Saturday, April 27, 2024
Homeព័ត៌មានជាតិដេញវាយឪពុកម្ដាយបងប្អូនឲ្យចេញពីផ្ទះ រួចចង.កសម្លាប់ខ្លួន

ដេញវាយឪពុកម្ដាយបងប្អូនឲ្យចេញពីផ្ទះ រួចចង.កសម្លាប់ខ្លួន

ខេត្ដកណ្តាលៈ បុរសម្នាក់មានជម្ងៃសសៃប្រសាទបានចង.កធ្វើអត្តឃាតសម្លាប់ខ្លួននៅក្នុងបន្ទប់ក្រោមផ្ទះ បង្កឲ្យមានការភ្ញាក់ផ្អើល នៅវេលាម៉ោង០៧ និង៧០នាទីព្រឹក ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅភូមិឫស្សីដាច់ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល ។

ប៉ូលិសស្រុកស្អាងបានឲ្យដឹងថា ជនរងគ្រោះចង.កធ្វើអត្តឃាតសម្លាប់ខ្លួននោះឈ្មោះ លាង ម៉េងលី ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ (ជាមនុស្សមានជម្ងឺសសៃប្រសាទ) បច្ចុប្បន្នរស់នៅផ្ទះជាមួយឪពុកម្តាយក្នុងភូមិឫស្សីដាច់ ឃុំព្រែកអំបិល ស្រុកស្អាង ។

តាមការបំភ្លឺពីសាច់ញាតិជនរងគ្រោះបានឲ្យដឹងថា ជនរងគ្រោះជាមនុស្សមានជម្ងឺសសៃប្រសាទប្រចាំកាយអស់ជារយៈពេលជាច្រើនឆ្នាំមកហើយ ។ លុះមកដល់ព្រឹកព្រលឹមថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៦ ជម្ងឺរើឡើងជនរងគ្រោះបានដេញវាយឪពុកម្តាយនិងបងប្អូនឲ្យចេញពីផ្ទះ រួចបានចូលទៅសម្ងំនៅក្នុងបន្ទប់ក្រោមផ្ទះបាត់ទៅ ។ មួយសន្ទុះក្រោយមកបងប្អូនដើរទៅមើលឃើញជនរងគ្រោះចង.កស្លាប់ទើបបង្កឲ្យមានការភ្ញាក់ផ្អើលឡើងតែម្តង ។

dfdfssdf

ប៉ូលិសស្រុកស្អាងបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារចង.ក ធ្វើអត្តឃាតសម្លាប់ខ្លួនឯងប្រាកដមែន មិនមានជាប់ពាក់ព័ន្ធទៅនឹងបទល្មើសអ្វីឡើយ ។

ក្រោយពីពិនិត្យរួចសមត្ថកិច្ច បានប្រគល់សាកសពជនរងគ្រោះទៅឲ្យក្រុមគ្រួសារ ចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕

ដោយ៖ សិលា

RELATED ARTICLES