្ចឱ្យជួយ។

នៅក្នុងករណីហិង្សាមួយនេះ ភាគីខាង ប្រពន្ធបានទាមទារឱ្យប្តីសងជំងឺចិត្ត និងបង្ខំឱ្យ ជួសជុលម៉ូតូដែលខូចខាត ដោយសារប្តីវាយ ឡើងវិញ និងស្នើសុំឱ្យសមត្ថកិច្ចចាត់ការបុរស ជាប្តីតាមច្បាប់ទៀតផង ៕

RELATED ARTICLES