Thursday, March 28, 2024
Homeសន្ដិសុខសង្គមឃាតកម្មសម្លាប់ប្រពន្ធនាយរងប៉ុស្តិ៍អូរតាវ៉ៅ សង្ស័យរឿងស្នេហាត្រីកោណ

ឃាតកម្មសម្លាប់ប្រពន្ធនាយរងប៉ុស្តិ៍អូរតាវ៉ៅ សង្ស័យរឿងស្នេហាត្រីកោណ

ខេត្តប៉ៃលិន៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើង ដោយប្រជាពលរដ្ឋបានប្រទះឃើញសពស្រ្តីម្នាក់ ដេកស្លាប់ផ្កាប់មុខនៅក្នុងប្រឡាយមានភក់ជាមួយនឹងថ្លុកឈាម និងម៉ូតូ១គ្រឿងធ្លាក់ចូលទៅក្នុងផ្លូវលំ១ខ្សែ ដែលដាច់ខូច ហើយគេបានស្គាល់ស្រ្តីរងគ្រោះនេះថា ជាប្រពន្ធរបស់លោកនាយរងប៉ុស្តិ៍រដ្ឋបាលនគរបាលសង្កាត់អូរតាវ៉ៅ ។ ហេតុការណ៍ប្រទះឃើញសពស្រ្តីរងគ្រោះ ដែលត្រូវគេល្បួងយកទៅវាយសម្លាប់ចោលកូន និងប្តីនេះ បានបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៥ និង៣០នាទីព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅក្នុងប្រឡាយភក់ ក្នុងភូមិអូរតាប្រាង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ។

adsds
បុរសជាប្ដី

ប្រភពព័ត៌មានពីបុរសដែលជាប្តី ឈ្មោះ ទូច ជិនលី អាយុ៣២ឆ្នាំ ជានាយរងប៉ុស្តិ៍រដ្ឋបាលសង្កាត់អូរតាវ៉ៅបានឱ្យដឹងថា សពស្រ្តីខាងលើជាប្រពន្ធរបស់ខ្លួនប្រាកដមែន ឈ្មោះ កូវ សៀវហេង អាយុ២៥ឆ្នាំ មានកូនប្រុស២នាក់ក្នុងបន្ទុក កូនបងអាយុ៥ឆ្នាំ និងប្អូនអាយុ១ឆ្នាំជាង ។ លោកបន្តទៀតថា កាលពីវេលាម៉ោង៧ និង៣០នាទីយប់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦ ប្រពន្ធរបស់ខ្លួនបានបា្រប់ថា សុំទៅទិញបង្អែមនៅសួនកុមារក្រុងប៉ៃលិនមួយភ្លែត ហើយក៏ទាញយកម៉ូតូរបស់ខ្លួន ដែលជាម៉ូតូអង្គភាពជិះចេញទៅតែម្តង រហូតដល់ម៉ោង៩ និង០០នាទីយប់ មិនឃើញប្រពន្ធត្រឡប់មកផ្ទះវិញ ហើយម្យ៉ាងវិញទៀត កូនតូចយំរកម្តាយកាន់តែខ្លាំងឡើងៗ ក៏រត់ទៅខ្ចីម៉ូតូអ្នកជិតខាងតាមរកប្រពន្ធ តែរកគ្រប់ច្រកល្ហកតាមផ្ទះសំណាក់ និងកន្លែងនានាពេញ១យប់នៅតែមិនឃើញទាល់តែសោះ ។

dsfdfs

លោកបានបន្តទៀតថា នៅវេលាម៉ោង៦ព្រឹកថ្ងៃដដែល មានគេទូរស័ព្ទប្រាប់ថា បានប្រទះឃើញសពស្រ្តី ម្នាក់ ត្រូវគេវាយសម្លាប់ ដោយសង្ស័យថា ជាប្រពន្ធរបស់ខ្លួន ក៏ទៅពិនិត្យទើបស្គាល់ ជាសពប្រពន្ធរបស់ខ្លួនប្រាកដមែន ។ លោកបញ្ជាក់ទៀតថា គ្រួសាររបស់ខ្លួនមិនធ្លាប់មានទំនាស់ជាមួយនរណាម្នាក់ឡើយ ហើយនាងនៅតែផ្ទះមើលថែទាំកូនទាំងពីរនាក់ប៉ុណ្ណោះ ។

dfdfsd

ប្រភពពីប្រជាពលរដ្ឋបានឱ្យដឹងថា នៅវេលាម៉ោងប្រហែល៨យប់ ស្រ្តីរងគ្រោះបានជិះម៉ូតូឌុបបុរសម្នាក់ ចេញពីក្បែរផ្ទះរបស់ខ្លួន សំដៅទៅទិសខាងលិច ហើយក៏បាត់ខ្លួនរហូតមកតែម្តង ។ ចំណែកប្រជាពលរដ្ឋដែលមានផ្ទះនៅជិតកន្លែងកើតហេតុ បានឱ្យដឹងថា គេឃើញមានបុរសស្រ្តី១គូ បានជិះម៉ូតូយ៉ាងលឿន សំដៅទៅព្រៃខាងក្រោយភ្នំយ៉ាត លុះដល់កន្លែងកើតហេតុ ក៏ឮសូរសម្លេងឈ្លោះប្រកែកគ្នា ហើយក៏មានឆ្កែព្រុះចុះឡើងៗ រួចក៏ស្ងាត់ទៅវិញ ។ ស្រាប់តែព្រឹកឡើងប្រទះឃើញសពស្រ្តីរងគ្រោះខាងលើដេកស្លាប់ក្នុង ថ្លុកឈាមនៅក្នុងប្រឡាយមានភក់បង្កឱ្យមានការភ្ញាក់ផ្អើល ។ ចំណែកម៉ូតូ១គ្រឿង បានធ្លាក់ចូលទៅក្នុងជង្ហុកជ្រៅផ្លូវដាច់ រួចក៏រាយការណ៍ជូនសមត្ថកិច្ច ឱ្យចុះទៅពិនិត្យ ។

sddsdsf

ក្រោយកើតហេតុ សមត្ថកិច្ចនគរបាលស្នងការខេត្តប៉ៃលិន បានឱ្យដឹងថា ករណីឃាតកម្មនេះ មិនទាន់ហ៊ានសន្និដ្ឋានថា ជាករណីអ្វីឱ្យប្រាកដនៅឡើយនោះទេ ខាងសមត្ថកិច្ចគ្រប់ជំនាញកំពុងតែធ្វើការវាស់វែង និងធ្វើកោសល់វិច្ច័យ ដើម្បីឈានទៅរកចាប់ឃាតករយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ។ ចំណែកមតិភាគច្រើនពីប្រជាពលរដ្ឋ បានលួចខ្សិបខ្សៀវគ្នាថា សង្ស័យតែរឿងស្នេហាត្រីកោណទេ ៕

ដោយ ៖ រតនៈ

RELATED ARTICLES