Wednesday, April 24, 2024
Homeព័ត៌មានជាតិបុណ្យ​សមុទ្រ​នៅ​ខេត្ត​ព្រះ​សី​ហនុ ផ្លាស់​ប្តូរ​កាល​បរិច្ឆេទ

បុណ្យ​សមុទ្រ​នៅ​ខេត្ត​ព្រះ​សី​ហនុ ផ្លាស់​ប្តូរ​កាល​បរិច្ឆេទ

ភ្នំពេញ ៖ ក្រសួងទេសចរណ៍កម្ពុជា បាន ប្រកាសឱ្យដឹងថា ពិធីបុណ្យសមុទ្រឆ្នាំ២០១៦ ដែលគ្រោងរៀបចំពីថ្ងៃទី១៦១៨ ខែធ្នូ ឆ្នាំ ២០១៦ ខាងមុខ នៅខេត្តព្រះសីហនុ នឹងត្រូវ ធ្វើការផ្លាស់ប្តូរកាលបរិច្ឆេទមកប្រារឰធ្វើនៅ ថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៦ វិញ។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួង ទេសចរណ៍ លេខ៤១៣ ស..ណ អរហ ចុះថ្ងៃ ទី១០ ខែតុលា ឆ្នាំ២០១៦ និងចុះហត្ថលេខា ដោយលោកថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍  ស្តីពីការផ្លាស់ប្តូរកាលបរិច្ឆេទ នៃការរៀបចំពិធី បុណ្យសមុទ្រ ឆ្នាំ២០១៦ នៅខេត្តព្រះសីហនុ មានខ្លឹមសារទាំងស្រុងថា “គណៈកម្មការអន្តរក្រសួង ដើម្បីរៀបចំពិធីបុណ្យសមុទ្រ ឆ្នាំ២០១៦ នៅខេត្តព្រះសីហនុ មានកិត្តិយសដ៏ខ្ពង់ខ្ពស់ សូម ជម្រាបជូនសម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវទេសចរជាតិអន្តរជាតិ និង ប្រជាពលរដ្ឋទាំងអស់ មេត្តាជ្រាបថា ពិធីបុណ្យ សមុទ្រជុំទី២ ឆ្នាំ២០១៦ ដែលគ្រោងរៀបចំ ឡើងពីថ្ងៃទី១៦១៨ ខែធ្នូ ឆ្នាំ២០១៦ នៅ ខេត្តព្រះសីហនុ នឹងត្រូវលើកទៅប្រារឰនៅ ថ្ងៃទី២៣២៥ ខែធ្នូ ឆ្នាំ២០១៦ វិញ។

ពិធីបើកជាផ្លូវការពិធីបុណ្យសមុទ្រឆ្នាំ ២០១៦ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ ២០១៦ វេលាម៉ោង១៧ៈ០០នាទីល្ងាច នៅខេត្ត ព្រះសីហនុ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេច កិត្តិព្រឹទ្ធបណ្ឌិត

អាស្រ័យដូចបានជម្រាបជូនខាងលើ សូម សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវទេសចរជាតិអន្តរជាតិ និងប្រជាពលរដ្ឋ ទាំងអស់ មេត្តាជ្រាប និងអញ្ជើញចូលរួមឱ្យ បានច្រើនកុះករ”៕

ដោយ ៖ ដារិទ្ធ

RELATED ARTICLES