Wednesday, August 20, 2025
Homeតារាខ្មែរកញ្ញាអ៊ីវ៉ា ប្រកែកដាច់អហង្ការ ពេលលេចឮរឿងនេះ

កញ្ញាអ៊ីវ៉ា ប្រកែកដាច់អហង្ការ ពេលលេចឮរឿងនេះ

លោកអ៊ូ វ៉ាវ បានប្រកាសថា បុរសទាំងឡាយណាដែលស្រលាញ់កូនស្រីរបស់លោក តារាចម្រៀងអ៊ីវ៉ា ពិតប្រាកដ គឺអាចចូលចែចូវតាមប្រពៃណីខ្មែរ បានហើយ កុំស្រលាញ់គ្រាន់តែលឹបលៗនោះ មិនអាចយកជាផ្លូវការបានទេ។

ប៉ុន្ដែលោកថា រូបលោកផ្ទាល់ជាឪពុកអ៊ីវ៉ា ក៏ដូចជាកូនស្រីហាមដាច់ខាតចំពោះបុរសមួយប្រភេទ ដែលចង់មកចូលស្ដីដណ្ដឹងអ៊ីវ៉ា ហើយផ្ទះលោក មិនបើកទ្វារស្វាគមន៍នោះ គឺ ”ប្ដីគេ” លោកថា ពាក្យតែ២ម៉ាត់នេះ លោកនិងកូនស្រី មិនត្រូវការជាដាច់ខាត ទោះជាសេដ្ឋី ក៏មិនដឹងថាយកមកធ្វើអីដែរ ព្រោះនាំតែក្ដៅក្រហាយ។

ក្រោយការបើកភ្លើងខៀវពីឪពុកអ៊ីវ៉ា បែបនេះ មានព័ត៌មានថា ប្រុសៗមិនតិចឡើយដែលជ្រួលជ្រើមចង់បានអ៊ីវ៉ា ធ្វើជាគូដណ្ដឹង ទើបម្នាក់ៗប្រជែងគ្នាចូលចែចូវ ហើយពេលនេះ គេសង្ស័យថា អ៊ីវ៉ា ប្រាកដជាត្រូវចិត្តបុរសណាម្នាក់ទៅហើយ ក្នុងចំណោមប្រុសជាច្រើននាក់ដែលសុំចូលស្ដីដណ្ដឹង។

ក្នុងជំនួបផ្ទាល់ កាលពីពេលថ្មីៗនេះ អ៊ីវ៉ា ប្រាប់ថា មិនដែលធ្លាប់ភ្ជាប់ពាក្យជាមួយបុរសណាម្នាក់ទេ។ នាងថា អ្នកតាមស្រលាញ់ពិតជាមានមែន ក្នុងក៏មាន ក្រៅស្រុកក៏មាន តែមិនច្បាស់លាស់ជាមួយអ្នកណាម្នាក់ទេ អីចឹងហើយភ្ជាប់ពាក្យម៉េចកើតទៅ?

អ៊ីវ៉ា ធ្លាប់ប៉ះស្នេហ៍លោក ”ប” ជាថៅកែក្លឹប និងហាងបញ្ចាំនៅក្រុងសៀមរាប តែបានចែកផ្លូវគ្នាវិញ ដោយសារតែប្អូនផ្កាយ៣ រូបនោះ ប្រចណ្ឌនិងហួងហែងនាងខ្លាំងពេក។ ជុំវិញរឿងរ៉ាវទាំងនេះ លោកអ៊ូ វ៉ាវ ថា លោកមិនចង់និយាយទេ។ លោកថា ការដែលលោកចង់ឲ្យអ៊ីវ៉ា មានគូស្រករនៅពេលនេះ ដោយមិនខ្លាចប៉ះពាល់ដល់អាជីពចម្រៀងនាង ដោយសារតែលោកគិតថា បើបានកូនប្រសាទៅ លោកមិនពិបាកបើកឡានជូនកូនទៅច្រៀងសម្ដែងគ្រប់ខេត្ត-ក្រុង ដូចពេលនេះទៀតទេ គឺកូនប្រសាជាអ្នករ៉ាប់រង ហើយលោកបានសម្រាកនៅផ្ទះហើយ។

លោកវ៉ា​វ ហៅចន្ថា នៅតែប្រកាន់ជំហរថា លោកទុកសិទ្ធិឲ្យកូនស្រីជ្រើសប្ដី ៦០% ចំណែកលោកសុំតែត្រឹម៤០% សម្រេចតាមក្រោយ៕

RELATED ARTICLES