Wednesday, August 20, 2025
Homeតារាខ្មែរអ្នកនាងឈិន សុធារី កាន់តែពិបាកប្រឈម

អ្នកនាងឈិន សុធារី កាន់តែពិបាកប្រឈម

ឈិន សុធារី ដែលប៉ះរឿងស្នេហាមិនសមប្រកបជាច្រើនលើកច្រើនសារ តែបានរៀបការត្រឹមត្រូវតាមច្បាប់ ជាមួយពោះម៉ាយលោកសុវណ្ណ មករា ប៉ុន្ដែបានកូនស្រីភ្លោះ ក៏ចែកផ្លូវគ្នានោះ បានប៉ះស្នេហ៍ជាមួយអតីតតារាសម្ដែង លោកងួន វ៉ារី មួយប្រាវ ក៏ស្ងាត់ទៅវិញនោះ ស្រាប់តែមកដល់ពេលនេះ កាន់តែពិបាកប្រឈមថែមទៀត ព្រោះតែត្រូវស្រីម្នាក់បានចោទថា នាងលួចសាហាយស្មន់និងដណ្ដើមប្ដីនាង។

សុធារី ចង់ការពារកិត្តិយសមកវិញ តាមរយៈការប្ដឹងស្រីប្រពន្ធដើមដែលចោទនាងថា លួចប្ដីនាងនោះទៅតុលាការ។ ប៉ុន្ដែរហូតមកដល់ពេលនេះ នារីដែលមានឈ្មោះអាខោនថា Somrith Ya Nuth ជាប្រពន្ធដើមលោកកែវ ពិសិដ្ឋ នោះ ហាក់គ្មានភ័យខ្លាចការឡើងតុលាការ ដើម្បីតទល់ជាមួយអ្នកនាងសុធារី ឡើយ ខណៈដែលបងស្រីរបស់អ្នកនាង Somrith Ya Nuth ក៏បានលូកដៃចូលរឿងនេះ ដើម្បីជួយការពារប្អូនស្រីរបស់នាង។

អ្នកស្រី Thy Leena ដែលជាបងស្រីរបស់អ្នកនាង Somrith Ya Nuth បានសរសេរសារកាលពីពេលថ្មីៗនេះថា ”ប្រហែលជាត្រូវរកជំនួយ ដោយសូមឲ្យសមាគមនារី ជួយ ហើយរកយុត្តិធម៌ឲ្យក្នុងនាមជាប្រពន្ធស្របច្បាប់។ នាងតារាមួយនេះ វាធ្វើលើសហើយ នៅមានរូបជាច្រើនទៀតដែលត្រូវបង្ហាញ ហើយបញ្ជាក់ទៀត នាងមើលប្រពន្ធនិងកូនគេផង ក្រែងនាងមានកូនដែរតើនាង”។

ចំណែកឈិន សុធារី បានបញ្ចេញសារថា ”ការមិនព្រមអភ័យទោស គឺជាមេរោគដ៏កាចសាហាវ ដែលវាយប្រហារលើអ្នកដែលមិនមែនលើមនុស្សអ្នកដែលខឹងសម្បានោះឡើយ។ ការអភ័យទោស គឺជាការផ្ដល់អំណោយឲ្យខ្លួនឯង វាគឺជាថ្នាំព្យាបាលការឈឺចាប់ច្រើនណាស់លើផ្នែករាងកាយ ផ្លូវចិត្តនិងអារម្មណ៍។ គ្មានក្ដីសុខឡើយ ប្រសិនបើអ្នកបង្ខំចិត្តរស់នៅជាមួយមនុស្សដែលមិនឃើញពីតម្លៃរបស់អ្នក”។

រីឯអ្នកនាង Somrith Ya Nuth ដែលចោទសុធារី ថាលួចសហាយស្មន់ជាមួយប្ដីនាងនោះ បានថ្លែងសារថា ”សូមជម្រាមណា នាងមិនចង់តតបទៅនាងវាគ្មានតម្លៃ អាណាឆាកមករកប្ដីនាង ប្ដីនាងឆាតមកសួររកនាង ចោទគេហើយឆ្លើយតប ព្រោះខ្ញុំមិនបានធ្វើ ហើយនាងមួម៉ៅក្ដៅក្រហាយម្លេះ ឆាតមកខ្ញុំមិនតប ផ្ញើសារផង តេផងផ្ដាំទៅអតីតប្ដីនាងផងថា ខ្ញុំក៏មិនចង់ឆ្លងឆ្លងជាមួយអ្នកណានាំខាតពេល និយាយស្រួលបួលវើយ ប្រយ័ត្នទេត្តាបរាមុខ មនុស្សដូចខ្ញុំហ៊ានស៊ីហ៊ានសង មិនដើរប្រឌិតទម្លាក់កំហុស រករឿងគេ ដូចមនុស្សឆ្កួត គេមិនមាត់ក្ដៅខ្លួនឯងដើររុកឆ្កៀលគេទៀត ហើយកាលទៅពេលនិងនាងមិនចេះសម្ដែងទេ ព្រោះមិនមែនអាជីព ចេះតែការងារតិចតួចចិញ្ចឹមជីវិត កុំខ្លាំងពេកនាង ល្មមៗបានហើយ”។

ដោយឡែក លោកកែវ ពិសិដ្ឋ បានចេញសារសុំទោសឈិន សុធារី ដែលលោកថា មិនពាក់ព័ន្ធជាមួយលោកនិងអ្នកជាអតីត ខណៈដែលសុធារី វិញបានអរគុណលោកពិសិដ្ឋ តែនាងតាំងចិត្តថា នៅតែចាត់ការតាមផ្លូវច្បាប់ចំពោះអ្នកណាដែលព្យាយាមបំផ្លាញកិត្តិយសនាង៕

RELATED ARTICLES