Saturday, September 21, 2024
Homeសន្ដិសុខសង្គមពលរដ្ឋផ្អើលមើលបុរសម្នាក់ ប៉ងលោតពីលើដំបូលផ្ទះ នៅចោមចៅ

ពលរដ្ឋផ្អើលមើលបុរសម្នាក់ ប៉ងលោតពីលើដំបូលផ្ទះ នៅចោមចៅ

ភ្នំពេញ៖ បុរសម្នាក់ ក្នុងស្ថានវង្វេងបាត់ស្មារតី ត្រូវបានសាច់ញាតិអះអាងថាមានជម្ងឺប្រចសំកាយ ប្រព័ន្ធប្រសាទ បែជាហែកដំបូលផ្ទះជួល រត់ឡើងទៅលើដំបូលផ្ទះជាន់ទី២ បង្កឲ្យភ្ញាក់ផ្អើល នៅត្រង់ចំណុចផ្ទះជួល តាមផ្លូវវេងស្រេង ភូមិជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ កាលព៏វេលាម៉ោង៣រសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦ ។

បុរសខាងលើ សោម សៃ ប្រុស អាយុ២៨ឆ្នាំ អតីតជាកម្មកររោងចក្រ ផ្នែកតុកាត់ តែដោយសារជម្ងឺរើធ្វើទុក្ខ ឈប់ហើយវិលទៅនៅស្រុក កំណើត ឃុំរមាសហែក  ស្រុករមាសហែក ខេត្តស្វាយរៀង ។ មានប្រពន្ធឈ្មោះ ស្រុី ចន្ថា អាយុ៣០ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួល C1 ផ្ទះកើតហេតុ មានស្រុកកំណើត ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល ។ បរុសខាងលើ មានកូនចំនួន២នាក់ ប្រុស១នាក់ ស្រី១នាក់ ស្នាក់នៅជាមួយម្តាយ ផ្ទះជួល ។

dfsfds

ប្រភពពីស្រ្តីឈ្មោះ  យន់ ម៉ៅ អាយុ៦០ ត្រូវជាម្តាយក្មេក របស់បុរសខាថលើ ស្នាក់នៅបន្ទប់ជួល ក្បែរនោះដែរ មានស្រុកកំណើត ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល បានឲ្យដឹងថា កូបប្រសារគាត់ មានជម្ងឺស្កាន់ជាន់ ពេលជម្ងឺរើធ្វើទុក្ខម្តងៗ បង្កឲ្យក្រុមគ្រួសារភ័ព្រួយបារម្មណ៍ ហើយក៏ឈប់ពីការងារវិលត្រឡប់ទៅរស់នៅឯស្រុកកំណើតវិញ លុះនៅព្រឹកថ្ងៃទី១១ ខែតុលា បានធ្វើដំណើរមិលេង ប្រពន្ធ កូន នៅបន្ទប់ជួលខាងលើ ស្រាប់តែនៅរសៀលថ្ងៃទី១២ នេះខណៈដែលប្រពន្ធកូន មិននៅផ្ទះ ជនរងគ្រោះដេកនៅម្នាក់ឯងក្នុងបន្ទប់ ស្រាប់តែ ជម្ងឺរើ បែជា ហែកដំបូលក្បឿង ឡើងទៅលើដំបូលជាន់ទី២ ស្រែក ឡូឡា និងគប់ក្បឿង ចុះមកក្រោមទើបបង្កឲ្យភ្ញាក់ផ្អើល ។

តាមសាច់ញាតិបានឲ្យដឹងថា ជនរងគ្រោះ ពុំចេះផឹកស្រា ហើយក៏ម៨នមានប្រើប្រាស់គ្រឿងញៀនដែរ សូម្បីតែបារីក៏មិនចេះជក់ផង តែជនរងគ្រោះ មានជម្ងឺស្កន់ជាន់ ។ តាមប្រភពរបស់ជនរងគ្រោះបានឲ្យដឹងថា កន្លងមកប្តីរបស់គាត់ ក៏ធ្លាប់ វង្វេង រត់ឡើងលើដំបូលផ្ទះគេដែរ របូតដល់អស់ចិត្ត និយាយត្រូវទើបចុះវិញ មកដល់លើកនេះ ខណៈដែលជម្ងឺធ្វើទុក្ខ ក្នុងខ្លួន បែជារត់ឡើងលើដំបូលផ្ទះទៅវិញ ។

fsdfsd

ប្រភពដដែលបន្ដថា មុនកើតហេតុ គេឃើញ ជនរងគ្រោះ ដុតធូបហើយដេកធ្មតា ស្រាប់តែស្ងាត់ បែជាឡើងដំបូលបែបនេះទៅវិញ ។

ជនរងគ្រោះ ទោះជាប្រពន្ធកូនដាក់ជណ្តើរឡើងតាមហៅ លួងលោមសុំអង្វរឲ្យចុះវិញ តែនៅតែស្រែក ឡូឡា ស្រាតខោអាវ អស់ចិត្ត ស្លៀកវិញ ហើយជនរងគ្រោះ នៅតែមិនព្រមចុះក្រោម ៕

RELATED ARTICLES