ខេត្តកណ្តាល៖ បុរសម្នាក់ ព្រោះតែក្តៅចិត្តនឹងរឿងប្រពន្ធរត់ចោលផ្ទះ ក៏ផឹកស្រាស្រវឹង ជោក រួចរករឿងឈ្លោះជាមួយម្តាយក្មេក រហូត ដល់រាលដាលឈានទៅវាយកម្ទេចស្លាកគណ- បក្សសង្គ្រោះជាតិមួយផ្ទាំង ដែលដាក់តាំងនៅ មុខផ្ទះអ្នកជិតខាងម្នាក់ បណ្តាលឱ្យបាក់ខ្ទេច បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១និង ៣០នាទីរសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦ នៅចំណុចភូមិទួលស្វាយ ឃុំឈើខ្មៅ ស្រុកកោះធំ ។
ជនបង្កហេតុដែលតូចចិត្តប្រពន្ធរត់ចោល បែរជាទៅរករឿងឈ្លោះជាមួយម្តាយក្មេក រួច ក៏ជះកំហឹងដាក់ស្លាកគណបក្សនោះ មានឈ្មោះ ញឹម សុជាតិ អាយុ៣០ឆ្នាំ មុខរបរកសិករ មាន លំនៅក្នុងភូមិចុងកោះគរ ឃុំស្វាយប្រទាល ស្រុកស្អាង មានប្រពន្ធឈ្មោះហ៊ លាងហ៊ី។ ចំណែកស្ត្រីជាម្តាយក្មេក មានឈ្មោះគុន នារី អាយុ៥៥ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិ កើតហេតុខាងលើ។ ដោយឡែកម្ចាស់ផ្ទះដាក់ តាំងស្លាកគណបក្សសង្គ្រោះជាតិ ដែលត្រូវជន- បង្កហេតុ វាយបាក់ខ្ទេច មានឈ្មោះទែន សុខ ភេទប្រុស អាយុ៥៦ឆ្នាំ ជាជំទប់ទី១ គណបក្ស សង្គ្រោះជាតិ មានលំនៅក្នុងភូមិកើតហេតុ ខាងលើ។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹង ថា នៅមុនពេលកើតហេតុមួយថ្ងៃ នៅថ្ងៃទី ១១ ខែតុលា ឆ្នាំ២០១៦ ជនបង្កឈ្មោះញឹម សុជាតិ បានធ្វើដំណើរមករកប្រពន្ធរបស់ខ្លួននៅ ផ្ទះម្តាយក្មេកឈ្មោះគុន នារី ស្ថិតក្នុងភូមិកើត- ហេតុខាងលើ ដោយសារតែប្រពន្ធជនបង្កហេតុ បានរត់ចោលផ្ទះប៉ុន្មានថ្ងៃមកហើយ ព្រោះតែ ត្រូវជនបង្កហេតុជាប្តីផឹកស្រាស្រវឹងឧស្សាហ៍ វាយដំធ្វើបាបខ្លាំងពេក។ ចំណែកជនបង្កហេតុ សង្ស័យថា ប្រពន្ធរត់មកពួននៅផ្ទះម្តាយក្មេក ទើបតាមមករក តែរកមិនឃើញ ហើយក៏មិន ព្រមត្រឡប់ទៅផ្ទះវិញដែរ ពោលគឺជនបង្កហេតុ នៅក្រាញននៀលដេកនៅផ្ទះម្តាយក្មេកមួយយប់ ។
ប្រភពដដែលបន្តថា លុះស្អែកឡើងនៅវេលាម៉ោងប្រមាណ១រសៀល ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦ ជនបង្កហេតុបានផឹកស្រាស្រវឹង ជោក រួចក៏រករឿងឈ្លោះប្រកែកជាមួយម្តាយ ក្មេក ដោយចោទថាម្តាយក្មេកលួចលាក់បំពួន កូនស្រី។ លុះក្រោយពីទាស់សម្តីគ្នាមួយប្រាវរួច មក ជនបង្កហេតុ ដែលកំពុងស្ថិតក្នុងសភាព ស្រវឹងធ្លាក់ភ្នែកបានទាញដំបងឈើ វាយស្លាក គណបក្សសង្គ្រោះជាតិ ដែលដាក់បញ្ឈរនៅ ចំណុចមុខផ្ទះបុរសឈ្មោះទែន សុខ ជាអ្នកជិត ខាង បណ្តាលឱ្យបាក់ខ្ទេច រួចហើយជនបង្កហេតុ បានអូសស្លាកគណបក្សនោះ ទៅដាក់នៅលើ ផ្លូវជាតិលេខ១១០ បំណងឱ្យរថយន្តម៉ូតូកិន កម្ទេចបន្ថែមទៀត ។
ក្រោយកើតហេតុស្ត្រីជាម្តាយក្មេកជនសង្ស័យ រួមនិងបុរសឈ្មោះទែន សុខ បាននាំ គ្នាទៅដាក់ពាក្យបណ្តឹងសុំអន្តរាគមន៍ពីសមត្ថ- កិច្ចមូលដ្ឋាន ហើយភ្លាមនោះសមត្ថកិច្ចបានចុះ ដល់ទីតាំងកើតហេតុ និងចាប់ឃាត់ខ្លួនជនបង្ក បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីធ្វើការសាកសួរ និងរៀបចំកសាងសំណុំ រឿងបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី ៕
ដោយ៖ សិលា