ក្នុងរជ្ជកាលដឹកនាំគ្រូបង្វឹកសញ្ជាតិអីុតាលី លោក Antonio Conte កំពុងសម្លឹងចង់បានកីឡាករ ខ្សែការពារ Alessio Romagnoli ពីក្លឹប Milan សម្រាប់រដូវកាលដោះដូរខាងមុខនេះ។
ប្រភពព័ត៌មានពីកាសែតអង់គ្លេស The Sun បានចេញផ្សាយកាលពីថ្ងៃពុធ ១២ តុលា ២០១៦ បានឲ្យដឹងថា លោក Conte បានត្រៀមលុយជាង៧០លានដុល្លារឯណោះ ដើម្បីនាំយក Romagnoliមកកាន់ទឹកដីអង់គ្លេស។
កីឡាករ Romagnoli វ័យ២១ឆ្នាំ ស្ថិតនៅលំដាប់លើគេបង្អស់ក្នុងតារាងបញ្ជីទិញដូរកីឡាករដែលក្លឹប Chelsea ចង់បានខ្លាំង បើទោះជាគេបានទិញកីឡាករខ្សែការពារ David Luiz ពីក្លឹប Paris SG ត្រឡប់មកវិញក៏ដោយ។
ជាការពិតលោក Conte ចង់បានកីឡាកររូបនេះតាំងពីរលោក មកដល់ទឹកដីអង់គ្លេសដំបូងម្លេះ តែការចរចាត្រូវបរាជ័យទាក់ទងទៅនឹងតម្លៃខ្លួន។
គួររំឮកថាកីឡាករ Alessio Romagnoli បានមករួមរស់ជាមួយក្លឹបMilan កាលពីឆ្នាំ ២០១៥ ក្រោយផ្លាស់មកពីក្លឹប Sampdoria ។ នៅជាមួយក្លឹបនេះធ្លាប់បង្ហាញវត្តមានបាន៤០ប្រកួត តែមិនមានឱកាសស៊ុតបាល់បញ្ចូលទីនៅឡើយទេក្នុងនាមជាកីឡាករខ្សែការពារ។
ដោយ៖ ហេង ដេត