Thursday, August 21, 2025
Homeព័ត៌មានជាតិ4-5ថ្ងៃមុន ឃើញគាត់ដើររេរា ស្រាប់តែយប់មិញអ្នកជិតខាង ចោមរោមមើល

4-5ថ្ងៃមុន ឃើញគាត់ដើររេរា ស្រាប់តែយប់មិញអ្នកជិតខាង ចោមរោមមើល

ភ្នំពេញ ៖ បុរសអនាថាម្នាក់បានដេកស្លាប់នៅមុខផ្ទះប្រជាពលរដ្ឋ រហូតដល់សាកសពមានសភាពហើមស្អុយទៅហើយ ទើបមានអ្នកប្រទះឃើញផ្អើលឆោឡោ រាយការណ៍ប្រាប់សមត្ថកិច្ចចុះពិនិត្យ។

ហេតុការណ៍ប្រទះឃើញសាកសពបុរសអនាថាដេកស្លាប់រហូតដល់ហើមស្អុយខាងលើនេះ កើតឡើងកាលពីវេលាម៉ោង១០យប់ ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវលេខ២៧១ ក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក។

សាកសពជនរងគ្រោះមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែដឹងថា ជាមនុស្សមានសតិមិនសូវល្អ ឬជនអនាថា។

យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងកើតហេតុ បានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ៤ទៅ៥ថ្ងៃ គេសង្កេតឃើញជនរងគ្រោះខាងលើ បានដើរចុះឡើងនៅម្តុំកើតហេតុនេះ ដោយស្លៀកសម្លៀកបំពាក់ចាស់ៗ ហើយមានចរិតមិនសូវល្អ សង្ស័យជាជនអនាថាគ្មានទីពឹង។ ក្រោយមកក៏មិនឃើញគាត់ដើរឆ្លងកាត់ដូចសព្វដងឡើយ។

ប្រភពដដែលបន្តថា រហូតមកដល់វេលាម៉ោងកើតហេតុខាងលើ ក៏មានប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់កន្លែងកើតហេតុ បានធុំក្លិនស្អុយចម្លែក ទើបដើររកមើល ស្រាប់តែប្រទះឃើញជនរងគ្រោះ ដេកស្លាប់ឡើងហើមស្អុយបាត់ទៅហើយ ក៏ប្រញាប់រាយការណ៍ប្រាប់អាជ្ញាធរ មូលដ្ឋាន និងសមត្ថកិច្ចឱ្យចុះមកពិនិត្យជាក់ស្តែងតែម្តង។

ក្រោយពីសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានទទួលបានដំណឹងនេះភ្លាម ក៏បានចុះមកដល់ហើយទាក់ទងទៅជំនាញកោសល្យវិច័យឱ្យ ពិនិត្យ បន្ថែមទើបសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយសារខ្យល់គរ ឬគាំងបេះដូង ដោយខ្លួនឯង ពុំមានពាក់ព័ន្ធករណីអ្វីផ្សេងនោះទេ។

បន្ទាប់មកសមត្ថកិច្ចបានធ្វើកំណត់ហេតុ រួចប្រគល់សពឱ្យទៅខាងរថយន្តសង្គ្រោះ ដឹកយកទៅតម្កល់នៅវត្តទឹកថ្លា ដើម្បីបូជាតាម ប្រពៃណី៕

RELATED ARTICLES