Tuesday, August 19, 2025
Homeព័ត៌មានជាតិតាមមិត្តភក្តិមកលេងភ្នំពេញ ... ពេលនេះឪពុកម្តាយកំពុងតាមរក

តាមមិត្តភក្តិមកលេងភ្នំពេញ … ពេលនេះឪពុកម្តាយកំពុងតាមរក

ខេត្តព្រៃវែង ៖ យុវតីរូបស្រស់ម្នាក់បានសុំម្តាយចេញទៅលេងភ្នំពេញ ជាមួយនឹងមិត្តភក្តិ រួចក៏បាត់ដំណឹងសូន្យឈឹង ធ្វើឱ្យក្រុមគ្រួសារឆោឡោតាមស្វែងរកសព្វកន្លែង នៅតែគ្មានតម្រុយសោះ ជាហេតុធ្វើឱ្យស្ត្រីជាម្តាយកំពុងមានការព្រួយបារម្ភ និងប្រកាសតាមរកកូនស្រីឱ្យវិលត្រឡប់មកផ្ទះវិញ។

យុវតីដែលបាត់ខ្លួនខាងលើនេះ មានឈ្មោះអមរា អាយុ១៧ឆ្នាំ មានលំនៅឃុំបឹងព្រះ ស្រុកបាភ្នំ។

តាមប្រភពពីស្ត្រីជាម្តាយយុវតីដែលបាត់ខ្លួនខាងលើ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ កូនស្រីរបស់គាត់បានសុំគាត់ទៅដើរលេងភ្នំពេញជាមួយនឹងមិត្តភក្តិ រួចក៏បាត់ដំណឹងឈឹងរហូតមក មិនឃើញវិលត្រឡប់មកផ្ទះវិញ សោះ។

ប្រភពដដែលបន្តថា ក្រោយពីបាត់ដំណឹងយុវតីខាងលើ សាច់ញាតិបងប្អូនបាននាំគ្នាតាមស្វែងរកគ្រប់ទីកន្លែងដែរ ប៉ុន្តែមិនទទួលបានតម្រុយបន្តិចណាសោះ ជាហេតុធ្វើឱ្យក្រុមគ្រួសារកំពុងមានការព្រួយបារម្ភពីសុវត្ថិភាពរបស់នាងយ៉ាងខ្លាំង មិនដឹងថា កូនស្រីបាត់ទៅ ហើយសុខទុក្ខយ៉ាងណានោះទេ។

ជាមួយួនេះ ក្រុមគ្រួសារយុវតីខាងលើបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលប្រទះឃើញយុវតីដែលមានភិនភាគដូចក្នុងរូបថត សូមជួយផ្តល់ដំណឹងឱ្យក្រុមគ្រួសារបានដឹងផង តាមរយៈលេខទូរស័ព្ទ វិទ្យុ ABC លេខ ០១០,០១២ និង០៦០ ២៣ ១០ ១០៕

RELATED ARTICLES