Wednesday, August 20, 2025
Homeតារាខ្មែរសូដា នីតា និងគូដណ្តឹង ៣ឆ្នាំទៀត ទើបរៀបការ ព្រោះតែរឿងមួយគត់

សូដា នីតា និងគូដណ្តឹង ៣ឆ្នាំទៀត ទើបរៀបការ ព្រោះតែរឿងមួយគត់

លោកស៊ិន សូរិយ៉ា ហៅយុទ្ធ ឋានៈ បានប្រាប់ ”នគរធំ” កាលពីថ្ងៃទី២៨ ខែតុលា ថា លោកនឹងដឹកដៃគូដណ្ដឹងរបស់លោក កញ្ញាសូដា នីតា រៀបការនៅ៣ឆ្នាំខាងមុខទៀត ពោលគឺឆ្នាំ២០២៣។ លោកថាចំពោះមូលហេតុនៃការពន្យារពេលរៀបការនៅពេលនេះ​មានកត្តាតែម្យ៉ាងគត់នោះ គឺដោយសារតែម្ដាយសូដា នីតា ក៏ដូចជាម្ដាយក្មេករបស់លោក ទើបតែទទួលមរណៈភាពទៅថ្មីៗពេក អីចឹងហើយលោកមិនអាចធ្វើកម្មវិធីជប់លៀងមង្គលការឆាប់ៗនៅពេលនេះបានឡើយ ព្រោះទាំងរូបលោក ក៏ដូចជាសូដា នីតា ដែរ គឺកាន់មានជំនឿខាងចិនច្រើនដែរ អីចឹងត្រូវតែកាន់ទុក្ខជូនម្ដាយ៣ឆ្នាំសិន។

សូដា នីតា បានភ្ជាប់ពាក្យមុនពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ ជាមួយលោកស៊ិន សូរិយ៉ា ហៅយុទ្ធ ឋានៈ ជាមន្រ្ដីយោធា និងជាតារាសម្ដែងម្នាក់ ហើយដោយសារតែម្ដាយនាង អ្នកស្រីជុំ សារឿន  បានទទួលមរណៈភាពកាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០នោះ ទើបធ្វើឲ្យនីតា និងគូដណ្ដឹង​សម្រេចចិត្តពន្យារពេលរៀបការដល់ទៅ៣ឆ្នាំ។

យ៉ាងណា កាលពីពេលថ្មីៗនេះ សូដា នីតា និងលោកយុទ្ធ ឋានៈ ចាប់ផ្ដើមបណ្ដើរគ្នាជាចំហទៅហើយ បន្ទាប់ពីក្លាយជាគូដណ្ដឹងគ្នាស្របច្បាប់នេះ ហើយអ្នកទាំង២ ធ្លាប់បានសន្យាចំពោះមុខអ្នកសារព័ត៌មានថា នឹងការពារស្នេហាមួយនេះឲ្យបានយូរអង្វែងទៀតផង។

លោកយុទ្ធ ឋានៈ បន្ថែមថា រយៈពេល២ទៅ៣ឆ្នាំទៀត ទើបរៀបការ លោកគិតថា មិនយូរនោះទេ សំខាន់គឺពេលនេះ លោកនិងគូដណ្ដឹង ចុះសម្រុងគ្នាល្អណាស់។ លោកថា នៅតែបន្ដថតភាពយន្ដជាធម្មតា ក្រោយមានគូដណ្ដឹងនេះ ប៉ុន្ដែអនាគតភរិយារបស់លោកអនុញ្ញាតឲ្យថតកុន ក្នុង១ឆ្នាំ តែ១រឿងប៉ុណ្ណោះ ដើម្បីយកពេលទៅរកស៊ីច្រើនជាងលេងសិល្បៈ។

លោកឋានៈ បន្ថែមថា នៅចុងឆ្នាំ២០២០ ឬដើមឆ្នាំ២០២១ ខងមុខនេះ លោកនឹងគូដណ្ដឹង នឹងបើកភោជនីយដ្ឋានមួយកណ្ដាលរាជធានីភ្នំពេញ ដែលនេះជាការចាប់ផ្ដើមមុខរបរថ្មីមួយ ក្រៅពីសិល្បៈ។ឮ

សូ ដានីតា បានបណ្ដើរគូដណ្ដឹងរបស់នាងទៅចុះកិច្ចសន្យាធ្វើទូតសុច្ឆន្ទៈឲ្យផលិតផលមួយ កាលពីពេលថ្មីៗនេះ ហើយនាងបានតម្លៃខ្លួនដល់ទៅ១៥០០០ដុល្លារ ក្នុងកុងត្រារយៈពេល១ឆ្នាំ។

ការមានគូដណ្ដឹង និងត្រៀមដឹកដៃគ្នាចូលរោងការនេះ ធ្វើឲ្យសូដា នីតា កប់ចោលរឿងដែលគេថា នាងជួបស្នេហាមិនសូវសមប្រកបនាពេលកន្លងមក។

ដោយឡែក តារារួមអាជីពបានជំរុញឲ្យសូ ដានីតា ឆាប់ដឹកដៃកំពូលស្នេហ៍ចូលរោងការឆាប់ៗ ដោយនាងខ្លាចទុកយូរនាំតែជូរផ្អូម។ ប៉ុន្ដែទាំងសូ ដានីតា និងគូដណ្ដឹង បានអះអាងស្របគ្នាថា ត្រូវការកាន់ទុក្ខម្ដាយ ២ទៅ៣ឆ្នាំទៀតសិន ទើបកំណត់ថ្ងៃរៀបការតាមក្រោយ។

មុនភ្ជាប់ពាក្យសូ ដានីតា បានទិញរថយន្ដទំនើប Lexus LX570 ពណ៌ស ដែលមានតម្លៃជាង២០ម៉ឺនដុល្លារ ហើយនាងថា ចង់បានរថយន្ដប្រភេទនេះមួយគ្រឿងទៀត ជាពណ៌ខ្មៅ។

ចំណែកអនាគតស្វាមីរបស់លោកឋានៈ វិញថា ពេលនេះលោកធ្វើជាមន្រ្ដីយោធាផង និងប្រឡូកសិល្បៈផង គឺដើរទន្ទឹមគ្នាតែម្ដង ហើយរឿងរៀបការប្រាកដជាលេចចេញជារូបរាងឡើង នៅពេលដែលលោកផុតកំណត់កាន់ទុក្ខជូនម្ដាយក្មេក នាពេលខាងមុខនេះ៕ ហ៊ឹម វិចិត្

RELATED ARTICLES