Friday, April 26, 2024
Homeកីឡាអន្ដរជាតិសេះ​បង្កង់​​ Juventus ទិញ​កី​ឡា​ករ​អាយុ​ទើ​ប​១០​ឆ្នាំ​

សេះ​បង្កង់​​ Juventus ទិញ​កី​ឡា​ករ​អាយុ​ទើ​ប​១០​ឆ្នាំ​

ក្រុមជើងឯកអ៊ីតាលីស៊េរី A សេះបង្កង់ Juventus ចុះហត្ថលេខាទិញកីឡាករប៉ាឡេស្ទីន ដើមកំណើតន័រវែស Rashed Al Hajjawi យកមកហ្វឹកហ្វាត់ក្នុងក្លឹប Juventus យុវជនអាយុក្រោម១០ឆ្នាំ ។

ការតាមប្រមាញ់យកកីឡាកររូបនេះបានកើតឡើង បន្ទាប់ពីក្លឹប Juventus មើលឃើញទេពកោសល្យរបស់ Rashed Al Hajjawi  តាមរយៈការបង្ហោះវីឌីអូ You Tube ។

2

ដោយមើលឃើញពីបច្ចេកទេសលេងបាល់ដ៏ល្អបែបនេះ ក្លឹប Juventus សង្ឃឹមថានៅពេលអនាគតកីឡាកររូបនេះនឹង មានឱកាសឡើងមកលេងនៅក្នុងក្លឹប Juventus ឈុតធំ។

មុនពេលក្លឹប Juventus ទិញយក Al Hajjawi ក៏ធ្លាប់បានចូលរូមហ្វឹកហ្វាត់ជាមួយក្លឹបហង្សក្រហម Liverpool និង Real Madrid បានមួយរយៈពេលខ្លីដែរកាលពីពេលកន្លងមក។

https://www.youtube.com/watch?v=L0RKCrbP51A

ដោយ៖ ហេង ដេត

 

RELATED ARTICLES