Friday, April 26, 2024
Homeព័ត៌មានជាតិកាប់ប្លន់យកម៉ូតូZoomer X នៅឫស្សីកែវម្សិលមិញ រកម៉ូតូឃើញវិញហើយ

កាប់ប្លន់យកម៉ូតូZoomer X នៅឫស្សីកែវម្សិលមិញ រកម៉ូតូឃើញវិញហើយ

ភ្នំពេញ៖ ជនរងគ្រោះ2នាក់ ត្រូវក្រុមក្មេងស្ទាវ3នាក់ ដេញកាប់ប្លន់យកម៉ូតូបានសំរេចហើយរងរបួសត្រូវក្បាល២ដាវសាំម៉ូរៃ និងម្នាក់ទៀត រយះដៃឆ្វេងបន្តិច បានកើតឡើងកាលពីវេលាម៉ោង២រំលងអធ្រាត្រឈានចូលថ្ងៃទី១៤ ខែតុលា ត្រង់ចំនុចម្ដុំផ្សារទំនប់ ផ្លូវលំកែងនិងផ្លូវ៥៩៨ ស្ថិតក្នុងសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ  ម្ចាស់តាមរកឃើញនៅវេលាម៉ោង ៣និង២០នាទីទៀបភ្លឺថ្ងៃដដែលនៅចំណុចគល់អង់តែនទួលគោក ភូមិទួលគោក សង្កាត់ទួសង្កែ ខណ្ឌឬស្សីកែវ ។

ជនរងគ្រោះដែលជាម្ចាស់ម៉ូតូរងគ្រោះមានឈ្មោះ ស៊ីម សុខរុន ភេទប្រុស អាយុ២២ឆ្នាំ មុខរបរផ្សារដែក ស្នាក់នៅនិងស្រុកកំណើតភូមិវត្តស្នោ ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ម្នាក់ទៀតមានឈ្មោះ ញឹម រ៉ាក់ ភេទប្រុស  អាយុ២៥ មុខជាងផ្សារដែក ស្នាក់នៅនិងស្រុកកំណើតជាមួយគ្នា ម៉ូតូដែលត្រូវគេប្លន់យកទៅបាត់នោះគឺម៉ាក Zoomer X សេរីឆ្នាំ ២០១៦ ពណ័ខៀវលាយ ឈាមជ្រូកពាក់ស្លាកលេខភ្នំពេញ 1FY 0649 ។

dsdasdsa

តាមប្រភពព័តមានពីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះទាំងពីរនាក់និងមិត្តភក្ដិរបស់គេផ្សេងទៀតសរុបមានគ្នាចំនួន៨នាក់បានផឹកស៊ីនៅម្ដុំមុខសណ្ឋាគារណាហ្គាវើររួចហើយបានជូនមិត្តភក្ដិម្នាក់ឈ្មោះ កម រាជ អាយុ២៣ឆ្នាំ  មុខរបរជាងកញ្ចក់ទៅផ្ទះជួលរបស់ប្រពន្ធគេនៅចំនុចកើតហេតុ ហើយពេលដែលជិះមកពីកន្លែងផឹកស៊ីនោះជនរងគ្រោះនិងបក្សពួក៦នាក់ទៀតបានជិះម៉ូតូចំនួនបួនគ្រឿងរួមទាំងម៉ូតូជនរងគ្រោះផងដែរ ។ លុះចូលទៅក្នុងប្លុកផ្ទះជួលមិត្តភក្ដិជនរងគ្រោះដោយសារតែប្លុកនោះជាចំនុចស្ងាត់ជ្រងំហើយម៉ូតូជនរងគ្រោះនៅក្រោយគេក៍ ស្រាប់តែមានក្មេងស្ទាវចំនួន២នាក់ ដើរចេញមកពីក្នុងប្លុកផ្ទះជួលនោះហើយបានដកដាវសាំម៉ូរៃចំនួនមួយដើមកាប់ជនរងគ្រោះទាំងពីរនាក់ថែមទាំងគប់ដុំថ្មរទៅលើជនរងគ្រោះទៀតផងបណ្ដាលឲ្យជនរងគ្រោះរងរបួសរយះក្បាលចំនួន២ដាវនិងម្នាក់ទៀត រងរបួសរយះដៃខាងឆ្វេងតែមិនធ្ងន់ធ្ងរនោះទេ ភ្លាមៗនោះជនសង្ស័យទាំងអស់បានឡើងជិះលើម៉ូតូជនរងគ្រោះ បើករត់គេចខ្លួនដោយសុវត្ថិភាព ។

ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានមិត្តភក្ដិដឹកតាមម៉ូតូបញ្ជូនមកកាន់មន្ទីរពេទ្យព្រះកុសមៈ ហើយនិងបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលទួលសង្កែ ដើម្បីស្វែងរកជនសង្ស័យមកចាត់ការទៅតាមនីតិវិធី ។

dsfdfdfs

នៅវេលាម៉ោង៣រសៀលថ្ងៃដដែលទើបជនរងគ្រោះបានមកដកពាក្យបណ្តឹងឈប់ប្តឹង ប្តល់វិញដោយប្រាប់ថា មានមិត្តភក្កិរបស់ជនរងគ្រោះបានប្រទះឃើញជនសង្ស័យជិះម៉ូតូ របស់ជនរងគ្រោះដែលកាច់ស្លាកលេខចេញនៅចំណុចចំណុចគល់អង់តែនទួលគោក ទើបមិត្តភក្កិរបស់គេបានស្រែកថាចោរៗ ធ្វើឲ្យជនសង្ស័យបានផ្តួលម៉ូតូចោលហើយរត់គេចខ្លួន ជនរងគ្រោះបានយកម៉ូតូទៅរក្សាទុករហូតដល់រសៀលថ្ងៃដដែល ទើបទៅរាយការណ៍ប្រាប់នគរបាលទួសង្កែខណ្ឌឬស្សីកែវ ៕

RELATED ARTICLES