Wednesday, August 20, 2025
Homeតារាខ្មែរយូរី ជិតក្លាយទៅជាថៅកែ?

យូរី ជិតក្លាយទៅជាថៅកែ?

យូរី បានបណ្ដើរថៅកែហាងផឹកស៊ីលោកជា នី ទៅខួបបកំណើតតារាចម្រៀងសាន ផានិត កាលពីពេលថ្មីៗនេះ ដែលមើលទៅសកម្មភាពរបស់ស្រីស្រស់យូរី និងលោកនី គឺកាន់តែបើកចំហឡើងៗ ថ្វីត្បិតតែរហូតមកដល់ពេលនេះ ពួកគេនៅតែមិនទាន់សារភាពស្នេហ៍ក្ដី។

ដោយឡែក តារារួមអាជីពបង្ហើបឲ្យដឹងថា យូរី និងថៅកែ បានដាក់ហ៊ុនចូលគ្នាសង់ហាងផឹកស៊ីមួយ ដែលមានទ្រង់ទ្រាយធំនៅខណ្ឌសែនសុខ ដែលចំណាយរាប់សែនដុល្លារឯណោះ។

ព័ត៌មានបានឲ្យដឹងថា យូរី នឹងក្លាយទៅជាថៅកែហាងផឹកស៊ីនោះ​ក្រោយធ្វើពិធីសម្ពោធនៅចុងឆ្នាំ២០២០ ឬដើមឆ្នាំ២០២១ ខាងមុខនេះ។

ការត្រៀមសម្ពោធអាជីវកម្មថ្មីក្រៅពីសិល្បៈនេះ ស្របពលដែលយូរី បានប្រកាសនៅមុននេះថា នាងត្រៀមបង្ហាញខ្លួននៅផលិតកម្មថ្មីមួយ​ នៅអំឡុងខែវិច្ឆិកា ឬខែធ្នូ ចុងឆ្នាំនេះដែរ។ ប៉ុន្ដែយូរី មិនបញ្ជាក់ថា ផលិតកម្មថ្មីដែលនាងនឹងទៅឈរជើងនោះ ជាផលិតកម្មណាទេ ខណៈដែលមានការសន្និដ្ឋានថា យូរី នឹងចូលហង្សមាស។

យូរី បានបង្ហាញភាពស្និទ្ធស្នាលជាចំហជាមួយថៅកែហាងផឹកស៊ី លោកជា នី រយៈពេល១០ខែមកហើយ ដែលអ្នកទាំង២ តែងតែបណ្ដើរគ្នាជាចំហរ និងជះរថយន្ដតែ២នាក់ ដូចប្ដីប្រពន្ធទើបរៀបការហើយថ្មោងថ្មី។

យូរី ធ្លាប់បាននិយាយថា នាង​ និងលោកនី ស្គាល់គ្នាយូហើយ តែទើបស្និទ្ធគ្នានៅរយៈពេលចុងក្រោយនេះមែន ក្រោយនាងទៅច្រៀងកម្មវិធីមួយនៅហាងថៅកែ។

ដោយឡែក លោកនី វិញ អះអាងថា ដោយសារតែលោកមានចិត្តគំនិតដូចគ្នាជាមួយយូរី ច្រើន ទើបចេះតែដើរចូលគ្នាបាន។ ប៉ុន្ដែលោកថា មិនធ្លាប់ជិះរថយន្ដតែ២នាក់ ជាមួយយូរី ដូចគេថានោះទេ គឺបើទៅណាទាល់តែគ្នាច្រើន។

ក្រៅពីត្រៀមក្លាយទៅជាថៅកែស្រីហាងផឹកស៊ីនោះ ពេលនេះ យូរី ក៏មានហាង និងសាលារក្សាសម្រស់ផ្ទាល់ខ្លួនផងដែរ។ គេចាប់អារម្មណ៍ថា តាំងពីនាងស្និទ្ធជាមួយលោកថៅកែនី នោះ យូរី មិនដែលច្រៀង សម្ដែង និងទៅណាជាមួយប្រុសក្មេង លោកប៊ីម៉ូ ដូចមុនទៀតឡើយ៕

RELATED ARTICLES