Wednesday, August 20, 2025
Homeព័ត៌មានជាតិគាត់មិនទាន់បានទាំងស្រូបខ្យល់អាកាសផង ត្រឡប់ក្រោយរត់ទៅប្តឹងប៉ូលិស

គាត់មិនទាន់បានទាំងស្រូបខ្យល់អាកាសផង ត្រឡប់ក្រោយរត់ទៅប្តឹងប៉ូលិស

ភ្នំពេញ ៖ បុរសម្នាក់បានជិះម៉ូតូតទៅលេងនៅមាត់ច្រាំងទន្លេ ស្រូបយកខ្យល់អាកាសបរិសុទ្ធ ស្រាប់តែប្រទះឃើញសាកសពអណ្តែតក្នុងទឹក បង្កឱ្យមានការភ្ញាក់ផ្អើលប្រញាប់រាយការណ៍ប្រាប់សមត្ថកិច្ចចុះពិនិត្យភ្លាមៗ។

ហេតុការណ៍ប្រទះឃើញសាកសពខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង២ និង៣០នាទីរសៀល ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចមាត់ទន្លេ ផ្លូវជាតិលេខ២ ស្ថិតក្នុងភូមិទួលរកា២ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។

សាកសពបុរសម្នាក់ដែលត្រូវបានគេប្រទះឃើញអណ្តែតទឹកទន្លេខាងលើ មិនត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយទេ។

តាមប្រភពព័ត៌មាន នៅកន្លែងកើតហេតុ បានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ មានប្រជាពលរដ្ ជិះម៉ូតូទៅអែបច្រាំងទន្លេ បំណងស្រូបយកខ្យល់អាកាសបរិសុទ្ធ ស្រាប់តែប្រទះឃើញសាកសពបុរសម្នាក់អណ្តែតក្នុងទឹកទន្លេនៅចំណុចខាងលើ ហើយក៏បានរាយការណ៍ ទៅកម្លាំងមានសម្ថកិច្ចមូលដ្ឋាន ឱ្យចុះ មកកន្លែងកើតហេតុ ដើម្បីត្រួតពិនិត្យភ្លាមៗតែម្តង។

ក្រោយមក សមត្ថកិច្ចមូលដ្ឋាន បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញផ្នែកកោសល្យវិច័យ និងរកទូកមកអូសសាកសពដាក់លើគោក និងយកទៅតម្កល់នៅវត្តចាក់អង្រែក្រោម រង់ចាំសមត្ថកិច្ចជំនាញធ្វើកោសល្យវិច័យសព និងស្រាវជ្រាវរកក្រុមគ្រួសារ សាច់ញាតិ មកទទួលសព យកទៅធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES