Wednesday, August 20, 2025
Homeព័ត៌មានជាតិរាប់អានគ្នាសោះ គ្រាន់តែឃើញនាងមុខបន្ទប់ ស្រាប់តែប្រុសធ្វើសកម្មភាព...

រាប់អានគ្នាសោះ គ្រាន់តែឃើញនាងមុខបន្ទប់ ស្រាប់តែប្រុសធ្វើសកម្មភាព…

ភ្នំពេញ ៖ យុវតីម្នាក់កំពុងអង្គុយចុចទូរស័ព្ទទំនើបរបស់ខ្លួនលេងនៅមុខបន្ទប់ជួល ក៏ស្រាប់តែលេចមុខយុវជនម្នាក់ជាមនុស្សធ្លាប់រាប់អានគ្នា បានដើរមកធ្វើជាខ្ចីទូរស័ព្ទខលមួយភ្លែត លុះយុវតីជាម្ចាស់ទូរស័ព្ទភ្លេចខ្លួន ស្រាប់តែប្រុសកំហូចយកទូរស័ព្ទរត់ឡើងជិះម៉ូតូគេចខ្លួនបាត់ ទើបធ្វើឱ្យខាងស្រីកើតទុក្ខមិនសុខចិត្តរត់ទៅដាក់ពាក្យបណ្តឹងទាំងយប់ ដើម្បីឱ្យសមត្ថកិច្ចជួយអន្តរាគមន៍តាមរកមុខប្រុសកំហូច។

ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១០យប់ ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចផ្ទះជួលមួយកន្លែង ស្ថិតក្នុងសង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ។

យុវតីជាជនរងគ្រោះ និងជាម្ចាស់ទូរស័ព្ទ មានឈ្មោះភឿន សេរីរ័ត្ន អាយុ១៨ឆ្នាំ ស្នាក់នៅផ្ទះជួលក្នុងសង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ។ ចំណែកទូរស័ព្ទដែលជនសង្ស័យយកទៅបាត់នោះ ម៉ាក iPhone 11Pro Mex។ ចំណែកជនសង្ស័យមិនទាន់ស្គាល់អត្តសញ្ញាណ នៅឡើយ គ្រាន់តែដឹងថា មានគណនីហ្វេសប៊ុកឈ្មោះ Bong Mav បច្ចុប្បន្នកំពុងរត់គេចខ្លួន។

តាមសម្តីរបស់យុវតីរងគ្រោះជាម្ចាស់ទូរស័ព្ទ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង១០យប់ ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២០ ខណៈដែលនាងកំពុងអង្គុយមុខផ្ទះជួល ចុចទូរស័ព្ទម៉ាក iPhone 11Pro Mex របស់នាងលេង ក៏ស្រាប់តែលេចមុខ ជនសង្ស័យខាងលើ ដែលជាមនុស្សធ្លាប់ស្គាល់គ្នា បានដើរមកជិត រួចធ្វើជាសុំខ្ចីទូរស័ព្ទរបស់នាងខលមួយភ្លែត។

ចំណែកនាងនឹកថាជាមនុស្សធ្លាប់ ស្គាល់គ្នា ក៏ឱ្យជនរងគ្រោះខ្ចីទូរស័ព្ទតេ ដឹងអី ពេលនាងភ្លេចខ្លួនតែមួយភ្លែត ស្រាប់តែប្រុសកំហូចរូបនោះ បានយកទូរស័ព្ទរបស់នាង រត់ឡើង ជិះម៉ូតូគេចខ្លួនបាត់ស្រមោលតែម្តង ហើយថែមទាំងបិទទូរស័ព្ទទាក់ទងមិនចូលថែមទៀត ទើបនាងទ្រាំមិនបាន សម្រេចចិត្តមកដាក់ពាក្យ បណ្តឹងនៅប៉ុស្តិ៍នគរបាលបឹងទំពន់ទី១ ដើម្បីឱ្យសមត្ថកិច្ចស្រាវជ្រាវតាមឃាត់ខ្លួន បុរសដែលមានភិនភាគដូចក្នុងរូបនេះតែម្តង៕

RELATED ARTICLES