Wednesday, August 20, 2025
Homeព័ត៌មានជាតិអាងតែមានស្រីស្នេហ៍ស្អាត សម្ញែង... ប្រជាពលរដ្ឋឃើញប្តឹងប៉ូលិស

អាងតែមានស្រីស្នេហ៍ស្អាត សម្ញែង… ប្រជាពលរដ្ឋឃើញប្តឹងប៉ូលិស

ភ្នំពេញ ៖ យុវជម្នាក់កំពុងសាងសងស្នេហាជាមួយសង្សាររបស់ខ្លួនសុខៗ ស្រាប់តែដកកាំភ្លើងខ្លីមកកាន់អួតសម្ញែងស្រីស្នេហ៍របស់ខ្លួន លុះប្រជាពលរដ្ឋប្រទះឃើញមានការភ័យខ្លាច ក៏ប្រញាប់រាយការណ៍ប្រាប់សមត្ថកិច្ចចុះចាប់វាយខ្នោះ នាំយកទៅសាកសួរ។

ករណីខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ១០និង៣០នាទីយប់ ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០ នៅចំណុចបរិវេណសួនឧស្សាហកម្ម កាណាឌីយ៉ា ស្ថិតក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែន។

យុវជនដែលដកកាំភ្លើងអួតសម្ញែងស្រី និងត្រូវសមត្ថកិច្ចចុះចាប់វាយខ្នោះនោះ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែពិនិត្យតាមភិនភាគ មានវ័យប្រមាណ១៧-១៨ឆ្នាំប៉ុណ្ណោះ។ ចំណែកមិត្តស្រីរបស់យុវជននោះក៏មិនស្គាល់អត្តសញ្ញាណដូចគ្នា និងមានវ័យស្របាក់ស្របាលគ្នាដែរ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញយុវជនខាងលើបានបើកម៉ូតូ១គ្រឿង ពាក់ស្លាកលេខព្រៃវែង 1S-5102 ដឹកស្រីស្នេហ៍របស់ខ្លួន មកអង្គុយលេងសាសងគ្នានៅត្រង់ចំណុចកើតហេតុខាងលើ។ លុះក្រោយមក ស្រាប់តែឃើញយុវជននោះ បានដកកាំភ្លើងខ្លី ១ដើម ពណ៌ខ្មៅ មកអួតសម្ញែងនារីជាសង្សារ។

ភ្លាមនោះ ក៏ត្រូវប្រជាពលរដ្ឋប្រទះឃើញ សង្ស័យថាយុវជននេះជាសមាសភាពមិនល្អ មានកាំភ្លើងកាន់ ណាមួយដោយសារតែខ្លាចយុវជនរូបនេះដកកាំភ្លើងមកសម្លុតគំរាមស្រីស្នេហ៍ ដែលអាចកើតមានគ្រោះថ្នាក់ជាយថាហេតុ ទើបប្រជាពលរដ្ឋបានរាយការណ៍ប្រាប់សន្តិសុខក្នុងសួនឧស្សាហកម្មកាណាឌីយ៉ា និងរាយការណ៍បន្តទៅសមត្ថកិច្ច ឲ្យចុះមកអន្តរាគមន៍ភ្លាមៗតែម្តង។

ក្រោយទទួលបានដំណឹង កម្លាំងសមត្ថកិច្ចប៉ុស្តិ៍ចោមចៅទី១ បានចុះមកដល់ទីតាំងកើតហេតុ រួចធ្វើការឃាត់ខ្លួនយុវជនខាងលើ និងស្រីស្នេហ៍ បញ្ជូនទៅប៉ុស្តិ៍ ដើម្បីធ្វើការសាកសួរ និងចាត់ការតាមនីតីវិធី៕

RELATED ARTICLES