Tuesday, August 19, 2025
Homeតារាខ្មែរម្ចាស់បទ "ដងស្ទឹងណូវែល" លោកនី សាលឿន បានទទួលមរណភាពហើយ

ម្ចាស់បទ “ដងស្ទឹងណូវែល” លោកនី សាលឿន បានទទួលមរណភាពហើយ

ជារឿងមួយដ៏រន្ធត់សម្រាប់ក្រុមគ្រួសារ អ្នកសិល្បៈ និងអ្នកគាំទ្រចូលចិត្តលោកនី សាលឿន ម្ចាស់បទ “ដងស្ទឹងណូវែល” ដែលបានទទួលមរណភាពហើយ នេះបើតាមក្រុមគ្រួសារលោកបានបង្ហោះសារមុននេះបន្តិច។

ដោយឡែក ផេកសិល្បករកម្ពុជា  បានបង្ហោះសារថា “ពិតជាលឿនពេក បងប្អូនអើយ បងប្រុសនី សាលឿន ម្ចាស់បទ “ស្នេហ៍ក្នុងសុបិន្ត”, “ស្រម៉ៃកាលវ័យនៅកុមារ”, “ដងស្ទឹងណូវែល” .ល. បានលាចាកលោកយើងហើយ លារហូតគ្មានថ្ងៃត្រឡប់ឡើយ ហើយខ្ញុំសូមចូលរួមសោកស្តាយចំពោះក្រុមគ្រួសារគាត់ផង និងសូមអោយវិញ្ញាណក្ខន្ធបងទៅកាន់សុគតិភពផងចុះ”។

គួររំឮកថា លោកនី សាលឿន មានស្រុកកំណើតនៅភូមិអន្លង់ល្វា ស្រុកសង្កែ ខេត្តបាត់ដំបង។ ក្រោយបែករបបប៉ុល ពត លោកបានចាកចេញជំរំខាងអ៊ីដាង ប្រទេសកម្ពុជា ទៅរស់នៅសហរដ្ឋអាមេរិក ទីក្រុងឡុងប៊ិច។

“នគរធំ” សូមចូលរួមរំណលែកទុក្ខដ៏ក្រៀមក្រំរបស់ក្រុមក្រុមគ្រួសារលោក នី សាលឿន និងសុំឲ្យវិញ្ញាក្ខន្ធលោកបានកាត់សុគតិភព៕

RELATED ARTICLES