សម្រាប់ការប្រកួតវគ្គជម្រុះជុំទី៣នេះ ក្រុមគោព្រៃកម្ពុជា ត្រូវធ្វើម្ចាស់ផ្ទះបើកទ្វារពហុកីឡដ្ឋានជាតិអូឡាំពិក ទទួលភ្ញៀវ ក្រុមព្រុយណេ ឡាវ និង ទីម័រ ដើម្បីច្បាំងគ្នាដណ្តើមយកកៅអីមួយឡើងទៅវគ្គចែកពូល។
ក្រុមគោព្រៃកម្ពុជា បើកឆាកដំបូងត្រូវជួបជាមួយជើងខ្លាំង ឡាវ នៅល្ងាចថ្ងៃសៅរ៍ទី ១៥ តុលា ២០១៦ ដែលជាឧបសគ្គមួយដ៏ធំក្នុងចំណោមក្រុមទាំងបីនេះ។ប្រវត្តិជួបជាមួយក្រុម ឡាវ៩ប្រកួតកន្លងមគឺ ឈ្នះ ២ ស្មើ ២ និងចាញ់៥ ប៉ុន្តែករណីពិសេសគឺក្រុមឡាវមិនដែលឈ្នះនៅផ្ទះរបស់គោព្រៃកម្ពុជានោះទេ។


ប្រកួតទី២ ក្រុមជម្រើសជាតិកម្ពុជាត្រូវជួបជាមួយក្រុម ព្រុយណេនៅថ្ងៃល្ងាចអង្គារទី១៨តុលា និង ប្រកួតចុងក្រោយត្រូវជួបជាមួយទីម័រនៅល្ងាចថ្ងៃសុក្រទី ២១ តុលា ២០១៦ ។ក្នុងជំនួប៥ប្រកួតជាមួយទីម័រ ក្រុមកម្ពុជាឈ្នះ ៣ស្មើ១ និងចាញ់១។ ចំណែកឯជំនួបជាមួយក្រុម ទីម័រវិញកម្ពុជាក៏អត់ព្រួយបារម្ភដែរព្រោះតាមរយៈជួបគ្នា ៦ប្រកួតកន្លងមកកម្ពុជា ឈ្នះ៤ស្មើ១ និងចាញ់១។ ប្រសិនបើក្រុមកម្ពុជាមានវាសនា អាចឆ្លងវគ្គនេះ គឺរកបានកៅអីមួយឡើងទៅលេងនៅវគ្គចែកពូល នៅក្នុងពូល B ដែលមានក្រុម ម៉ាឡេស៊ី មីយ៉ាន់ម៉ានិង វៀតណាម ដែលកំពុងអង្គុយរង់ចាំមុន។
គួររំឮកថា នៅក្នុងវគ្គចែកពូលមាន៨ក្រុម បែងចែកជាពីពូលគឺពូល A និង B។
ពូលA: ឥណ្ឌូណេស៊ី ហ្វីលីពីន សិង្ហបុរី និង ថៃ
ពូលB: ម៉ាឡេស៊ី មីយ៉ាន់ម៉ា វៀតណាម និង កម្ពុជា
ដោយ៖ ហេង ដេត