Tuesday, August 19, 2025
Homeព័ត៌មានជាតិក្រសួង មិនដែលប្រកាសឲ្យមានការរៀបចំអាពាហ៍ពិពាហ៍ ឬពិធីជប់លៀងផ្សេងៗ អំឡុងពេលកូវីដ-១៩នោះទេ

ក្រសួង មិនដែលប្រកាសឲ្យមានការរៀបចំអាពាហ៍ពិពាហ៍ ឬពិធីជប់លៀងផ្សេងៗ អំឡុងពេលកូវីដ-១៩នោះទេ

ដោយសារមើលកំណើននៃចំនួនអ្នកប៉ះពាល់ដោយផ្ទាល់ និងអ្នកប៉ះពាល់ដោយប្រយោល ក្នុងព្រឹត្តិការណ៍៣វិច្ឆិកា នោះ លោកជំទាវឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល បានបញ្ជាក់ថា នឹងមានគម្រោងពិភាក្សាជាថ្មី ហាមឃាត់មិនឲ្យរៀបចំពិធីរៀបមង្គលការ ឬពិធីជប់លៀងផ្សេងៗ។

លោកជំទាវឱ វណ្ណឌីន បានមានប្រសាសន៍ប្រាប់ថា “ក្រសួងសុខាភិបាល​នឹង​ចេញ​សេចក្តី​ប្រកាស​ជា​ថ្មី​ម្តងទៀត ​​មិន​អនុ​ញ្ញាត​ឲ្យ​មានការ​ជួបជុំ​ប្រមូលផ្តុំ​គ្នា​ច្រើននោះទេ។ ហើយកន្លងមក ក្រសួង ក៏មិនដែលប្រកាសឲ្យមានការរៀបចំអាពាហ៍ពិពាហ៍ ឬពិធីជប់លៀងផ្សេងៗនោះដែរ”។

លោកជំទាវបានបន្តថា  ក្រសួង​​តែង​តែង​អំពាវនាវ​ឲ្យ​បង​ប្អូន​កាត់​បន្ថយ​ការ​ជួបជុំ​លក្ខណៈទ្រង់ទ្រាយធំ ប៉ុន្តែ​ក្នុង​ករណី​ចាំបាច់ មានការ​ជួបជុំ​គ្នា​ ត្រូវ​អនុវត្ត​រក្សា​គម្លាតបុគ្គល​ពី​១​ម៉ែត្រ​កន្លះ​ឡើង​ទៅ និង​អនុវត្ត​វិធានការ​សុខាភិបាល ដូច​ជា បាញ់​អា​ល់​កុ​ល ជែ​ល ស្ទង់​កំ​ដៅ និង​ពាក់​ម៉ាស់ក៍។

លោកជំទាវបានបញ្ជាក់ថា កន្លង​មក ក្រសួង​សុខាភិបាល មិន​ដែលប្រកាស ឬ​​អនុញ្ញាត​ឲ្យបើក​រៀបចំ​កម្មវិធី​រៀប​អាពាហ៍ពិពាហ៍ ជប់លៀង ឬ​ពិធី​ផ្សេង​ៗ​នោះ​ទេ ។

គួរបញ្ជាក់ថា គម្រោងជួបពិភាក្សាមិនឲ្យមានការរៀបចំធ្វើពិធីរៀបអាពាហ៍ពិពាហ៍ កម្មវិធីជប់លៀង ឬកម្មវិធីផ្សេងៗនេះ បន្ទាប់គេសង្កេតឃើញថា ម្ចាស់កម្មវិធីមួយចំនួនបានរៀបចំទៅដោយមិនបានអនុវត្តនូវវិធានការរបស់ក្រសួងសុខាភិបាល៕

RELATED ARTICLES