Monday, April 29, 2024
Homeព័ត៌មានជាតិនាយឧត្ដមសេនីយ៍ ម៉ា ឈឿន ផ្ដល់ម៉ូតូ៣គ្រឿង ដល់សិស្សជាប់និទ្ទេសA នៅស្រុកជើងព្រៃ

នាយឧត្ដមសេនីយ៍ ម៉ា ឈឿន ផ្ដល់ម៉ូតូ៣គ្រឿង ដល់សិស្សជាប់និទ្ទេសA នៅស្រុកជើងព្រៃ

ខេត្ដកំពង់ចាម៖ ម៉ូតូចំនួន៣គ្រឿង និងប្រាក់រង្វាន់លើកទឹកចិត្ដជាច្រើនទៀត ត្រូវបានយកទៅប្រគល់ជូនដល់សិស្សទើបប្រលងជាប់បាក់ឌុប ហើយទទួលបាននិទ្ទេស A ក្នុងឆ្នាំសិក្សា2015-2016 និងលោកគ្រូ -អ្នកគ្រូ នៃថ្នាក់វិទ្យាល័យនៅស្រុកជើងព្រៃ ខេត្ដកំពង់ចាម ។

ពិធីនេះ ត្រូវបានរៀបចំធ្វើឡើង ក្រោមអធិបតីភាពរបស់ឯកឧត្ដម នាយឧត្ដមសេនីយ៍ ម៉ា ឈឿន អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារថ្នាក់កណ្ដាល ចុះជួយស្រុកជើងព្រៃ ក្នុងពេលដែលឯកឧត្ដម និងក្រុមការងារ អញ្ជើញចុះជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងក្មួយៗដែលទទួលបាននិទ្ទេសA នាព្រឹកថ្ងៃទី១២ ខែតុលា នេះ ។

dsdfsfds

ឯកឧត្ដម នាយឧត្ដមសេនីយ៍ ម៉ា ឈឿន បានមានប្រសាសន៍ថា ខ្ញុំសូមចូលរួមត្រេកអរចំពោះអាណាព្យាបាល ក្មួយៗទាំង៣នាក់ ដែលប្រលងជាប់និទ្ទេសA ក្នុងឆ្នាំសិក្សា2015-2016 នេះ ។ ឯកឧត្ដមបន្ដថា លទ្ធផលនាពេលនេះ វាបានឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែងយកចិត្ដទុកដាក់ក្នុងការរៀនសូត្រ រហូតទទួលបានលទ្ធផលបែបនេះ ព្រោះការប្រលងសញ្ញាប័ត្រនេះ ត្រូវបានធ្វើឡើងយ៉ាងតឹងរឹងបំផុត ក្រោយមានការធ្វើកំណែទម្រង់វិស័យអប់រំ របស់រាជរដ្ឋាភិបាល ពោលគឺអ្នកដែលចេះពិតប្រាកដ ទើបប្រលងជាប់បាន ។

sddssd

ទន្ទឹមគ្នានឹងនេះដែរ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ម៉ា ឈឿន ក៏បានថ្លែងកោតសរសើរដល់លោកគ្រូ អ្នកគ្រូ ដែលបានយកអស់កម្លាំងកាយចិត្ដ ខិតខំផ្ដល់ចំណេះដឹងជូនក្មួយៗជាសិស្សានុសិស្សទាំងអស់ ទើបមានលទ្ធផលល្អគួរជាទីគាប់ចិត្ដ នាថ្ងៃនេះ ។

sadds

ចុងបញ្ចប់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ម៉ា ឈឿន ក៏បានផ្ដាំផ្ញើដល់ក្មួយៗដែលបានប្រលងជាប់ សូមឲ្យបន្ដការខិតខំប្រឹងប្រែងរៀនសូត្របន្ដទៀត ដើម្បីអភិវឌ្ឍន៍ខ្លួនទៅមុខ ហើយនឹងយកចំណេះដឹងដែលបានមកពីការសិក្សា មកជួយខ្លួនឯង ក្រុមគ្រួសារ និងប្រទេសជាតិយើង ព្រោះថា ក្មួយៗជាទំពាំងស្នងឫស្សី និងអនាគតនៃប្រទេសជាតិ ៕

dfsdfsdfs

ដោយ៖ យ៉ានុត

 

RELATED ARTICLES