Friday, April 26, 2024
Homeព័ត៌មានជាតិឪទៅចម្ការយូរពេក កូនទៅតាម ឃើញដេកស្លាប់ក្នុងបន្ទប់ទឹក

ឪទៅចម្ការយូរពេក កូនទៅតាម ឃើញដេកស្លាប់ក្នុងបន្ទប់ទឹក

ខេត្តតាកែវ៖ បុរសវ័យចំណាស់ម្នាក់ បានជិះម៉ូតូចេញពីផ្ទះតាំងពីព្រឹក ដើម្បីទៅមើល ចម្ការរបស់ខ្លួន លុះដល់ល្ងាចមិនឃើញត្រឡប់ មកវិញ កូនស្រីក៏តាមទៅរក ស្រាប់តែប្រទះ ឃើញឪពុកដេកស្លាប់ក្នុងបន្ទប់ទឹកក្នុងរោងចាំ ចម្ការ យ៉ាងអាណោចអាធ័ម បង្កឱ្យមានការ ភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៦ព្រលប់ ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦ នៅចំណុចរោង ចាំចម្ការរបស់ជនរងគ្រោះ ស្ថិតក្នុងភូមិតាយិង  ឃុំដូងខ្ពស់ ស្រុកបូរីជលសា។

បុរសរងគ្រោះ ដែលត្រូវគេប្រទះឃើញ ដេកស្លាប់ក្នុងបន្ទប់ទឹកនោះ មានឈ្មោះញ៉ោង ប៉ិន អាយុ៦៨ឆ្នាំ មានលំនៅក្នុងភូមិតារស់ ឃុំ ដូងខ្ពស់ ស្រុកបុរីជលសា ។

តាមប្រភពពីក្រុមគ្រួសារជនរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦ ជន-រងគ្រោះ បានទាញម៉ូតូជិះចេញពីផ្ទះ ដោយប្រាប់ ប្រពន្ធកូនថា គាត់ចេញទៅមើលចម្ការ នៅចំណុច ភូមិកើតហេតុខាងលើ។ លុះដល់វេលាម៉ោង  ប្រមាណ១១ព្រឹកថ្ងៃដដែល ក្រុមគ្រួសារក៏ ទូរស័ព្ទទៅរកជនរងគ្រោះ បំណងហៅមកហូប បាយ តែទូរស័ព្ទចូល គ្មានអ្នកលើកសោះ ចំណែក ក្រុមគ្រួសារយល់ថា ទំនងជាជនរងគ្រោះរវល់ ទើបឈប់ទូរស័ព្ទទៅទៀត។

ប្រភពដដែលបន្តថា លុះដល់វេលាម៉ោង ៦ព្រលប់ ដោយមានការសង្ស័យ បាត់ជនរងគ្រោះយូរពេកមិនឃើញត្រឡប់មកផ្ទះវិញសោះ ទើបកូនស្រីជនរងគ្រោះម្នាក់ ឈ្មោះញ៉ែម មុំ អាយុ៤៤ឆ្នាំ បានទៅតាមរកឪពុកដល់ចម្ការ ស្រាប់តែប្រទះឃើញឪពុកដេកស្លាប់ក្នុងបន្ទប់ទឹក បាត់ទៅហើយ ទើបធ្វើឱ្យកើតមានការផ្អើលឆោ- ឡោឡើងរាយការណ៍សុំអន្តរាគមន៍ពីសមត្ថកិច្ច ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះពិនិត្យដល់ទីតាំងកើតហេតុ រួចបញ្ជាក់ថា ជនរងគ្រោះ បានដេកស្លាប់ក្នុងសភាពក្បាលបែរទៅកើត ស្លៀកខោជើងខ្លីពណ៌ខ្មៅ ខ្លួនទទេ និងមាន ស្នាមនៅលើចិញ្ចើមខាងស្តាំមួយកន្លែង។ តាម ការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញ ជនរងគ្រោះ បានស្លាប់ ដោយសារតែខ្យល់គរ ។

សពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី ៕

ដោយ៖ វណ្ណ វុធ

RELATED ARTICLES