Friday, April 26, 2024
Homeព័ត៌មានជាតិដឹកជនសង្ស័យ៤នាក់ទៅតុលាការ ស្រាប់តែមានម្នាក់ធាក់រថយន្តរត់គេចខ្លួនបាត់​​

ដឹកជនសង្ស័យ៤នាក់ទៅតុលាការ ស្រាប់តែមានម្នាក់ធាក់រថយន្តរត់គេចខ្លួនបាត់​​

ភ្នំពេញ៖ នគរបាលខណ្ឌដង្កោ ដឹកជនសង្ស័យ៤នាក់ តាមរថយន្តកាមរីគូទហើមមួយគ្រឿងទៅតុលាការរាជធានីភ្នំពេញពេលទៅដល់ពាក់កណ្តាលផ្លូវស្ទះចរាចរណ៍ខ្លាំងពេកជនសង្ស័យម្នាក់បានធាក់ទ្វាររថយន្តរត់គេចខ្លួនសមត្ថកិច្ចរវល់តែរត់ដេញតាមចាប់បានមកវិញ ស្រាប់តែជនសង្ស័យម្នាក់ទៀតរត់គេចខ្លួនបាត់ស្រមោល បង្កឲ្យមានការភ្ញាក់ផ្អើលកាលពី វេលាម៉ោង៩និង ៣០នាទីព្រឹកថ្ងៃទី១១ ខែតុលា នៅមុខវត្តនន្ទមុនី តាមបណ្ដោយផ្លូវព្រះមុន្នីរ៉េត ក្នុងភូមិដំណាក់ធំ ១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។

បើតាមសម្តីនគរបាលខណ្ឌដង្កោបានអោយដឹងថា ជនសង្ស័យធ្វើសកម្មភាពឆក់កាបូបដែលព្យាយាមរត់គេចមុនគេនោះមានឈ្មោះ នៀង សីហា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ អ៊ុតតែមម៉ូតូ  ស្នាក់នៅផ្ទះជួលផ្លូវម៉ៃដា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ត្រូវបានសមត្ថកិច្ចក្របួចជាប់មកវិញ និងបក្សពួកម្នាក់ទៀតឈ្មោះ វ៉ា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរអ្នកលក់នំប៉័ង ស្នាក់នៅផ្ទះជួល ផ្លូវ២០០៤ សង្កាត់ទឹកថ្លា ខណ្ឌសែនុខ បានរត់គេចទាំងខ្លួនជាប់ខ្នោះនៅនឹងដៃបាត់ស្រមោល ។

sadsd

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ២នាក់ទាក់ទិននឹងករណីឆក់កាបូប២នាក់ប្តីប្រពន្ធកាលពីវេលាម៉ោង៤និង៤៥នាទីល្ងាច ថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៦ នៅទល់មុខនិងរោងចក្រផលិតស្រាបៀរកម្ពុជា ផ្លូវ២១៧ ភូមិកណ្ដាល សង្កាត់ជើងឯក ខណ្ឌដង្កោ   ។ បន្ទាប់ពីជន សង្ស័យឆក់កាបូបជនរងគ្រោះបានសម្រេចហើយជនរងគ្រោះបានជិះម៉ូតូដេញតាមពីក្រោយរួចស្រែកថាចោរៗ ផ្អើលដល់សមត្ថកិច្ចដែលកំពុងតែល្បាតក្នុងមូលដ្ឋាន ឃើញបានជួយដេញតាមពីក្រោយ ធ្វើអោយពួកគេភ័យបានជិះទៅបុកនិងរថយន្តមិនចាំម៉ាកពីក្រោយពេញទំហឹង បណ្តាលអោយដួល ទើបសមត្ថកិច្ចនិងជនរងគ្រោះឃាត់ខ្លួនបាននៅមុខហាងនំប៉័ងបាយ័ន ផ្លូវ២១៧ សង្កាត់ដង្កោ ខណ្ឌដង្កោ  ។ ខណៈពេលចាប់បានភ្លាមៗត្រូវបានប្រជាពលរដ្ឋដែលនៅក្បែរនោះស្វាគមន៍ម្នាក់មួយដៃមួយជើងសល់តែដង្ហើមចង្រិតម្នាក់និងស្រាលម្នាក់  ហើយម្នាក់ដែលត្រូវប្រជាពលរដ្ឋវ័យត្រូវបានសមត្ថកិច្ចដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកដង្កោ និងម្នាក់ទៀតដែលរបួសស្រាលត្រូវបានសមត្ថកិច្ចដឹកយកទៅសាកសួរនៅប៉ុស្ត៍នគរបាលដង្កោ   ។

នគរបាលខណ្ឌដង្កោបានឲ្យដឹងទៀតថា បន្ទាប់ពីជនសង្ស័យដែលរងរបួសធ្ងន់បានធូរ ស្រាលហើយនៅព្រឹកថ្ងៃទី១១ ខែតុលានេះ នគរបាលខណ្ឌដង្កោបានបញ្ជូនជនសង្ស័យ ៤នាក់ទៅកាន់តុលាការ ក្នុងនោះជនសង្ស័យស្រី២នាក់ពាក់ព័ន្ធនឹងគ្រឿងញៀន ចំណែកជន សង្ស័យប្រុស២នាក់ទៀតជាជនសង្ស័យឆក់កាបូប២នាក់ប្តីប្រពន្ធ ។ ជនសង្ស័យទាំង៤នាក់ ជិះរថយន្តការមីគូទហើមមួយគ្រឿងមានដាក់ស៊ីរ៉ែនពីលើដោយជិះជាមួយនគរបាលខណ្ឌដង្កោ២នាក់នៅអង្គុយខាងមុខ ចំណែកជនសង្ស័យទាំង៤នាក់អង្គុយខាងក្រោយ គឺ២នាក់ ដាក់ខ្នោះមួយជាប់គ្នា ខណៈពេលបើករថយន្តមកដល់មុខវត្តនន្ទមុនីផ្លូវកកស្ទះចរាចរណ៍ មិនដឹងថាជនសង្ស័យមានគំរោងគិតទុកជាមុនទេ ស្រាប់តែជនសង្ស័យឈ្មោះ នៀង សីហា បានឆ្កឹះខ្នោះចេញពីដៃហើយបានធាក់ទ្វាររថយន្តរត់គេចខ្លួន ស្របពេលនោះសមត្ថកិច្ចដែល ជាអ្នកបើករថយន្តបានឈប់រថយន្តហើយរត់ដេញចាប់ជនសង្ស័យ ចំណែកសមត្ថកិច្ចម្នាក់ ទៀតខ្លាចស្ទះចរាចរណ៍បានបើករថយន្តតិចទៅអែបជិតស្ថានីយប្រេងឥន្ធនៈស៊ូគីម៉ិច ជនសង្ស័យដែលជាបក្សពួកម្នាក់ទៀតឈ្មោះវ៉ា ដែលត្រូវប្រជាពលរដ្ឋវាយទ្រពខ្លួនពេលដែលធ្វើសកម្មភាពឆក់នោះបានបើកទ្វាររថយន្តរត់ទាំងដៃជាប់ខ្នោះគេចខ្លួនបាត់ស្រមោល ដោយសារតែនគរបាលខណ្ឌដង្កោនៅក្នុងរថយន្តតែម្នាក់ឯងមិនហ៊ានរត់ដេញតាមជនសង្ស័យខ្លាចជនសង្ស័យជាស្រ្តី២នាក់ទៀត រត់គេចខ្លួនដែរ ។ លុះពេលនគរបាលខណ្ឌដង្កោម្នាក់ ដែលរត់ដេញតាមចាប់ជនសង្ស័យដែលរត់គេចខ្លួនមុនគេនោះបានមកវិញទើប ដឹងថាជនសង្ស័យម្នាក់ទៀតរត់បានហើយ ។

dsffdsfds

ទីបំផុតនគរបាលខណ្ឌដង្កោបានត្រឹមបើករថយន្តដឹកជនសង្ស័យ៣នាក់បញ្ជូនទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់ ៕

ដោយ៖ ណន អ៊ាត

RELATED ARTICLES