Thursday, April 25, 2024
Homeព័ត៌មានជាតិឪពុកបង្កើតប្តឹងប៉ូលិសឲ្យចាប់ខ្លួនកូនប្រុស ព្រោះតែអប់រំលែងស្តាប់

ឪពុកបង្កើតប្តឹងប៉ូលិសឲ្យចាប់ខ្លួនកូនប្រុស ព្រោះតែអប់រំលែងស្តាប់

ខេត្ដកណ្តាលៈ បុរសចំណាស់ម្នាក់ សម្រេចចិត្តដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ចប៉ូលិសប៉ុស្តិ៍គគីរ នៃអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ឲ្យជួយអន្តរាគមន៍ចាប់ខ្លួនកូនប្រុសបង្កើតចាត់ការតាមច្បាប់ក្រោយពីធ្វើការអប់រំលែងស្តាប់ ។ ពាក្យបណ្តឹងនេះធ្វើឡើងបន្ទាប់បុរសជាកូនប្រុសធ្វើសកម្មភាពយកកាំបិតកាប់បុរសម្នាក់ កាលពីវេលាម៉ោង២២ និង៣០នាទី ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិជ្រោយតាប៉ា ឃុំគគីរ ស្រុកកៀនស្វាយ ។

sdfdsd
ជនរងគ្រោះ ដែលត្រូវជនដៃដល់កាប់

ប៉ូលិសព្រហ្មទណ្ឌស្រុកកៀនស្វាយបានឲ្យដឹងថា ជនល្មើសឈ្មោះ ឌីង ពេជ្រសក្ដ័វ៉ា ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិជ្រោយតាប៉ា ឃុំគគីរ ស្រុកកៀនស្វាយ ។ ជនល្មើសរូបនេះធ្លាប់ជាប់ពន្ធនាគារចំនួន២លើក លើកទី១ជាប់គុកពីបទរំលោភសេពសន្ថវៈ លើកទី២ជាប់គុកពីបទហិង្សាដោយចេតនា ។ ចំណែកឯជនរងគ្រោះឈ្មោះ រិន បូរ៉ូត ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិជ្រោយតាប៉ា ឃុំគគីរ ស្រុកកៀនស្វាយ ។

sdfdfsdfs

ប៉ូលិសបន្តថា នៅមុនពេលកើតហេតុជនរងគ្រោះកំពុងជិះម៉ូតូជាមួយមិត្តភ័ក្រតាមដងផ្លូវ ស្រាប់តែជនល្មើសកាន់កាំបិតទៅស្ទាក់ផ្លូវ ហើយធ្វើសកម្មភាពកាប់ជនរងគ្រោះចំនួន៥កាំបិត តែមិនរងរបួសអ្វីធ្ងន់ធ្ងរនោះទេ ។ បន្ទាប់ពីធ្វើសកម្មភាពជនល្មើសបានរត់គេចខ្លួន ហើយជនរងគ្រោះក៏មិនបានដាក់ពាក្យបណ្តឹងអ្វីដែរ រហូតព្រឹកឡើងថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦ បុរសជាឪពយកជនល្មើសបានទៅដាក់ពាក្យបណ្តឹងនៅប៉ូលិសប៉ុស្តិ៍ឲ្យជួយអន្តរាគមន៍ចាប់ខ្លួនជនល្មើស ដើម្បីចាត់ការតាមច្បាប់ ៕

ដោយ៖ សិលា

RELATED ARTICLES