Wednesday, April 24, 2024
Homeព្រឹត្តិការណ៍សង្គមប្រធានាធិបតីចិន ចាប់ផ្ដើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជាហើយ នារសៀលនេះ

ប្រធានាធិបតីចិន ចាប់ផ្ដើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជាហើយ នារសៀលនេះ

ភ្នំពេញ៖ ដូចការគ្រោងទុក ប្រធានាធិបតីចិន លោក ស៊ី ជិនពីង និងគណៈប្រតិភូចិន បានចាប់ផ្ដើមបំពេញដំណើរទស្សនកិច្ចផ្លូវរដ្ឋមកកាន់ព្រះរាជាណាចក្រកម្ពុជាហើយ នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦នេះ ដោយបានមកដល់ព្រលានយន្ដហោះអន្ដរជាតិពោធិ៍ចិនតុង ទឹកដីកម្ពុជា តាមជើងហោះហើយពិសេស កាលពីវេលាម៉ោង១២ និង១៥នាទីថ្ងៃត្រង់ មុនកាលគ្រោងទុកកន្លះម៉ោង ។

sdffds

ដំណើរមកដល់កាលពីរសៀលមិញនេះ បានទទួលការបដិសណ្ឋារកិច្ចពីសម្ដេច ចៅហ្វ៊ាវាំង គង់ សំអុល និងរដ្ឋមន្រ្ដីវ័យក្មេងជាងគេនៅម្ពុជា លោក សាយ សំអាល់ និងមន្រ្ដីអ្នកមុខអ្នកការ ព្រមទាំងប្រតិភូនៃស្ថានទូតចិននៅកម្ពុជាជាច្រើននាក់ផងដែរ ។sdafds

បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងការបរទេស បានឱ្យដឹងថា ប្រធានាធិបតីចិន លោក ស៊ី ជិនពីង និងគណៈប្រតិភូចិន និងអញ្ជើញចូលគាល់ព្រះមហាក្សត្រកម្ពុជា សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី នៅព្រះបរមរាជវាំង នៅម៉ោង១៥ រសៀល រួចបន្ដចូលគាល់ហ្លួងម៉ែ ជាបន្ដទៀត ។

sdads

នៅវេលាម៉ោង៥ ល្ងាចថ្ងៃដដែល លោក ស៊ី ជិនពីង និងគណៈប្រតិភូចិន និងជួបពិភាក្សាការងារជាមួយប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា សម្ដេច ហ៊ុន សែន នាវិមានសន្ដិភាព ។ ក្នុងជំនួបខាងលើនេះ ក៏និងមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀង រវាងរាជរដ្ឋាភិបាលកម្ពុជា-ចិន ចំនួន២៨ ផងដែរ ។

ddfdfs

គួរបញ្ជាក់ផងដែរថា លោក ស៊ី ជិនពីង ជាប្រធានាធិបតីចិន ទី៤ ហើយ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា ។ នេះជាលោកទី២ ហើយ ដែលលោក ស៊ី ជិនពីង បានមកកាន់ប្រទេសកម្ពុជា ដោយលើកទី១ គឺធ្វើឡើងនៅឆ្នាំ២០០៣ គ្រានោះ លោកមានតួនាទីជាអនុប្រធានាធិបតី នៃសាធារណៈរដ្ឋ ប្រជាមានិតចិន ៕

sddfs

sddsds

រូបភាពពី ៖ page facebook Samdac Hun Sen

RELATED ARTICLES