Tuesday, August 19, 2025
Homeព័ត៌មានជាតិសមត្ថកិច្ចរង់ចាំម្ចាស់ឡានរាប់ម៉ោង មិនឃើញមក ស្រាប់តែឆែកឆេរឃើញ៣កេស

សមត្ថកិច្ចរង់ចាំម្ចាស់ឡានរាប់ម៉ោង មិនឃើញមក ស្រាប់តែឆែកឆេរឃើញ៣កេស

ខេត្តព្រះសីហនុ ៖ រថយន្តហាយឡែនដឺរមួយគ្រឿង ដែលក្នុងនោះ មានទូរស័ព្ទទំនើបចំនួន៣កេស ស្មើនឹង៩៩៧គ្រឿង ដែលសង្ស័យថាជាទូរស័ព្ទនាំចូលគេចពន្ធ ត្រូវបានសមត្ថកិច្ចប្រទះឃើញចតចោលនៅលើផ្លូវជាតិលេខ៤ ក្នុងភូមិសាស្ត្រស្រុកព្រៃនប់ ខេត្តព្រះសីហនុ តែពុំឃើញមានម្ចាស់ត្រូវសមត្ថកិច្ចអូសយកទៅរក្សាទុក។

ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា នៅយប់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០ កម្លាំងចម្រុះរបស់គណៈបញ្ជាការឯកភាពស្រុកព្រៃនប់ បានចុះល្បាតនៅក្នុងភូមិសាស្ត្រដែនដីរបស់ខ្លួន ដើម្បីពិនិត្យសភាពការណ៍ ក៏ដូចជាបង្ការនិងទប់ស្កាត់បទល្មើសផ្សេងៗនៅក្នុងមូលដ្ឋាន លុះមកដល់ចំណុចខាងលើ តាមបណ្តោយផ្លូវជាតិលេខ៤ ក៏បានប្រទះឃើញរថយន្តមួយគ្រឿងម៉ាកហាយឡែនដឺរ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2AG-1615 ចតទុកចោលដោយមិនឃើញ ម្ចាស់ទើបសមត្ថកិច្ចមានការសង្ស័យ រង់ចាំមើលរាប់ម៉ោងនៅតែមិនឃើញ ទើបអូសយកទៅ រក្សាទុក។

ប្រភពសមត្ថកិច្ចដដែលឱ្យដឹងដែរថា នៅពេលសមត្ថកិច្ចពិនិត្យក៏ឃើញកេសចំនួន៣ នៅក្នុងរថយន្តនោះ ដោយផ្ទុកទូរស័ព្ទពេញទាំងអស់ សរុបមានចំនួន៩៩៧គ្រឿង ដែលសង្ស័យថា ពាក់ព័ន្ធនឹងទូរស័ព្ទដែលនាំចូលដោយគេចពន្ធ។

ទោះយ៉ាងណាសមត្ថកិច្ចបានយករថយន្តហាយឡែនដឺរខាងលើ និងទូរស័ព្ទទាំងអស់ ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ រង់ចាំម្ចាស់យកឯកសារទៅបង្ហាញ និងប្រគល់ជូនមន្ត្រីជំនាញ ចាត់ចែងទៅតាមច្បាប់៕

RELATED ARTICLES