Friday, April 26, 2024
Homeព័ត៌មានជាតិយុវជនស្រវឹងស្រា លោតពីដំបូលផ្ទះសន្លប់ស្តូក

យុវជនស្រវឹងស្រា លោតពីដំបូលផ្ទះសន្លប់ស្តូក

ភ្នំពេញ៖ យុវជនម្នាក់ បន្ទាប់ពីផឹកស្រាថ្នាំស្រវឹងជោក ក៏ឡើងទៅលើដំបូលផ្ទះជួល  រួចលោតផ្លោះរំលងពីដំបូលផ្ទះមួយទៅផ្ទះមួយ រួចបានលោតទម្លាក់ខ្លួនចុះក្រោម បណ្តាលឱ្យរង- របួសបាក់ធ្មេញ បែកមាត់ សន្លប់ស្តូកស្តឹង បង្ក ឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៩យប់ ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦ នៅចំណុច ក្បែរហាងខារ៉ាអូខេ ពន្លឺ៣៦៨ ផ្លូវបេតុងអត់ លេខ ស្ថិតក្នុងភូមិប្ញស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

យុវជនដែលផឹកស្រាស្រវឹង រួចឡើងលោត ពីលើដំបូលផ្ទះនោះ មានឈ្មោះតុ មុំ អាយុ២៤ ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅផ្ទះជួលក្នុង សង្កាត់កើតហេតុខាងលើ និងមានស្រុកកំណើត នៅភូមិបឹងព្រោះ ឃុំក្រញូង ស្រុកកំចាយមារ ខេត្តព្រៃវែង ។

sdadsad

តាមសម្តីបងប្អូនជីដូនមួយរបស់យុវជន រងគ្រោះខាងលើ បានរៀបរាប់ប្រាប់ថា នៅមុន ពេលកើតហេតុ ពួកខ្លួន២នាក់បងប្អូនបានទិញ ស្រាថ្នាំមកអង្គុយផឹកជុំគ្នាអស់៣លីត្រ រហូត ដល់ស្រវឹងធ្លាក់ភ្នែករៀងៗខ្លួន បន្ទាប់ មក ជនរងគ្រោះបានចូលទៅសំងំក្នុងបន្ទប់បាត់ទៅ ស្រាប់តែមកដល់វេលាម៉ោងកើតហេតុខាងលើ ជនរងគ្រោះក៏បានស្រែករវើរវាយផ្អើលគេឯង បន្ទាប់ មក ក៏រត់ឡើងទៅលើដំបូលផ្ទះជួល និងបាន លោតផ្លោះពីដំបូលផ្ទះមួយទៅដំបូលផ្ទះមួយ ចុងក្រោយក៏សម្រេចចិត្តលោតទម្លាក់ខ្លួនពីលើ ដំបូលផ្ទះ បណ្តាលឱ្យរងរបួសបាក់ធ្មេញបែកមាត់ សន្លប់ស្តូកស្តឹងតែម្តង ។

sddsasad

ក្រោយកើតហេតុ ប្រជាពលរដ្ឋបានរាយការណ៍សុំអន្តរាគមន៍ពីសមត្ថកិច្ចមូលដ្ឋាន។ បន្ទាប់ មក ក៏មានកម្លាំងសមត្ថកិច្ច និងអាវុធហត្ថខណ្ឌ  មានជ័យ ចុះមកដល់ទីតាំងកើតហេតុ ស្រាប់តែ ជនរងគ្រោះដឹងខ្លួនឡើងវិញ តែនិយាយរវើរវាយ និងប្រើកាយវិការ ដូចជាមនុស្សបែកថ្នាំ។ លុះ ពេលសមត្ថកិច្ចលួងលោមឱ្យចូលដេក ជនរង- គ្រោះមិនព្រមទេ និងព្យាយាមរត់ពេញភូមិ បង្ក ឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋក្នុងភូមិ ដេញតាមចាប់មកវិញ រួចបន្តនិយាយលួងលោម គេឱ្យស្ងប់អារម្មណ៍ ទើបសាច់ញាតិលួងឱ្យឡើង ជិះរ៉ឺម៉កម៉ូតូដឹកទៅកាន់មន្ទីរពេទ្យបាត់ទៅ ៕

ដោយ៖ ណន រ៉ាត់

RELATED ARTICLES