Paris​ SG​ ត្រៀម​លុយ​ជាង​ ២៤៦លាន​ដុល្លា​រ​ប្រមាញ់​យក​ខ្សែ​ប្រយុទ្ធ​ Neymar

បន្ទាប់ពីខកខានមិនអាចនាំយកកីឡាករ Neymar បានកាលពីពេលកន្លងមក អីឡូវនេះក្លឹបជើងឯកបាល់ទាត់បារាំង D១ បានចិញ្ចឹមចិត្តតាមប្រមាញ់យកកីឡាករវ័យក្មេងប្រេស៊ីល នីម៉ាម្តងទៀត ជាមួយនឹងតម្លៃខ្លួនកប់ពពកគឺ ជាង ២៤៦លានដុល្លារ ។

ក្លឹប Paris SG ក៏បានសន្យាទៀតថាក្លឹបនឹងផ្តល់តម្លៃខ្លួនឲ្យកីឡាករNeymar រហូតដល់ជាង២៧៦លានដុល្លា នៅឆ្នាំ ២០១៨ ជាមួយនឹងតម្លៃឈ្នួលប្រចាំសប្តាហ៍ ខ្ពស់លើសកីឡាឆ្នើមៗលើពិភពលោកផងដែរ។

2

មហិច្ឆតាតាមប្រមាញ់យកនីម៉ា បានកើតឡើងក្រោយពីក្លឹបខកខានមិនអាចបញ្ចុះបញ្ចូល Ronaldo មកលេងក្នុងទឹកដីប៉ារីសបានកាលពីរដូវកាលដោះដូរកន្លងទៅ។

ជាការពិតកាលពីរដូវកាលដោះដូរកន្លងទៅ កីឡាករនីម៉ា ខ្លួនឯងក៏ចង់មកលេងក្នុងទឹកដីប៉ារីសដែរ ដើម្បីចូលរួមជាមួយមិត្តរួមជាតិរបស់គេដូចជាកីឡាករ Marquinhos ,Lucas Moura និង Thiago Silva  ទីបំផុតខ្សែប្រយុទ្ធឆ្នើមតែមួយគត់របស់ប្រេស៊ីលបដិសេធបន្តចរចាជាមួយក្លឹប Paris SG ហើយផ្ទុយទៅវិញគេបានយល់ព្រមបន្តកុងត្រា ជាមួយក្លឹប អ្នកមានបុណ្យ Barcelona រហូតដល់ឆ្នាំ ២០២១ ជាមួយនឹងតម្លៃខ្លួនជាង ២៧លានដុល្លារក្នុងមួយឆ្នាំ។

ដោយ៖ ហេង ដេត