Friday, April 26, 2024
Homeព័ត៌មានជាតិបុរសអនាថាចុះហែលទឹកស្រះ បាត់ខ្លួន១ថ្ងៃ សពអណ្តែតទឹក

បុរសអនាថាចុះហែលទឹកស្រះ បាត់ខ្លួន១ថ្ងៃ សពអណ្តែតទឹក

ខេត្តកណ្តាល៖ បុរសអនាថាម្នាក់ បានដោះអាវទុកមាត់ស្រះ រួចក៏ចុះហែលទឹកស្រះ ក្នុងវត្ត ស្រាប់តែបាត់ខ្លួនពេញមួយថ្ងៃ លុះស្អែក ឡើងក៏ត្រូវបានប្រទះឃើញសពអណ្តែតក្នុង ទឹកស្រះ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាល ពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦ នៅចំណុចស្រះទឹកមុខ ព្រះវិហារ វត្តប្រជុំសាគរខ្សុំ ស្ថិតក្នុងភូមិខ្សុំ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ។

ជនរងគ្រោះដែលលង់ទឹកស្លាប់ មិនត្រូវ បានស្គាល់អត្តសញ្ញាណនោះទេ តែតាមការ ពិនិត្យតាមភិនភាគ មានអាយុប្រមាណ២៥ឆ្នាំ ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹង ថា នៅមុនពេលកើតហេតុ នៅវេលាម៉ោង៣ និង២០នាទីរសៀល ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦ គេឃើញជនរងគ្រោះខាងលើ ដែលជាជនអនាថា បានដើរចូលក្នុងបរិវេណវត្តប្រជុំសាគរខ្សុំ រួចក៏ ទៅអង្គុយនៅក្រោមដើមពោធិ៍ ក្បែរស្រះទឹក ខាងមុខព្រះវិហារវត្ត។ បន្ទាប់មក ជនរងគ្រោះ  បានដោះអាវទុកនៅមាត់ស្រះ ហើយក៏ចុះទៅ ហែលទឹកស្រះ តែមិនឃើញឡើងមកវិញសោះ ហើយក៏គ្មាននរណាម្នាក់ ចាប់អារម្មណ៍ទៅលើ ជនរងគ្រោះទៀតដែរ ។

ប្រភពដដែលបន្តថា រហូតមកដល់វេលា ម៉ោង១និង៣០នាទីរសៀល ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦ ក៏មានគេប្រទះឃើញសពជនរង- គ្រោះ អណ្តែតនៅក្នុងស្រះទឹក ទើបកើតមាន ការភ្ញាក់ផ្អើលដល់ព្រះសង្ឃក្នុងវត្ត និងបាន រាយការណ៍សុំអន្តរាគមន៍ពីសមត្ថកិច្ចតែម្តង ។

sadsad

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមក ពិនិត្យនិងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា  ជនរងគ្រោះ មានអាយុប្រមាណ២៥ឆ្នាំ កម្ពស់ ១,៧០ម៉ែត្រ សម្បុរខ្មៅ មានសាក់រូបក្បាល ខ្មោចនៅលើស្មាខាងស្តាំ សក់ត្រង់វែង ត្រចៀក ខាងឆ្វេងចោះរន្ធ៣ ស្លៀកខោជើងខ្លី ពណ៌ទឹក ប៊ិក ឆ្នូតលឿង ពាក់អាវកីឡាដៃខ្លីពណ៌ខ្មៅ និង ពាក់ស្បែកជើងផ្ទាត់ពណ៌ត្រួយចេក។ ដោយ ឡែក ស្ថានភាពសពមិនមានស្លាកស្នាមអ្វីគួរ ឱ្យកត់សម្គាល់នោះទេ ពោលគឺជនរងគ្រោះពិត ជាបានស្លាប់ ដោយសារលង់ទឹកប្រាកដមែន។

សពជនរងគ្រោះត្រូវបានសមត្ថកិច្ច រួម និងអាជ្ញាធរមូលដ្ឋានសម្រេចបញ្ចុះនៅក្នុងបរិវេណវត្តប្រជុំសាគរខ្សុំជាបណ្តោះអាសន្នសិន  រង់ចាំស្រាវជ្រាវរកសាច់ញាតិមកទទួលយក ទៅរៀបចំធ្វើបុណ្យតាមប្រពៃណី ៕

ដោយ៖ សិលា

RELATED ARTICLES