Wednesday, August 20, 2025
Homeព័ត៌មានជាតិជួយរកផង នាងនៅក្មេង ហើយនៅរៀនទៀតផង អនាគតវែងឆ្ងាយណាស់

ជួយរកផង នាងនៅក្មេង ហើយនៅរៀនទៀតផង អនាគតវែងឆ្ងាយណាស់

ខេត្តកណ្តាល ៖ យុវតីរូបស្រស់ម្នាក់នៅសុខៗបានចេញបាត់ពីផ្ទះដោយគ្មានដំណឹង ធ្វើឱ្យក្រុមគ្រួសារឆោឡោតាមស្វែងរកសព្វកន្លែង នៅតែគ្មានតម្រុយសោះ ទើបធ្វើឱ្យឪពុកម្តាយមានការព្រួយបារម្ភខ្លាចកូនស្រីជួបប្រទះគ្រោះថ្នាក់ ក៏ប្រកាសរកកូនស្រីឱ្យវិលត្រឡប់មកផ្ទះវិញ។

យុវតីដែលបាត់ខ្លួនខាងលើនេះ មានឈ្មោះស៊ឹម ស្រីពេជ្រ អាយុ១៦ឆ្នាំ មានឪពុកឈ្មោះចៅ សុវាសនា អាយុ៥០ឆ្នាំ ម្តាយឈ្មោះស៊ឹម សឿន អាយុ៤៤ឆ្នាំ និងមានលំនៅក្នុងភូមិទួលក្របៅ ឃុំគគីរ ស្រុកកៀនស្វាយ។

តាមប្រភពពីឪពុកម្តាយរបស់យុវតីដែលបាត់ខ្លួនខាងលើ បានរៀបរាប់ប្រាប់ថា កូនស្រីរបស់ពួកគាត់បានបាត់ខ្លួនចេញពីផ្ទះតាំងពី វេលាម៉ោង២រសៀល ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២០ មកម៉្លេះ ដោយមិនដឹងថាទៅដល់ទីណា ជាមួយអ្នកណានេះទេ ព្រោះនៅសុខៗស្រាប់តែកូនស្រីចាកចេញទៅបាត់ ដោយមិនបានផ្តល់ដំណឹងប្រាប់ឪពុកម្តាយបន្តិចណាសោះ។

ឪពុកម្តាយយុវតីខាងលើ បានបញ្ជាក់ថា ក្រោយពេលកូនស្រីបាត់ខ្លួនភ្លាមៗ ពួកគាត់ រួមនិងសាច់ញាតិ បងប្អូន បាននាំគ្នាតាមស្វែងរកកូនស្រីគ្រប់ទីកន្លែងដែរ ប៉ុន្តែមិនទទួលបានតម្រុយបន្តិចណាសោះ គិតមកដល់ថ្ងៃនេះ មានរយៈពេល៤ថ្ងៃមកហើយ មិនដឹងថា កូនស្រីបាត់ទៅណា សុខទុក្ខយ៉ាងណានោះទេ។

ជាមួយនេះ ក្រុមគ្រួសារយុវតីខាងលើ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលប្រទះឃើញយុវតីដែលមានភិនភាគដូចក្នុងរូបថតនេះ សូមជួយផ្តល់ដំណឹងឱ្យក្រុមគ្រួសារផង តាមរយៈលេខទូរស័ព្ទ ០១១ ២៦៦ ៤២៩ ដោយក្តីអនុគ្រោះ៕

RELATED ARTICLES