Tuesday, November 26, 2024
Homeព័ត៌មានអន្តរជាតិហ្វីលីពីន ចង់​ឲ្យ​អាមេរិក​ នៅតែ​ជាសម្ព័ន្ធមិត្ត​យោធា​ ធំជាងគេរបស់ខ្លួន

ហ្វីលីពីន ចង់​ឲ្យ​អាមេរិក​ នៅតែ​ជាសម្ព័ន្ធមិត្ត​យោធា​ ធំជាងគេរបស់ខ្លួន

ព័ត៌មានទាន់ហេតុការណ៍បំផុត

ហ្វីលីពីន៖ រដ្ឋមន្ត្រីការបរទេស លោក Perfecto Yasay បានថ្លែងលើក ឡើងអំពី ដំណើរទស្សនកិច្ច របស់ប្រធានា ធិបតី របស់ខ្លួនទៅកាន់ ក្រុងប៉េកាំង នៅពេលខាងមុខនេះថា សហរដ្ឋអាមេរិក នឹងនៅតែជាដៃ គូសំខាន់បំផុត ចំពោះ ហ្វីលីពីន បើទុកជាលោក Rodrigo Duterte រឹតចំណង ទំនាក់ទំនងជាមួយនិង ចិនយ៉ាងណាក្តី។

ប្រមុខការទូត រូបនេះបានថ្លែង នៅក្នុងកិច្ចសម្ភាសន៍ មួយកាលពីថ្ងៃ ព្រហស្បត្តិ៍ម្សិលមិញ នេះនៅ ការិយាល័យ របស់លោក ក្នុងរដ្ឋធានី ម៉ានីលថា យើងមានទំនាក់ទំនង ជាពិសេសជា មួយនិង សហរដ្ឋអាមេរិក។ អាមេរិកគឺជា សម្ព័ន្ធមិត្តយោធា តែមួយគត់ របស់យើង។ អ្នកមិនអាច ចាត់ទុក សហរដ្ឋអាមេរិកក្នុងផ្លូវ ដើរមួយ ស្មើគ្នាជាមួយ និងចិនឡើយ។

សហរដ្ឋអាមេរិក ជាសម្ព័ន្ធមិត្តជិត ស្និទ្ធិជាង គេបំផុតរបស់ ហ្វីលីពីនចាប់ តាំងពីទទួលបាន ឯករាជ្យក្នុង ឆ្នាំ១៩៤៦ ហើយ ប្រជាជាតិនេះ បានភ្ជាប់ទំនាក់ ទំនងតាម រយៈសន្ធិសញ្ញា ការពារជាតិផ្លូវការ។ ប៉ុន្តែទំនាក់ទំនង ទាំងអស់នោះត្រូវ បានតានតឹងចាប់ តាំងពីលោក Duterte ចូលកាន់ តំណែង រយៈពេល ៣ខែមកនេះ ។

ចំណែកលោក Yasay ដែលមាន៦៩ឆ្នាំ ខ្លួនលោកផ្ទាល់ ក៏ធ្លាប់បានវាយ ប្រហារខ្លាំងៗ លើសហរដ្ឋអាមេរិក ដោយបាន សរសេរបង្ហោះ លើទំព័រហ្វេស ប៊ុករបស់ លោកកាលពី សប្តាហ៍មុនថា ដោយចោទប្រកាន់ សហរដ្ឋអាមេរិកលើ បញ្ហាមួយ ចំនួនពាក់ព័ន្ធ និងឯករាជ្យ និងសេរីភាព ពិតៗរបស់ហ្វីលីពីន ផងដែរ។

កាលពីថ្ងៃ  ព្រហស្បត្តិ៍លោក Yasay បានគាំទ្រការ ពោលពាក្យមិន ល្អកាលពីពេល ថ្មីៗនេះរបស់ លោក Duterte ដោយលើក ឡើងថាការនិយាយ ខ្លាំងៗរបស់ លោក ប្រធានាធិបតីក៏ ដូចជាការពោល ពាក្យវាយ ប្រហារបានធ្វើ ឲ្យសហរដ្ឋអា មេរិកធ្វើការ កត់សម្គាល់អំពី ហ្វីលីពីនជំនួស ការជ្រើសយកប្រទេសនេះ សម្រាប់ ផ្តល់ឲ្យនូវជំនួយ។

ប្រមុខការទូត រូបនេះថែមទាំង បានបញ្ជាក់ថា ហ្វីលីពីនបាន បើកឲ្យមានការ ធ្វើលំហាត់ សមយុទ្ធយោធា បន្ថែមទៀតជា មួយសហ រដ្ឋអាមេរិក ប្រសិនជាការធ្វើសមយុទ្ធរួម គ្នាទាំងនោះ ត្រូវបានបង្កើត ឡើងដើម្បីជួយ ដល់យើងក សាងសមត្ថភាព របស់ខ្លួនឯង ក្នុងកិច្ចការពារ និងពង្រឹងខ្លួន ឲ្យរឹងមាំក្នុងការឆ្លើយតប បានទាន់ ពេលវេលានិងគ្រោះ មហន្តរាយណាមួយ។ ដោយឡែកលោក Duterte បានថ្លែងកាលពីខែ មុនថាការធ្វើ លំហាត់ សមយុទ្ធរួមគ្នាថ្មីនេះ នឹងក្លាយជា លើកចុង ក្រោយផងដែរ។

 

 

 

RELATED ARTICLES