Wednesday, August 20, 2025
Homeតារាខ្មែរយាយអឿន ជួបទុក្ខធំ ម្តាយស្លាប់

យាយអឿន ជួបទុក្ខធំ ម្តាយស្លាប់

ភ្នំពេញ ៖ អ្នកស្រី​ សួន​ សំអឿន​ ហៅយាយអឿន តារាកំប្លែងជើងចាស់ ពេលនេះកំពុងជួបទុក្ខធំ ដោយបានបាត់បង់​ម្តាយ​ជាទីគោរពស្រលាញ់បំផុត។

ឧបាសិកា មាស ហួន ដែលត្រូវជាម្តាយបង្កើតអ្នកស្រី សួន សំអឿន បានទទួលមរណភាពនៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយជរាពាធ ក្នុងជន្មាយុ ៨៦ឆ្នាំ។ សពត្រូវបានតម្កល់ធ្វើបុណ្យនៅគេហដ្ឋានអ្នកស្រីសួន សំអឿន​។

លោក​ អ៊ូ​ ប៉ុណ្ណារ៉ាត់ ហៅនាយក្រឹម ​ និងប្រពន្ធក្មេង ស្រីលាភ រួមជាមួយតារាកំប្លែង និងសិល្បករ-សិល្បការិនីមួយចំនួន បានចូលរួម​គោរពវិញ្ញាណក្ខន្ធ​សពឧបាសិកា​ មាស​ ហួន​ ម្តាយបង្កើត តារាកំប្លែង សួន​ សំអឿន​​​ ផងដែរ។

«នគរធំ» សូមចូលរួមរំលែកទុក្ខជាមួយអ្នកស្រី សួន សំអឿន និងសូមបួងសួងឲ្យវិញ្ញាណក្ខន្ធឧបាសិកា​មាស​ ហួន​ បានទៅកាន់សុគតិភព៕

RELATED ARTICLES