Wednesday, August 20, 2025
Homeតារាខ្មែរខេមរៈ សិរីមន្ដ ភរិយាថើបថ្ពាល់ក្នុងថ្ងៃខួបកំណើត ស្រាប់តែបង្ហោះសារយ៉ាងដូច្នេះថា...

ខេមរៈ សិរីមន្ដ ភរិយាថើបថ្ពាល់ក្នុងថ្ងៃខួបកំណើត ស្រាប់តែបង្ហោះសារយ៉ាងដូច្នេះថា…

តារាចម្រៀងខេម ប៊ុនថៃ ហៅខេមរៈ សិរីមន្ដ ត្រូវបានអ្នកគាំទ្រផ្ញើសារជូនពរក្នុងខួបវ័យ៣៥ឆ្នាំ ដែលចំថ្ងៃទី៣ ខែវិច្ឆិកា ដោយភាគច្រើនអ្នកគាំទ្រសិរីមន្ដ សូមឲ្យអ្នកចម្រៀងរូបនេះកាន់តែល្បីថែមទៀត។

ទោះជាយ៉ាងណា គេឃើញភរិយាសិរីមន្ដ បានលើកនំខេកឲ្យសិរីមន្ត ផ្លុំ រួចបានថើបថ្ពាល់ស្វាមីទៀតផង។

សិរីមន្ត បានបង្ហោះសារថា “ថាមិចចង់ថើបមែនឫ? ចឹងថើបមកចឹងយកនំខួបមកដើម្បីជាលេសចង់ថើបគេសោះ ថាលេងទេ អរគុណប្រពន្ធសំលាញ់”។

គួរបញ្ជាក់ថា ជាទម្លាប់ទៅហើយសិរីមន្ដ មិនដែលធ្វើពិធីជប់លៀងខួបកំណើតខ្លួនឯង ដោយហៅភ្ញៀវរាប់រយនាក់ឲ្យចូលរួមនោះឡើយ គឺមានតែម្ដងគត់ដែលលោកសិរីមន្ត ធ្លាប់ធ្វើខួបឲ្យកូនស្រីគម្រប់១ឆ្នាំ កាលពីឆ្នាំមុន ដោយហៅភ្ញៀវអ្នកសិល្បៈឲ្យចូលរួមនៅផ្ទះវីឡារបស់លោកនៅក្បែរវត្តសំរោងអណ្ដែត។

មុនឈានចូលវ័យ៣៥ឆ្នាំនេះខេមរៈ សិរីមន្ដ ដែលត្រូវបានគេចាត់ទុកថា ជាតួឯករបស់ហង្សមាស នេះ បានចេញបទចម្រៀង ”ពឺតៗ” និងបទ ”I’m Not The Gang” ទទួលបានការចាប់អារម្មណ៍ពីទស្សនិកនជន ព្រោះបទទាំងនោះមានការនិយមចាក់តាមក្លឹប និងបៀរហ្គាឌិនមួយចំនួន ដែលធ្វើឲ្យលោកសិរីមន្ត កាន់តែមានសង្ឃឹមក្នុងការឡើងទៅអង្គុយកៅអីព្រាប សុវត្ថិ នៅហង្សមាស ដែលកំពុងទំនេរ។

ប៉ុន្ដែអ្នកជំនាញសិល្បៈបានព្រមានថា គិតមកដល់ខែវិច្ឆិកា ឆ្នាំ២០២០នេះ ខេមរៈ សិរីមន្ដ មិនទាន់ដណ្ដើមតំណែងព្រាប សុវត្ថិ ដែលល្បី២៣ឆ្នាំនោះបានទេ។

ខេមរៈ សិរីមន្ដ បានចាប់ដៃភរិយា អ្នកនាងកុយ ផល្លី ជាង១០ឆ្នាំ ពេលនេះទទួលបានកូន៣នាក់ (ស្រី២) ដោយសិរីមន្ដ ធ្លាប់អះអាងថា បានរៀបការម្ដងរួចទៅហើយ កាលពីឆ្នាំ២០០៩ ប៉ុន្ដែរហូតមកដល់ពេលនេះ គេមិនដែលឃើញលោកសិរីមន្ត បញ្ចេញរូបអាពាហ៍ពិពាហ៍ដូចលោកព្រាប សុវត្ថិ ម្ដងណាឡើយ។

យ៉ាងណា សិរីមន្ដ រឹតតែបង្ហាញភាពផ្អែមល្ហែមស្នេហ៍ជាមួយភរិយាកាន់តែខ្លាំង នៅរយៈពេលចុងក្រោយនេះ រហូតធ្វើឲ្យនារីៗខ្លះធ្លាប់ឱបថើបសិរីមន្ដ តាមឆាក លែងហ៊ានគ្រញេចសិរីមន្ដ ទៀត៕

RELATED ARTICLES